| ត្រឡប់ទៅដើម | បេសកកម្ម | កម្មវិធីសំរាប់ស្ដាប់ | ទំនាក់ទំនង |

       

ព័ត៌មានប្រចាំថ្ងៃ

ព័ត៌មានកន្លងមក

បទវិចារណកថា

បទសម្ភាសន៍

បទយកការណ៍

ក្រមសីលធម៌

កម្រងបទចម្រៀងព្រះវិហារ

 

ថៃ្ងទី២២ ខែសីហា ឆ្នាំ២០០៨

 

ប្រយោជន៏ថ្មីមួយទៀតរបស់ប្រទេសគុយវ៉ែតនាំចូលមកកម្ពុជា

 

កាលពីម្សិលមិញ កម្មវិធីមាតុភូមិយើង បានលើកយកនូវព័ត៌មានមួយ ស្ដីអំពីកិច្ចជំនួបពិភាក្សារវាង ឯកឧត្ដមឧបនាយករដ្ឋ មន្រ្តី ហោ ណាំហុង រដ្ឋមន្ដ្រីការបរទេស និង សហប្រតិបត្ដិការបរទេសជាមួយនឹងគណៈប្រតិភូប្រទេស គុយវ៉ែត ដែលដឹក នាំដោយលោក បណ្ឌិត អ៊ីស្មាល គូដាអាល់ស្សាទី ទីប្រឹក្សារបស់ព្រះអង្គម្ចាស់នាយករដ្ឋមន្ដ្រីនៃរដ្ឋ គុយវ៉ែត ដែលបានប្រព្រឹត្ដ ទៅកាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០០៨ ។ ដោយឡែកនេះជាព័ត៌មានមួយទាក់ទងទៅនឹងជំនួបលើកទី ២ រវាង ឯកឧត្ដម ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ជាមូយនឹងលោកបណ្ឌិត អ៊ីស្មាល គូដាអាល់ស្សាទី ដែលបានប្រព្រឹត្ដទៅកាលពីថ្ងៃទី២១ ខែសី ហា ឆ្នាំ២០០៨ ។ មានអ្វីដែលត្រូវជំរាបជូនប្រិយមិត្ដអ្នកស្ដាប់យើងជាពិសេសដែរទេ ?
 

គោលបំនងនៃជំនួបនោះគឺដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្ដិការទ្វេភាគី លើវិស័យវិនិយោគកសិកម្ម និង ទំនាក់ទំនងការ ទូត ក៏ដូចជាវិស័យផ្សេងៗទៀត ។ ក្រោយកិច្ចក្រជុំនោះត្រូវបានបញ្ចប់នៅម៉ោង ១២ ថ្ងៃត្រង់ ដោយ ឯកឧត្ដមឧបនាយក រដ្ឋមន្ដ្រីហោ ណាំ ហុង និង លោកបណ្ឌិត អ៊ីស្មាល គូដាអាល់ស្សាទី បានអញ្ជើញចូលរួមជាអធិបតីនៅក្នុងពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងមួយស្ដីអំពីសេវាកម្មអាកាសចរណ៏ស៊ីវិល ដោយមានការហោះហើរត្រង់ពីប្រទេស គុយវ៉ែត មកប្រ ទេស កម្ពុជា តែម្ដងរវាងសមភាគីទាំងពីរ ។ លោក ស៊ិន ប៊ុនធឿន ប្រធាននាយកដ្ឋានព័ត៌មានក្រសួងការបរទេស បានឱ្យ ដឹងថា តាមរយៈកិច្ចប្រជុំនោះ ភាគី កម្ពុជា ក៏បានស្វាគមន៏ចំពោះគោលបំណងរបស់ភាគី គុយវ៉ែត ក្នុងការដាក់បណ្ដាញ ទូរគមនាគមន៏ ដោយភ្ជាប់ត្រង់ពីប្រទេស គុយវ៉ែត មកប្រទេស កម្ពុជា ។ ភាគី គុយវ៉ែត នឹងផ្ដល់ប្រាក់កំចីដល់ កម្ពុជា សម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ឋ ប្រាក់កំចីសំរាប់ធ្វើប្រព័ន្ឋធារាសាស្ដ្រ នៅឯខេត្ដ កំពង់ធំ ហើយ គុយវែ់ត នឹង វិនិ យោគទៅលើវិស័យ កសិកម្ម ដើម្បីផ្ដល់ឱកាសឱ្យ កម្ពុជា នាំចេញនូវផលិតផលកសិកម្មទៅលក់នៅប្រទេស គុយវ៉ែត ។ តើគំរោងនៃការវិនិ យោគ នោះត្រូវចំណាយទឹកប្រាក់ប៉ុន្មានដែរ ?

 

ទាក់ទងទៅនឹងសំនួរនេះដែរ លោក សេង ប៊ុនធឿន បានបញ្ចាក់ថា ការវិនិយោគលើការកសាងហេដ្ឋារចនាសម្ព័ន្ឋនៅ កម្ពុជា នោះគឺការកសាងផ្លវ ២ ខ្សែ ក្នុងគំរោងទឹកប្រាក់ប្រមាណ ៦០ លានដុល្លាអាមេរិក ។ លោកក៏បានបញ្ជាក់ថា ការវិនិ យោគរបស់ភាគី គុយវ៉ែត ក្នុងគម្រោងទឹកប្រាក់ប្រមាណ ៦០ លានដុល្លាអាមេរិក សម្រាប់កសាងផ្លវពី ថ្មគោល ទៅកាន់ សំពៅលូន នៅក្នុងខេត្ដ បាត់ដំបង ចំងាយ ៤៦ គីឡួម៉ែត្រ និង ផ្លូវតាមបណ្ដោយព្រំដែនពី កូនដំរី នៅក្នុងខេត្ដ ន្ទាយមានជ័យ ទៅទល់នឹងខណ្ឌសីមាក្រុង ប៉ៃលិន ។ ទាក់ទងទៅនឹងការស្នើសុំឱ្យមានបង្កើតទូត គុយវ៉ែត នៅក្នុង ព្រះរាជាណាចក្រកម្ពុជា និង ស្ថានទូត កម្ពុជា នៅក្នុងប្រទេស គុយវ៉ែត វិញនោះ ? ទាក់ទងទៅនឹងសាច់រឿងនេះដែរ គឺភាគី កម្ពុជា និង ភាគី គុយ វ៉ែត បានបង្ហាញពីការឯកភាពក្នុងការជំរុញឱ្យមានការរៀបចំជាកិច្ចព្រមព្រៀងមួយ ស្ដីពីការបើកស្ថានឯកអគ្ករាជទូត កម្ពុជា ប្រចាំនៅ គុយវ៉ែត និង ស្ថានឯកអគ្ករាជទូត គុយវ៉ែត ប្រចាំនៅ កម្ពុជា ដែលកិច្ចព្រមព្រៀងនេះ នឹងត្រូវចុះហត្ថលេខានៅ ពេលខាងមុខនេះ។

 

ភាគីទាំងពីរបានបង្ហាញពីក្ដីសង្ឃឹមថា ទំនាក់ទំនងកិច្ចសហប្រតិបត្ដិការរវាងប្រទេសទាំងពីរ កម្ពុជា និង គុយវ៉ែត នឹងកាន់តែ រីកចំរើនរឹងមាំលើច្រើនវិស័យថែមទៀត ហើយភាគីទាំងពីរក៏ស្នើឱ្យមានការផ្លាស់ប្ដួរទស្សនកិច្ចទៅវិញទៅមក ដើម្បី្ពង្រឹង ពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរ ។ 

 


 

©  2008, រក្សាសិទ្ធគ្រប់យ៉ាងដោយ កម្មវិធីមាតុភូមិយើង

Power by IDS Cambodia