|
ថៃ្ងទី២១ ខែសីហា ឆ្នាំ២០០៨
កិច្ចពិភាក្សាអំពីស្ថានភាពនយោបាយល្អនៅកម្ពុជាបានអូសទាញអ្នកវិនិយោគបរទេសជាប់ចិត្ដ
ដោយមើលឃើញពីស្ថានភាពនយោបាយល្អរបស់
ព្រះរាជាណាចក្រកម្ពុជា
មានលក្ខណៈល្អប្រសើរ បានធ្វើឱ្យអ្នកវិនិយោគ ក្នុង និង
ក្រៅប្រទេសជាច្រើន កាន់តែមានចំណាប់អារម្មណ៏ខ្ពស់ និង
មានបំណងចង់បង្កើតនូវទំនាក់ទំនងសម្ព័ន្ឋភាព រវាង ប្រជាជាតិ
និង ប្រជាជាតិ ។
ពិតមែនណាស់ ដោយសារតែចក្ខុវិស័យច្បាស់លាស់នៃគោលនយោបាយដឹកនាំប្រទេសរបស់រាជរដ្ឋាភិបាល
កម្ពុជា ដែលមាន
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន
សែន ជាប្រមុខនេះធ្វើឱ្យបរទេសកាន់តែមានជំនឿចិត្ដខ្ពស់ និង
មានចិត្ដ ស្រលាញ់រាប់អានប្រជាជាតិកម្ពុជាទ្វេឡើង ។
ជាក់ស្ដែងកាលពីព្រឹកថ្ងៃទី២០
ខែសីហា នេះ ដែលឯកឧត្ដម
ហោ ណាំហុង ឧបនាយករដ្ឋមន្ដ្រី និង
ជារដ្ឋមន្ដ្រីក្រសួងការ បរទេស និង សហប្រតិបត្ដិការអន្ដរជាតិ បានជួបជាមួយគណៈប្រតិភូនៃប្រទេស
គុយវ៉ែត ដែលបានដឹកនាំដោយលោក
អ៊ី ស្មែល
គូដារអាល់ស្សាទី
ជាទីប្រឹក្សានាយករដ្ឋមន្ដ្រី
គុយវ៉ែត ដើម្បីជួបពិភាក្សាពីការបង្កើតស្ថានទូត
និង ធ្វើការវិនិយោគ ។
តើជំនួបនោះបានធ្វើការពិភាក្សាពីអ្វីខ្លះដែរទៅ ?
បើតាមសេចក្ដីរាយការណ៏របស់អ្នកពាក្យក្រសួងការបរទេសសហប្រតិបត្ដិការអន្ដរជាតិ បានឱ្យដឹងថា ក្នុងជំនួបនោះគឺ គណៈប្រតិភូ
គុយវ៉ែត បានស្នើសុំបង្កើតស្ថានទូតរបស់ខ្លួននៅ
កម្ពុជា នាពេលឆាប់ៗខាងមុខនេះ
ដោយចង់ឱ្យ
កម្ពុជា បង្កើតស្ថានទូតរបស់ខ្លួននៅប្រទេស
គុយវ៉ែត វិញដែរ ។
ហើយអ្វីដែលគួរឱ្យចាប់អារម្មណ៏ជាងនេះទៅទៀតនោះ
គឺគណៈ ប្រតិភូ
គុយ វ៉ែត នោះបានអះអាងផងដែរថា
ឱ្យតែកម្ពុជាយល់
ព្រមបង្កើតស្ថានទូតខ្លួននៅ
គុយវ៉ែត ពិតមែននោះ
គុយ វ៉ែត ពេញចិត្ដទទួលរ៉ាប់រ៉ថវិការទាំងអស់ ទៅលើការចំណាយក្នុងការបង្កើត ។
ជាព័ត៌មានល្អមួយមែនទេ ?
សេចក្ដីយកចិត្ដទុកដាក់របស់ប្រទេសជាមិត្ដនេះ បានធ្វើឱ្យប្រទេសកម្ពុជា មានមោទនភាព យ៉ាងពិតប្រាកដ ។
ហើយជាងនេះទៅទៀតនោះ ប្រទេស
គុយវ៉ែត បានចាប់អារម្មណផ្ដោតទៅលើការវិនិយោគនៅ
កម្ពុជា ទៅលើវិស័យអា កាសចរណ៏ស៊ីវិល ។ល។
ដែលត្រូវបានសង្កត់ធ្ងន់ផងដែរថា
គុយវ៉ែត ជាអ្នកផ្ដល់ប្រាក់កំចីដល់ប្រទេស
កម្ពុជា ដើម្បីយក ទៅធ្វើការអភិវឌ្ឍន៏ ។
ជាពិសេសនោះ ភាគី
គុយវ៉ែត ក៏បានសន្យាថា នឹងប្រើប្រាស់ធនធានមនុស្ស
និង
ធនធានធម្មជាតិ ដើម្បីពង្រឹងការទំនាក់ទំនងគ្នារវាង
កម្ពុជា
និង
គុយវ៉ែត ។
គួរកត់សំគាល់ផងដែរកញ្ញាថា គណៈប្រតិភូ
គុយវ៉ែត ដែលមកទស្សនានៅកម្ពុជានេះ
មានច្រើនក្រុមហើយ ដោយបានធ្វើ កិច្ចការទៅតាមជំនាញផ្សេងៗគ្នា ។
ហើយបើនិយាយពីសេចក្ដីពេញចិត្ដពីសហគមន៏បរទេសវិញនោះ យើងឃើញថា កាលពីថ្ងៃទី១៩
ខែសីហា ឆ្នាំ២០០៨ នេះដែរ នៅឯក្រសួងការបរទេស
សម្ដេចអគ្កមហាសេនាបតីតេជោ ហ៊ុន
សែន នាយក
រដ្ឋមន្ដ្រីនៃ
ព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតិឱ្យលោក
FR.DERI CH.HAMBERER ឯកអគ្ករាជទូតគណៈកម្មាធិការសហគ មន៏
អឺរ៉ុប ចូលជួបសំដែងការគួរសម
ដោយត្រូវបានលោក
អ៊ាង សុផល្លែត
ជំនួយការ
សម្ដេចអគ្កមហាសេនាបតីតេជោ ហ៊ុន
សែន រៀបរាប់ឱ្យដឹងថា នោះជាជំនួបមួយទាក់ទងទៅនឹងការអបអរសាទរចំពោះ
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាសដែល
សម្ដេច បានទទួលជោគជ័យដ៏លើសលប់ ក្នុងការបោះឆ្នោតនាពេលកន្លងមក
ហើយក៏បានលើក
ឡើងនូវការប្ដេជ្ញាចិត្ដរបស់សហគមន៏អឺរ៉ុបថា នឹងនៅតែបន្ដជួយដល់
កម្ពុជា បន្ដទៅមុខទៀតជាដរាប ។
ជាការឆ្លើយតប
សម្ដេចតេជោ ក៏បានសំដែងនូវការយល់ស្របចំពោះការលើកឡើងរបស់
HAMBEGER និងស្នើឱ្យសហគមន៏អឺរ៉ុបបន្ដ ជួយដល់កម្ពុជាទៀត
ជាពិសេសលើលទ្ឋិប្រជាធិបតេយ្យ ។
|