|
ថៃ្ងទី២១ ខែសីហា ឆ្នាំ២០០៨
ឯកឧត្ដមឧបនាយករដ្ឋមន្ដ្រី ហោ
ណាំហុង
បានផ្ដល់នូវសេចក្ដីប្រកាសពត៍មានមួយស្ដីពីលិទ្ធផលនៃកិច្ច
ប្រជុំនៅស្រុកឆាអាម ខេត្ដពេជបូរីប្រទេសថៃ
ឯកឧត្ដមឧបនាយករដ្ឋមន្ដ្រី
ហោ ណាំហុង
បានផ្ដល់នូវសេចក្ដីប្រកាសពត៍មានមួយ
ស្ដីពីលិទ្ធផលនៃកិច្ចប្រជុំនៅស្រុក
ឆា អាម
ខេត្ដ
ពេជបូរី
ប្រទេស ថៃ
ថា
ភាគីទាំងពីរបានស្វាគមន៍ចំពោះការកែសម្រួលកម្លាំងទាហានរៀងៗខ្លូន
ចាកចេញពីវត្ដ
កែវសិក្ខាគីរីសា្វរៈ
តំបន់ជុំវិញវត្ដ និង
ប្រាសាទព្រះវិហារ
ហើយបានឯកភាពគ្នាធ្វើកិច្ចប្រជុំលើកទី២ សម្រមសម្រួលបណោ្ដះ
អាសន្ន
កម្ពុជា
និង ប្រធានគណៈកម្មាធិការតំបន់ព្រំដែន
ថៃ
នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០០៨ នៅប្រទេស
កម្ពុជា
ដើម្បីពិ ភាក្សាអំពីការកែសម្រួលកម្លាំងទាហានដំណាកាលទី ២
ហើយភាគីទាំងពីបានឯកភាពគ្នាថា និង លើកមតិទៅរដ្ឋាភិបាល
រៀងៗខ្លួន
ដើម្បីឱ្យមានការកោះប្រជុំគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ
(Joint Commission on Dem- arcation for land Boundary/JBC)
រួមជាមួយនឹងអ្នកជំនាញការច្បាប់របស់
កម្ពុជា
និង ថៃ
នៅដើមខែតុលា ឆ្នាំ២០០៨ ដើម្បីពិភាក្សាអំពីបញ្ហាទាក់ទង និង
ការវាស់វែងនិងកំណត់ខ័ណ្ឌសីមាព្រំដែនលើតំបន់ពាក់ព័ន្ធក្រោមក្របខ័ណ្ឌ
នៃបែបបទ ការងារ និង ផែនការមេ JBC ។
ឯកឧត្ដមឧបនាយករដ្ឋមន្ដ្រី
ហោ ណាំហុង
រដ្ឋមន្ដ្រីក្រសួងការបរទេស និង សហប្រតិបត្ដិការអន្ដរជាតិ
បានមានប្រសាសន៍ ថា ទៅអនាគត និង
មានការដកកងព័ទ្ធចេញពីក្នុងវត្ដ
កែវសិក្ខាគីរីស្វារៈ
និង តំបន់ជុំវិញវត្ដជាស្ថាពរ ឯកឧត្ដមបានបញ្ជាក់ថា
គោលនយោបាយការបទេសរបស់រាជរដ្ឋាភិបាល
កម្ពុជា
ដែលមានការណែនាំជាបន្ដបន្ទាប់ពី
សម្ដេចអគ្គមហាសេនាបតីតេ ជោ ហ៊ុន
សែន
នាយករដ្ឋមន្ដ្រីនៃ
ព្រះរាជាណាចក្រកម្ពុជា
គឺយើងបានធ្វើការងារនេះ បានដោយជោគជ័យល្អណាស់ ហើយ
យើងអាចប្រៀបធៀបថា ការចរចារអំពីបញ្ហជុំវិញ
ប្រាសាទព្រះវិហារ
នេះដូចជា រ៉ូឡូកិនថ្នល់ បានន័យថា វាទៅយឺតហើយ ទៅមុខ
ប៉ុន្ដែវាមិនថយក្រោយទេ គឺថាយើងដោះស្រាយបញ្ហដោយ
សន្ដិវិធីដោយផ្លូវនយោបាយ ដោយស្មារតីមិត្ដភាព និង
ជាប្រទេសជិតខាងភូមិផងរបងជាមួយគ្នា ។ ចំនែកឯនៅលើ
ប្រាសាទព្រះវិហារ
វិញ ទោះបីជាការធ្វើដំណើរលំបាក ដោយស្ថានភាពផ្លូវមិនល្អ
កំពុងជួសជុលយ៉ាងណាក៏ដោយ ក៏នៅតែមានប្រជាជន
កម្ពុជា
ព្រះសង្ឃ និង មន្ដ្រីរាជការជា ច្រើនរយនាក់ក្នុងមួយថ្ងៃៗ
បានទៅដល់
ប្រាសាទព្រះវិហារ
ដើម្បីទស្សនា និង សាកសួរសុខទុកដល់កងព័ទ្ធ និង ប្រជាជន
ខ្មែរ
រស់នៅតំបន់នោះ ។ ផ្សារលក់ដូរបានដំណើរការឡើងវិញ
ឯគម្រោងការផ្សេងៗរបស់អាជ្ញាធ័រជាតិ
ព្រះវិហារ
ក៏បានដំ ណើរការដូចធម្មតាដែរ ។
ឯកឧត្ដម
ហង្ស សុត
អគ្គលេខាធិការនៃគណៈកម្មាធិការអាជ្ញាធ័រជាតិ
ព្រះវិហារ
ក៏បានឱ្យដឹងថា
ទោះបីជាការធ្វើដំណើរលំបាក បន្ដិចបន្ដួចក៏ដោយ
ក៏នៅតែមានប្រជាជន
ខ្មែរ
និង ព្រះសង្ឃជាច្រើនកុះករបានទៅទស្សនា
ប្រាសាទព្រះវិហារ
ហើយ លោកបានបន្ដទៀតថា នៅលើភ្នំ
ប្រាសាទព្រះវិហារ
នាពេលយប់សព្វថ្ងៃនេះមានពន្លឺភ្លើងភ្លឺចិញ្ជាចចិញ្ជែង
តាំងពីព្រលប់ រហូតដល់ព្រលឹម
ជាថាមពលបានមកពីឧបករណ៏ប្រើពន្លឺថ្ងៃ ដែល
សម្ដេចអគ្គមហាសេនាបតិតេជោ ហ៊ុន សែន
បានឱ្យគេដំ
ឡើង មានចំនួនរហូតដល់ ៣០ គ្រឿង ។
ឯផ្លូវឡើងភ្នំមកកាន់ប្រាសាទនេះ
ក៏កំពុងត្រូវបានកងវិស្វកម្មកែសម្រួលជាបន្ដ បន្ទាប់ដែរ ។
ដោយឡែកចំពោះអាជ្ញាធរជាតិ
ព្រះវិហារ
វិញ ឯកឧត្ដម
ហង្ស សុត
បានឱ្យដឹងថា តាំងពីមុនរហូតមកដល់
ពេលនេះ គ្រប់ផ្នែកដែលស្ថិតនៅក្រោមអាជ្ញាធរជាតិ
ព្រះវិហារ
បានដំណើរការការងារធម្មតាដូចជា ការធ្វើអនាម័យ កាត់
កាប់ស្មៅព្រៃនៅតាមផ្លូវនិងជុំវិញប្រាសាទ ។
ឯកឧត្ដមបានបន្ដថា ពេលនេះយើងបាននិងកំពុងសិក្សា
ដើម្បីលើកគម្រោង សម្រួលផ្លូវទឹកនៅតាម
ប្រាសាទព្រះវិហារ
ទាំងអស់ ដើម្បីកុំឱ្យទឹកហូរច្រោះស្រុតថ្មប្រាសាទតទៅទៀត
។ ហើយនិងសិក្សា ជណ្ដើរបុរាណ
ដើម្បីជូលជុលឡើងវិញ សិក្សាផ្លូវសម្រាប់ដំរីឡើងចុះ និង
សិក្សាកែសំរួលចំណតរថយន្ដ ដែលគម្រោង ទាំងនេះ
ត្រូវដាក់ជូនទៅអង្កការ
យូណេស្កូ
ដើម្បីជួយពិនិត្យ ។ ចាប់តាំងពីក្រោយពេល
ប្រាសាទវិហារ
បានចុះក្នុងបញ្ជី បេតិកភ័ណ្ឌពិភព លោក កាលពីថ្ងៃទី៧
ខែកក្កដា ឆ្នាំ២០០៨ កន្លងមក ។
|