|
ថៃ្ងទី២៦ ខែសីហា ឆ្នាំ២០០៨
លទ្ធផលសរុបសំលេងឆ្នោត
ក្រោយការបោះឆ្នោតសភានីតិកាលទី ៤ ត្រូវបានបពា្ចប់
ក្រោយពីការបោះឆ្នោតសភាអាណត្តិទី ៤
ត្រូវបានបពា្ចប់កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០០៨
រហូតមកដល់ថ្ងៃនេះ គឺខ្វះតែ មួយថ្ងៃទៀតតែប៉ុណ្ណោះ
គំរប់រយៈរយៈពេលមួយខែហើយនៃការបោះឆ្នោតនោះ ។ សំរាប់ថ្ងៃនេះ
កម្មវិធីនឹងលើកយកនូវ លទ្ធផលសរុបសំលេងឆ្នោតក្រៅផ្លូវការ
ដែលបានប្រកាសឱ្យដឹងកាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០០៨
មកជំរាបជូនប្រិយ មិត្តទុកជាទីសន្តាប់ ។
គេសងេ្កតឃើញថា
លទ្ធផលនេះមិនមានភាពខុសគ្នាប៉ុន្មានទេ ពីការសរុបមុនៗ
ដែលគណៈកម្មាធិការជាតិរៀបចំការបោះ
ឆ្នោតបានចេញកាលពីថ្ងៃបន្តាប់ពីការបោះឆ្នោតសភាអាណត្តិទី៤
នាថ្ងៃទី២៧ ខែកក្កដានោះហើយ ចំនួនអាសនៈ ដែល គណបក្សនីមួយៗ
ប្រហែលជាទទួលបាននេះ ក៏មិនជាមានអ្វីបែ្លកគ្នាដែរ
ដោយសារតែតួលេខថ្មីនេះ ។
|