| ត្រឡប់ទៅដើម | បេសកកម្ម | កម្មវិធីសំរាប់ស្ដាប់ | ទំនាក់ទំនង |

       

ព័ត៌មានប្រចាំថ្ងៃ

ព័ត៌មានកន្លងមក

បទវិចារណកថា

បទសម្ភាសន៍

បទយកការណ៍

ក្រមសីលធម៌

កម្រងបទចម្រៀងព្រះវិហារ

 

ថៃ្ងទី២៩ ខែសីហា ឆ្នាំ២០០៨

ពិធីប្រគល់សញ្ញាប័ត្រនៅសាកលវិទ្យាល័យពុទ្ឋិសាស្ដ្រ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដមឧបនាយករដ្ឋមន្ដ្រី សុខ អាន

កាលពីព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០០៨ នៅ សាកលវិទ្យាល័យពុទ្ឋិសាស្ដ្រ មានពិធីប្រគល់សញ្ញាប័ត្រ បរិញ្ញាប័ត្រ និង បរិ ញ្ញាប័ត្រជាន់ខ្ពស់ជំនាន់ទី ៣ ៤ និង ទី ៥ ជូនដល់និស្សិតនៃ សាកលវិទ្យាល័យពុទ្ឋិសាស្ដ្រ បានប្រារព្ឋទៅ ក្រោមអធិបតីភាពដ៏ ខ្ពង់ខ្ពស់របស់ ឯកឧត្ដមឧបនាយករដ្ឋមន្ដ្រី សុខ អាន រដ្ឋមន្ដ្រីទទួលបន្ដុកទីស្ដីការគណៈរដ្ឋមន្ដ្រី ។

ក្នុងឱកាសនោះដែរឯកឧត្ដម អ៊ិន វីរៈជាតិ សាកលវិទ្យាធិការនៃ សាកលវិទ្យាល័យពុទ្ឋិសាស្ដ្រ បានមានប្រសាសន៏ឱ្យដឹងថា និស្សិតនៃ សាកលវិទ្យាល័យពុទ្ឋិសាស្ដ្រ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ និង បានទទួលសញ្ញាបត្រ នៅពេលនេះ មានចំនួន ១០៥០ នាក់ ក្នុងនោះមាននិស្សិតស្រីចំនួន ៣៣៩ នាក់ផងដែរ ។ ដោយឯកឧត្ដមបានរំលឹកឱ្យដឹងផងដែរថា មុន នឹងក្លាយជាសាកលវិទ្យាល័យពុទ្ឋិសាស្ដ្រនេះ គឺគ្រឹះស្ថានអប់រំនេះ បានចាប់បដិសន្ឋិឡើងជា វិទ្យាស្ថានបច្ចេកវិទ្យា និង គ្រប់គ្រង តែប៉ុណ្ណោះនៅអំឡុងឆ្នាំ១៩៩៩ ហើយក៏បានប្រែក្លាយជា សាកលវិទ្យាល័យបច្ចេកវិទ្យា និង គ្រប់គ្រង តាមអនុ ក្រឹត្យលេខ ២៦ អនក្រ បក ចុះថ្ងៃទី០៧ ខែមិនា ឆ្នាំ២០០៦ និង បន្ដក្លាយមកជា សាកលវិទ្យាល័យពុទ្ឋិសាស្ដ្រ តាមអនុក្រឹត្យ លេខ ១៧៤ អនក្រ បក ចុះថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០០៧ ផងដែរ។

ឯកឧត្ដមក៏បានបន្ថែមឱ្យដឹងទៀតថាៈ "អនុវត្ដតាមយុទ្ឋសាស្ដ្រចតុកោណរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និង ប៉ិនប្រសប់របស់រាជរដ្ឋាភិបាលរបស់ សម្ដេចអគ្ដមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃ ព្រះរាជាណាចក្រ កម្ពុជា និង ក្រោមចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដមឧបនាយករដ្ឋមន្ដ្រី សុខ អាន រដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋ មន្ដ្រី សាកលវិទ្យាល័យពុទ្ឋិសាស្ដ្រ បាននឹងកំពុងខិតខំបន្ដពង្រឹងនូវគុណភាពក្នុងការបណ្ដុះបណ្ដាល ដើម្បីជាការឆ្លើយតបទៅ នឹងតំរូវការជាក់ស្ដែងរបស់សង្ដមជាតិ និង អន្ដរជាតិ"។

ឯកឧត្ដមឧបនាយរដ្ឋមន្ដ្រី សុខ អាន រដ្ឋមន្ដ្រីទទួលបន្ដុកទីស្ដីការគណៈរដ្ឋមន្ដ្រីបានថ្លែងឱ្យដឹងថា ក្នុងនាមជារាជរដ្ឋាភិបាល និង ក្នុងនាមឯកឧត្ដមផ្ទាល់ ឯកឧត្ដមសូមសម្ដែងនូវការកោតសសើរចំពោះសិស្ស និស្សិត ដែលបានទទួលជោគជ័យក្នុង ការសិក្សាកន្លងមក និង ទទួលសញ្ញាបត្រនាថ្ងៃនេះ ដែលជាសក្ខីភាពនៃការខិតខំប្រឹងប្រែងរៀនសូត្រ អស់រយៈពេលដ៏ វែងមួយ ប្រកបដោយអត្ថន័យយ៉ាងជ្រាលជ្រៅ និង ជាមោទនភាពដ៏ធំធេងរបស់និស្សិតទាំងអស់ក៏ដូចជា ក្រុមគ្រួសារ និង ប្រទេសជាតិទាំងមូល ដោយសារនាពេលនេះ សង្គមជាតិនឹងទទួលបាននូវធនធានមនុស្ស ដែលមានសមត្ថភាពថ្មី ចូលបំរើការងារក្នុងសង្កមជាតិ ។

លើសពីនេះទៅទៀតនោះ គឺឯកឧត្ដមក៏បានថ្លែងឱ្យដឹងផងដែរថា រដ្ឋាភិបាលនៃរដ្ឋសភានីតិកាលទី ៣ បានកំណត់រួចហើយ ថា ការកសាងសមត្ថភាព និង ការអភិវឌ្ឍន៏ធនធានមនុស្ស គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំ ក្នុងការអភិវឌ្ឍន៏សេដ្ឋកិច្ចសង្គម និង ធានាឱ្យបាននូវកំណើនសេដ្ឋកិច្ចមួយ ប្រកបដោយចីរភាពឆ្ពោះទៅរកការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ដូចដែល មានចែងនៅក្នុងចតុកោណទី ៤ នៃយុទ្ឋសាស្ដ្រចតុកោណ ។

"ដូចដែលមានចែងនៅក្នុងចតុកោណទី៤នៃយុទ្ឋសាស្ដ្រចតុកោណ ដែលមានគោលដៅពន្លឿនកំណើនសេដ្ឋកិច្ច បង្កើនការ ងារលើកកំពស់សមធម៌សង្ដម និង ប្រសិទ្ឋភាពនៃរដ្ឋបាលសាធារណៈនៅកម្ពុជា ដើម្បីបំរើប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ ឡើង ។

មួយវិញទៀតនោះ ឯកឧត្ដមក៏បានបន្ថែមទៀតថា ការងារអប់រំ និង បណ្ដុះបណ្ដាល គឺជាការវិនិយោគមួយ ដែលប្រើប្រាស់ ធនធាន និង ពេលវេលាច្រើន ប៉ុន្ដែលទ្ឋផលទទួលបាននោះ គឺមានលក្ខណៈអរូបីយ ហើយក៏ជាការវិនិយោគ ដើម្បីប្រសិទ្ឋិ ភាពការងារបច្ចុប្បន្ន និង ការត្រៀមបម្រុងសម្រាប់អនាគត ដែលត្រូវឆ្លើយតបបានទៅនឹងតម្រូវការទីផ្សារ ឈានឆ្ពោះទៅ រកការកសាងបាននូវមូលធនបញ្ញាមួយ ដែលនឹងជួយជំរុញដល់កំណើនផលិតភាព និង ប្រសិទ្ឋិភាពការងារ និង ការ អភិវឌ្ឍន៏សេដ្ឋកិច្ចជាតិ ប្រកបដោយចីរភាពក្នុងបរិបទនៃសកលភាវូបនីយកម្ម ។

កញ្ញា ហួន បូរ៉ានី និស្សិតនៃ សាកលវិទ្យាល័យពុទ្ឋិសាស្ដ្រ ផ្នែកពាណិជ្ចសាស្ដ្រ ជំនាញគណនេយ្យ បានរៀបរាប់ថា ខ្លួនគាំទ្រ និង ពេញចិត្ដ នូវការលើកឡើងរបស់ ឯកឧត្ដមឧបនាយករដ្ឋមន្ដ្រី សុខ អាន រដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រី ព្រោះថា ក្នុងការសិក្សាគឺពិតជាត្រូវចំណាយទាំងធនធាន ទាំងពេលវេលាដ៏យូរអង្វែង ទើបអាចទទួលលទ្ឋផលមួយ នៅ ពេលអនាគត ។

"នាងខ្ញុំឈ្មោះ ហួន បូរ៉ានី ជានិស្សិតផ្នែកពាិជ្ជសាស្ដ្រ ជំនាញគណនេយ្យ នៃ សាកលវិទ្យាល័យពុទ្ឋិសាស្ដ្រ ចំពោះប្រសា សន៏របស់ ឯកឧត្ដមឧបយករដ្ឋមន្ដ្រី គឺខ្ញុំមានការគាំទ្រ និង យល់ស្របដូចឯកឧត្ដម ព្រោះថា ការអប់រំជាធម្មតាយើងធ្វើការ សិក្សាតាំងពីថ្នាក់ទីមួយដល់ថ្នាក់ទី១២ ហើយយើងត្រូវបន្ដការសិក្សាថ្នាក់បរិញ្ញាបត្រចំនួន ៤ ឆ្នាំបន្ថែមទៀត អញ្ចឹងសរុប ទៅគឺមានរយៈពេល ១៦ ឆ្នាំ ហើយក្នុង ១៦ ឆ្នាំនោះដែរ យើងខិតខំចំណាយទាំងពេលវេលា ទាំងធនធាន ហើយអញ្ចឹងវា ជាការវិនិយោគមួយរយៈពេលវែង ហើយដល់ពេលអញ្ចឹងទៅ ជាចុងក្រោយយើងបានទទួលលទ្ឋផលតាមរយៈការបាន ទទួលការងារធ្វើ ប៉ុន្ដែនៅត្រង់ថាតើ យើងមានលទ្ឋភាពធ្វើការបានកំរិតណា"

បន្ថែមទៅលើសាច់រឿងនេះដែរ ឯកឧត្ដមឧបនាយករដ្ឋមន្ដ្រី ក៏បានថ្លែងឱ្យដឹងទៀតថា ជោគជ័យនៃការអភិវឌ្ឍន៏ធនធាន មនុស្សនេះ ត្រូវអាស្រ័យជាចំបងទៅលើសមត្ថភាពរបស់គ្រឹះស្ថានអប់រំសិក្សានៅគ្រប់កំរិត ជាពិសេសនៅកំរិតឧត្ដម សិក្សា ដែលជាគ្រឹះស្ថានបណ្ដុះបណ្ដាលធនធានមនុស្សនៅកម្រិតខ្ពស់បំផុត ទាំងចំណេះដឹងផ្នែកទ្រឹស្ដី និង ទាំងការអនុវត្ដ។ ដោយនៅក្នុងបរិបទនៃសេដ្ឋកិច្ចទីផ្សារ ជោគជ័យទាំងនេះមិនអាចកាត់ផ្ដាច់បាន ពីការចូលរួមយ៉ាងសកម្មពីសំណាក់ផ្នែក ឯកជនឡើយ ដោយរាជរដ្ឋាភិបាលក៏បានកំណត់រួចហើយថា វិស័យឯកជនជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ច។ បច្ចុប្បន្ន នេះ ចរន្ដសកលភាវូបនីយកម្ម និង គោលនយោបាយសេរីភាវូបនីយកម្មលើវិស័យអប់រំ កំពុងជះឥទ្ឋិពលជាវិជ្ជមានក្នុង សង្គមកម្ពុជា តាមរយៈការពង្រឹងភាពជាដៃគឺជាមួយផ្នែកឯកជន ទាំងនៅក្នុងស្រុក និង ទាំងមកពីបរទេស ដោយជំរុញ ការប្រកួតប្រជែង ដើម្បីគុណភាព និង កិត្ដិនាម ។ បើទោះជាយើងមានកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំ ក្នុងកំរិតមួយដ៏ខ្ពស់ក៏ ដោយ ក៏យើងបាននឹងកំពុងជួបប្រទះនូវបញ្ហាប្រឈមមួយចំនួន ដែលទាមទារឱ្យមានការគ្រប់គ្រង និង ដោះស្រាយ ប្រកបដោយគំនិតច្នៃប្រឌិតខ្ពស់ផងដែរ។

"តាមរយៈបទពិសោធន៏ពីការអភិវឌ្ឍន៏បានឱ្យយើងដឹងថា ការរីកចំរើនរបស់ប្រទេសនីមួយៗ គឺពឹងផ្អែកជាចម្បងលើមូល ធនបញ្ញា ដែលបានដើរតួយ៉ាងសំខាន់ក្នុងការដោះស្រាយ នូវរាល់បញ្ហាប្រឈមនានា ហើយមូលធនបញ្ញានេះទៀត សោត ក៏បានផ្ដល់នូវការអប់រំ និង ចំណេះដឹងល្អៗដល់ប្រជាពលរដ្ឋទូទៅក្នុងសង្ដមតាមរយៈអក្សរសាស្ដ្រ អត្ថបទ សៀវ ភៅ និង ឯកសារស្រាវជ្រាវនានា ក៏ដូចជាការថែរក្សានូវវប្បធម៌ជាតិ និង របកគំហើញថ្មីៗផ្នែកវិទ្យាសាស្ដ្រ ។"

ទាក់ទងនឹងសាច់រឿងនេះដែរ និស្សិតជំនាញទីផ្សារនៃ សាកលវិទ្យាល័យពុទ្ឋិសាស្ដ្រ លោក អ៊ូ វឌ្ឍនា ក៏បានលើកឡើង ពី គុណភាពនៃការអប់រំបណ្ដុះបណ្ដាលដល់និស្សិតនាពេលកន្លងមកថា ចាប់តាំងពីឆ្នាំទី ១ ដល់ឆ្នាំទី ៤ សាស្ដ្រាចារ្យតែងតែ បានផ្ដល់នូវការយកចិត្ដទុកដាក់ចំពោះរូបលោក ក៏ដូចជានិស្សិតដទៃទៀតផងដែរ ។

"បើគិតមើលទៅយើងឃើញថា ការដឹកនាំរបស់រាជរដ្ឋាភិបាលមានការខិតខំប្រឹងប្រែងជួយដល់សិស្ស និស្សិត ឱ្យមាន កិច្ចខិតខំប្រឹងប្រែង និង ជួយរៀបចំការងារឱ្យមាននៅក្នុងសង្ដម ដែលធ្វើឱ្យនិស្សិតពេលគាត់ចប់ពីការងារទៅ គឺមានការ ងារធ្វើតែម្ដង ពេលដែលខ្ញុំចប់ទៅ ខ្ញុំអាចដាក់រកការងារធ្វើ ទោះបីជាខ្ញុំមិនទាន់មានបទពិសោធន៏ក្ដី តែខ្ញុំព្យាយាមធ្វើពីចំនុច តូចៗទៅ រហូតដល់សព្វថ្ងៃខ្ញុំអាចបំពេញការងារបានល្អមែនទែន"។

ឯកឧត្ដមឧបនាយករដ្ឋមន្ដ្រី សុខ អាន រដ្ឋមន្ដ្រីទទួលបន្ដុកទីស្ដីការគណៈរដ្ឋមន្ដ្រី ក៏បានមានប្រសាសន៏ឱ្យដឹងផងដែរថា សាកលវិទ្យាល័យពុទ្ឋិសាស្ដ្រ នេះ គឺជាគ្រឹះស្ថានឧត្ដមសិក្សាឯកជនមួយ ដែលបានចូលរួមចំែកយ៉ាងសំខាន់ ជាមួយរាជ រដ្ឋាភិបាល ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស ដែលជាសមាសធាតុមួយដ៏សំខាន់មិនអាចខ្វះបាន សម្រាប់ប្រទេស ដែលទើបផុតពីសង្ក្រាម ដើម្បីកសាង និង អភិវឌ្ឍន៏ប្រទេសឱ្យបានរីកចំរើនទៅមុខ ។ ឯកឧត្ដមក៏បានលើកទឹកចិត្ដដល់ សាកលវិទ្យាល័យពុទ្ឋិសាស្ដ្រ ឱ្យបន្ដបេសកកម្មដ៏ពិសិដ្ឋរបស់ខ្លួននេះបន្ថែមទៀត ស្របតាមគោលនយោបាយអភិវឌ្ឍន៏ធន ធានមនុស្សរបស់រាជរដ្ឋាភិបាល និង គោលការណ៏ណែនាំរបស់ក្រសួងអប់រំយុវជន និង កីឡា និង គណៈកម្មាធិការទទួល ស្កាល់គុណភាពអប់រំនៃកម្ពុជាដែលហៅកាត់ថា អេ ស៊ី ស៊ី

ទាក់ទងទៅនឹងស្ថានភាពទូទៅ នៃដំណើរការបង្កើតគណៈកម្មាធិការ ទទួលស្ដាល់គុណភាពអប់រំនៃកម្ពុជា ដែលហៅកាត់ថា អេ ស៊ី ស៊ី នេះដែរ នៅក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតនៃ សាកលវិទ្យាល័យពុទ្ឋិសាស្ដ្រ ឯកឧត្ដមឧបនាយករដ្ឋមន្ដ្រី សុខ អាន រដ្ឋមន្ដ្រីទទួលបនុកទីស្ដីការគណៈរដ្ឋមន្ដ្រីបានមានប្រសាសន៏ឱ្យដឹងថា ក្នុងវិស័យអប់រំគឺក្រសួងអប់រំយុវជន និង កីឡា ជាអ្នករៀបចំ និង ទទួលខុសត្រូវហេតុដូចនេះ ដើម្បីបង្កើតឱ្យមានការតាមដាន និង វាយតំលៃគុណភាពនៃការអប់រំ ប្រកបដោយប្រសិទ្ឋិភាពនោះ ទើបរាជរដ្ឋាភិបាលបង្កើតឱ្យមានគណៈកម្មាធិការទទួលស្ដាល់ និង វាយតំលៃគុណភាពអប់រំ នៃកម្ពុជា ដែលហៅកាត់ថា អេ ស៊ី ស៊ី នោះ ។

"សំខាន់នៅក្នុងវិស័យអប់រំនេះ គឺក្រសួងអប់រំយុវជន និង កីឡា ជាអ្នកទទួលខុសត្រូវរៀបចំ អញ្ចឹងកន្លងមកយើងដឹង ហើយថា យើងមិនចង់ឱ្យប្រើគោលការណ៏យកអ្នកទាត់បាល់ធ្វើជាអាបីតខ្លួនឯង អញ្ចឹងយើងបានបង្កើតក្បាលម៉ាស៊ីន សំរាប់ត្រួតពិនិត្យគុណភាព ដែលហៅថា គណៈកម្មាធិការពិនិត្យវាយតំលៃ និង ទទួលស្ដាល់គុណភាពនៃការអប់រំ ឬ ហៅកាត់ ថា អេ ស៊ី ស៊ី នេះ"

ឯកឧត្ដមឧបនាយករដ្ឋមន្ដ្រី បានសង្កត់ធ្ងន់ឱ្យដឹងផងដែរថា ជារឿងធម្មតាដែលមានអ្នកអនុវត្ដន៏ ហើយក៏ត្រូវតែមានអ្នក វាយតំលៃ ហើយគុណភាពនៃការអប់រំត្រូវការយកចិត្ដទុកដាក់ខ្ពស់បំផុត ក្នុងខណៈពេលមួយដែលបរិមាណមានកំណើន ។

"ទនឹមនឹងបរិមាណនេះដែរ យើងត្រូវការធានាគុណភាព ដែលបញ្ហានេះសំខាន់ណាស់ ឧទាហរណ៏ដូចជា ម្ដាយឱពុកនៅខេត្ដ នៅស្រុក នៅជនបទអញ្ចឹង លោកខិតខំណាស់ ដែលបញ្ជូនឱ្យកូនចៅមករៀន សុខចិត្ដលក់ស្រែចំការផង ធ្វើម៉េចដើម្បីឱ្យ កូនបានមករៀន អញ្ចឹងបើឱ្យមករៀនហើយសង្ឃឹមថា ឱ្យកូនមករៀនហើយគឺចេះហើយ មានន័យថា តែបានសញ្ញាប័ត្រ ហើយមានន័យថាកូនចេះដូចគេដូចឯង"

នៅក្នុងបរិបទមួយនៃការផ្ដល់សិទ្ឋិ និង ជំរុញលើកទឹកចិត្ដដល់វិស័យឯកជនឱ្យចូលរួមនៅក្នុងវិស័យឧត្ដមសិក្សា និង បង្កើតគ្រឹះស្ថានឧត្ដមសិក្សា ដែលមានដូចជាសាកលវិទ្យាល័យ ឬ វិទ្យាស្ថានអញ្ចឹង គឺគោលការណ៏ជាសារវន្ដនោះ សាក លវិទ្យាល័យមានសិទ្ឋិក្នុងការចេញសញ្ញាប័ត្រ ដើម្បីសំរេចឱ្យដឹងថា និស្សិតណាជាប់ ឬ ធ្លាក់ ? គឺនៅក្នុងវិស័យណាមួយ ដែលខ្លួនត្រូវបានគេទទួលស្ដាល់ ឬ អនុញ្ញាតឱ្យបង្កើតសាលា វិទ្យាស្ថាន តាមរយៈអនុក្រឹត្យ តែប្រសិនបើកំណើន និស្សិត និង ស្ថាប័នអប់រំមានកំណើន ហើយមិនបានទទួលនូវការត្រួតពិនិត្យ លើគុណភាពនោះ នឹងក្លាយជាបញ្ហាចោទជាក់ជាមិន ខាន ។

"ហើយប្រសិនបើយើងមិនមានការត្រួតពិនិត្យគុណភាព គឺអាចនឹងមានបញ្ហាគុណភាព ព្រោះសាលាខ្លះរៀបចំល្អទៅ មាន សាស្ដ្រាចារ្យល្អទៅ គឺថា សិស្សនឹងមានគុណភាពល្អទៅ សញ្ញាបត្រនោះមានគុណភាពទៅតាមនោះទៅ ហើយបើសាលា ខ្លះដូចដែលខ្ញុំលើកឡើងថា ដើម្បីរួមចំនែកនៅក្នុងមូលធនបញ្ញានោះ គឺត្រូវការមូលធនសង្ដមមូលធនធនធានមនុស្ស និង មូលធននៃសមត្ថភាពរៀបចំជារចនាសម្ព័ន្ឋអញ្ចឹង វាអត់ស្មើគ្នាទេ បើមានសាលាមួយរយ គឺមិនស្មើគ្នាទាំង ១០០ នោះទេ គឺមានសាលាខ្លះធ្វើបានល្អ ហើយសាលាខ្លះទៀតធ្វើមិនសូវបានល្អ អញ្ចឹងវាត្រូវតែមានអាជ្ញាកណ្ដាលមួយសំរាប់ វាយតំលៃ"

គោលការណ៏ក្នុងការវាយតំលៃនេះដែរគឺត្រូវតែមានស្វ័យភាព និង ដាច់ចេញពីក្រុមអ្នកអនុវត្ដន៏ ដើម្បីធ្វើឱ្យការវាយតំលៃ នេះ ប្រព្រឹត្ដទៅប្រកបដោយប្រសិទ្ឋិភាពខ្ពស់ ។ តែទោះជាយ៉ាងណាក្ដី ឯកឧត្ដមក៏បានបន្ដទៀតថា ទោះបីជាគណៈកម្មាធិការ នេះបានបង្កើត ហើយនិងមានដំណើរការទៅមុខ ហើយយ៉ាងណាក្ដីក៏មិនទាន់ដល់ចំនុចនៃការវាយតំលៃនោះទេ។

"អញ្ចឹងពេលនេះ យើងបានបង្កើត ហើយរៀបចំប៉ុន្មានឆ្នាំមកហើយ ប៉ុន្ដែមិនទាន់ឈានដល់ចំនុចនៃការវាយតំលៃនៅ ឡើយនោះទេ ព្រោះត្រូវការប្រុងប្រយ័ត្នណាស់ យើងត្រូវការវាយតំលៃថា សាលានេះ ល្អ ឬ មិនល្អ ត្រូវបិទចោលជា រឿងធំណាស់ មិនមែនជារឿងតូចទេ ត្រូវថា ទៅឱ្យសាលាគេទទួលស្ដាល់បានថា គេមិនទាន់ល្អមែន ហើយបើកែមិនបាន ទេគេត្រូវបិទ"

ឯកឧត្ដមឧបនាយករដ្ឋមន្ដ្រី ក៏បានបន្ថែមឱ្យដឹងទៀតថា "រឿងមួយទៀតនោះ មិនដល់ហ្នឹងទេ តែក៏មានសារៈសំខាន់ផងដែរ គឺវាយតំលៃទៅឃើញមានលេខមួយ លេខពីរ យើងគិតថា សាលាមានប្រហែលជាហុកទៅចិតសិបចុះ បើរាប់ឱ្យអស់ មានប្រហែលជាមួយរយអញ្ចឹង សាលាណាលេខមួយ សាលាណាលេខ១០០ ដែលសាលាលេខ ១០០ ហ្នឹងគឺដូចដាក់ ទោសគ្នាឱ្យរលាយអញ្ចឹងមាននរណាទៅចុះឈ្មោះរៀន សាលានោះទៀតបើជាប់លេខ ១០០ ? អញ្ចឹងបានថា អេស៊ីស៊ី នេះ ត្រូវធ្វើការប្រុងប្រយ័ត្នណាស់ ។"

ឯកឧត្ដមក៏បានបង្ហាញឱ្យដឹងផងដែរថា អេ ស៊ី ស៊ី នេះនឹងធ្វើការវាយតំលៃនៅពេលខាងមុខ ដោយផ្អែកលើលក្ខណៈវាយ តំលៃរបស់ខ្លួន ។

"អេ ស៊ី ស៊ី នេះ នឹងធ្វើការវាយតំលៃនៅពេលខាងមុខ ដោយផ្អែកលើលក្ខណៈវាយតំលៃរបស់ខ្លួន"

ទាក់ទងនឹងសាច់រឿងនៃការវាយតំលៃលើគុណភាពនៃវិស័យអប់រំនេះដែរ យើងនៅចាំបានថា ឯកឧត្ដមឧបនាយករដ្ឋមន្ដ្រី សុខ អាន ក៏ធ្លាប់បានមានប្រសាសន៏ថា "យុវជនប្រៀបបាននឹងទឹកហូរ ដែលហូរមកពីប្រភពច្រើន"

ដែលអត្ថន័យនេះ ពិតជាមានខ្លឹមសារ ហើយនិងសរបញ្ជាក់ឱ្យឃើញ ពីទឹកចិត្ដយកចិត្ដទុកដាក់ចំពោះគុណភាពនៃការអប់រំ ជាពិសេសនោះគឺយកចិត្ដទុកដាក់លើការបណ្ដុះបណ្ដាលធនធានមនុស្សតែម្ដង ។


 

©  2008, រក្សាសិទ្ធគ្រប់យ៉ាងដោយ កម្មវិធីមាតុភូមិយើង

Power by IDS Cambodia