|
ថៃ្ងទី២៥ ខែសីហា ឆ្នាំ២០០៨
ស្ថានការណ៍នៃការទន្រ្ទានទឹកដីរបស់ថៃមកលើព្រះរាជាណាចក្រកម្ពុជា
កាលពីព្រឹកថ្ងៃទី២៤
ខែសីហា
ឆ្នាំ២០០៨ ក្នុងសន្និសិទ្ធមួយ ឯកឧត្ដម
ខៀវ កាញារិទ្ធ
រដ្ឋមន្ដ្រីក្រសួងពត៍មាន បានថ្លែងថា យើងអាចទុកពេលចរចារ
ពីព្រោះយើងដឹងហើយថា ទោះជាយ៉ាងណា ក៏មិនមានការឆាប់ចប់ដែរ
ប៉ុន្ដែទោះជាយ៉ាងណាក៏ ដោយ
គឺយើងជំរុញគណៈកម្មការគូសព្រំដែនបន្ដការងារតទៅទៀត ។
ដូចជា
ប្រាសាទតាមាន់
ប្រាសាទព្រះវិហារ
គឺជាតំបន់ ស្មុគស្មាញ
យើងចាប់ផ្ដើមពីកន្លែងណាដែលស្រួល គូសកន្លែងដែលគ្មានទំនាស់សិន ។
ឯកឧត្ដមរដ្ឋមន្ដ្រីបានរំលឹកថា តាំងពីឆ្នាំ២០០០ មកម្លេះ
មានកន្លែងខ្លះដែលស្មុគស្មាញមែនទែន មានបង្គោលញឹក
ហើយ មិនត្រឹមតែធ្វើបង្គោលញឹកទេ ថែមទាំងធ្វើរបងបេតុងបាំងជញ្ជាំងតែម្ដង ។
ជាជំហានៗបញ្ហាព្រំដែន មិនមែនជាបញ្ហា ងាយស្រួលទេ
ព្រោះ
សៀម
សំអាងថា ព្រំដែនដែលសៀមចុះនោះ
គឺកាលក្រោយ
សៀម
ច្បាំងចាញ់
បារាំង
ប៉ុន្ដែបញ្ហ នេះ យើងជជែកបន្ដទៅទៀត ។
កក្ដាសំខាន់គឺបញ្ជៀសសង្គ្រាមជាបញ្ហាធំបំផុត
យើងបន្ដការចរចារព្រោះ
ប្រាសាទតាមាន់
ពីដើមមកមិនមែនប្រភពចំនូលសេដ្ឋកិច្ចធំរបស់យើងទេ
គឺ
ប្រាសាទព្រះវិហារ
ទេ ដែលជាប្រភពធំរបស់
ព្រះរាជាណាចក្រ កម្ពុជា
យើង ។ ទាក់ទិននិងបញ្ហនេះ ឯកឧត្ដមរដ្ឋមន្ដ្រីបានសង្កត់ធ្ងន់ថា
បញ្ហសំខាន់គឺយើងជំរុញកន្លែង
ប្រាសាទព្រះវិហារ
សិន
គឺជាកន្លែងដែលរសើបបំផុត ។
ប្រាសាទតាមាន់
កាលពីដើម ក៏ពុំសូវមានអ្នកណាទៅប៉ុន្មានដែរ
ក៏ប៉ុន្ដែឥឡូវយើងជំរុញ
ឱ្យមានការស្ថាបនាផ្លូវ ។
ឯកឧត្ដមរដ្ឋមន្ដ្រីបានលើកឡើងថា បញ្ហ
ប្រាសាទព្រះវិហារ
ព្រំដែនមិនមែនជាបញ្ហា ដែលយើង គិតថា ឆាប់នោះទេ ។
ដោយឡែកសំខាន់បំផុត យើងឃើញហើយថា កាលពីអតីតនាយករដ្ឋមន្ដ្រី
ថាក់ស៊ីន សីណាវាត្រា
គឺ បានឯកភាពថា និង
ជំរុញឱ្យចប់បញ្ហព្រំដែន
ប្រាសាទព្រះវិហារ
នៅឆ្នាំ២០០៨ នេះ
ក៏ប៉ុន្ដែដោយសារអតីតនាយករដ្ឋមន្ដ្រី
ថាក់ស៊ីន
បានធា្លក់ពីតំណែងនាយករដ្ឋមន្ដ្រី
ដោយសារពួកជ្រុលនិយម
ថៃ
យកបព្ហាព្រំដែននេះ ជាលេស ។
បញ្ហ
ប្រាសាទ ព្រះវិហារ
ជាលេសរបស់អ្នកនយោបាយ
ថៃ
រញ៉េរញ៉ៃនៅទីនោះ
ដូច្នេះសំខាន់បំផុតរបស់យើង គឺជំរុញស្ថានភាពឱ្យត្រ ឡប់ទៅសភាពដើមវិញ
ដើម្បីចៀសវាងការប្រឈមមុខដាក់គ្នា ។ ឯកឧត្ដមបន្ថែមថា
មានអ្នកខ្លះថា ខ្មែរដូចជាចាញ់ ប្រៀប
សៀម
ណាស់
ពីព្រោះ
សៀម
អូសបន្លាយ គួរតែប្តឹងទៅអង្គការសហប្រជាជាតិ ។
ឯកឧត្ដមបន្ថែមថា
នៅក្នុង
អង្គការសហប្រជាជាតិ
អ្នកសម្រេចធំជាងគេ
គឺក្រុមប្រឹក្សាសន្ដិសុខរបស់
អង្គការសហប្រជាជាតិ
ហើយប្រទេសមួយចំនួន ក៏ សុទ្ធតែមានការលំបាក ។
ជំហរគេពិបាកគាំទ្រយើង ដោយសារគេប៉ះជាមួយនិង
សៀម
ហើយគេគាំទ្រ
សៀម
បើខាង
កម្ពុជា
យើងដាក់បន្តឹងទៅ
អង្គការសហប្រជាជាតិ
មានតែមួយគត់ គឺគេនឹងធ្វើអនុសាសន៏មួយ
សុំឱ្យរដ្ឋាភិបាលទាំងពីរ បន្ដ ការចរចារជាមួយគ្នាបន្ដទៀត ។
ចំណែកលោកវរសេនីយឯក
នា ក់ វង្ស នាយសេនាធិការកងពលតូចលេខ ៤២ វិញ
បានឱ្យដឹងថា
នៅ
ប្រាសាទតាមាន់ធំ
ទា ហាន
ខ្មែរ
យើងបានបោះទីតាំងនៅក្បែរបង ២ ជាន់នោះដដែល
ហើយសភាពការណ៏ព្រំដែននៅតំបន់នោះ ក៏មានសភាព ស្ងៀមស្ងាត់ដែរ រវាងគូភាគីទាំងសងខាង
ប៉ុន្ដែក្រុមទាហាន
សៀម
ឈុតខ្មៅ បានកំណត់មិនឱ្យទាហាន
កម្ពុជា
ចូលទៅ
ប្រា សាទតាមាន់ធំ
សំរាប់ថ្ងៃសៅរ៏ និង ថ្ងៃអាទិត្យទេ
សូម្បីតែគណៈប្រតិភូ
កម្ពុជា
តាមសា្ថប័នចូលទៅក្នុងប្រាសាទនោះ ក៏ហាម មិនឱ្យចូលទៅដែរ ។
លោកបន្ដថា បើតាមការសង្កេតសំរាប់ថ្ងៃសៅរ៏ និង ថ្ងៃអាទិត្យកន្លងមកនេះឃើញថា មាន ប្រជាពលរដ្ឋ
សៀម
ចូលទៅប្រាសាទ ដែលមានជម្លោះនេះយ៉ាងច្រើនកុះករ
ហើយក្នុងនោះក៏មានភ្ញៀវអន្ដរជាតិផងដែរ
ដោយគេមិនបានកំណត់ឱ្យមានសំបុត្រ ឬ វាយត្រាដូចជ្រូកឡើយ ។
ចំពោះព័ត៌មានមួយនៅតំបន់
ជប់គគីរ
ស្ថិតនៅក្នុងឃុំ
គោកមន
ស្រុក
បន្ទាយអំពិល
ខេត្ត
ឧត្តរមានជ័យ
ដែលមានប្រជាពល រដ្ឋប្រហែលជា ១៤០ គ្រួសារ
ត្រូវបានក្រុមទាហាន
ថៃ
ឈុតខ្មៅ ធ្វើការគំរាមកំហែងរុះរើផ្ទះសំបែងនោះ ឯកឧត្តម
ចាប ផាត
អភិបាលរងស្រុក
បន្ទាយអំពិល
បានមានប្រសាសន៍ប្រាប់
កម្មវិធីមាតុភូមិយើង
យ៉ាងដូច្នះថា
។
|