|
ថៃ្ងទី២១ ខែសីហា ឆ្នាំ២០០៨
សិក្ខាសាលាស្ដីអំពីផែនការយុទ្ឋសាស្ដ្របញ្ជ្រាបយេនឌ័រក្នុងវិស័យការងារ
សិក្ខាសាលាស្ដីអំពីការផ្សព្វផ្សាយផែនការយុទ្ឋសាស្ដ្របញ្ជ្រាបយេនឌ័រ
ក្នុងវិស័យការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ ត្រូវ
បានប្រារព្ឋឡើងកាលពីថ្ងៃទី២០ ដល់ ថ្ងៃទី២១ ខែសីហា
ឆ្នាំ២០០៨ នៅឯសណ្ឋាគារ
កាំបូឌីយ៉ាណា
ដោយក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ
រួមសហការជាមួយនឹងក្រសួងកិច្ចការនារី អង្កការ
ILO
និង UNDP
។ ជាអធិបតីភាពនៅក្នុង អង្កពិធីនោះដែរ ឯកឧត្ដម
វង្ស សូត្រ
រដ្ឋមន្ដ្រីក្រសួងការងារ លោកជំទាវ
អ៊ឹង កន្ថាផាវី
រដ្ឋមន្ដ្រីក្រសួងកិច្ចការនារី តំណាង អង្កការ
ILO
និង UNDP
មន្ដ្រីរាជការ និង
មន្ដ្រីសង្កមស៊ីវិលពាក់ព័ន្ឋជាច្រើនរូបទៀត ។
លោកជំទាវ
អ៊ឹង កន្ថាផាវី
រដ្ឋមន្ដ្រីក្រសួងកិច្ចការនារី ក៏បានថ្លែងនៅក្នុងឱកាសនោះ
ឱ្យដឹងផងដែរថា នារយៈពេលប៉ុន្មាន ឆ្នាំកន្លងមកនេះ
ការលើកកំពស់សមភាពយេនឌ័រនៅ
កម្ពុជា
មានសន្ដុះរីកចំរើនគួរឱ្យកត់សំគាល់ ។ ជាក់ស្ដែងនៅក្នុងវិ
ស័យអប់រំ អត្រានៃកុមារដែលបានចុះឈ្មោះចូលរៀន
មានការរីកចំរើនគួរជាទីមោទនៈ ហើយនៅបឋមសិក្សាកុមារទាំង
ពីរភេទ បានចូលសាលាក្នុងចំនួនប្រហាក់ប្រហែលគ្នា ។
អត្រាកុមារដែលបានចូលរៀន និង សមភាពយេនឌ័រក៏មានភាព
ប្រសើរឡើងដែរ នៅកំរិតសិក្សាខ្ពស់ ។
ក្នុងវិស័យសុខាភិបាលវិញនោះ ទារក និង កុមារដែលមានអាយុក្រោម
៥ ឆ្នាំ បានថយចុះគួរឱ្យកត់សំគាល់ក្នុងរវាងឆ្នាំ២០០០ និង
២០០៥ ហើយស្ថានភាពអាហារូបត្ថម្ភរបស់កុមារ បង្ហាញនូវការរីកចំ
រើន ដែលនៅក្នុងនោះមានភាពប្រសើរឡើងច្រើនសម្រាប់ក្មេងស្រី ។
លោកជំទាវក៏បានថ្លែងបន្ដទៀតថា ក្នុងវិស័យការ ពារផ្លួវច្បាប់
មានការរីកចំរើនជាច្រើនទាក់ទងនឹងការពង្រឹងប្រព័ន្ឋច្បាប់
ដើម្បីដោះស្រាយអំពើហិង្សាលើស្ដ្រី ដោយ
មានការអនុម័តច្បាប់ស្ដីពីការទប់ស្កាត់ការជួញដូរ និង
ការកេងប្រវញ្ចផ្លួវភេទ ។ នៅក្នុងវិស័យសេដ្ឋកិច្ច ស្ដ្រី
កម្ពុជា
កាន់ តែច្រើនឡើង បានទទួលការងារដែលមានប្រាក់កម្រៃ
ហើយសមាមាត្រស្ដ្រី ដែលធ្វើការងារមានប្រាក់កម្រៃក្នុងវិស័យ
កសិកម្ម និង ឧស្សាហកម្មមានចំនួនប្រហាក់ប្រហែលនឹងបុរស ។
ចំនែកក្នុងវិស័យមុខងារសាធារណៈស្ដ្រី
កម្ពុជា
បានទទួ លនូវមុខតំណែងសំខាន់ៗកាន់តែច្រើនទាំងនៅថ្នាក់ជាតិ
និង ថ្នាក់មូលដ្ឋាន ។ ជោគជ័យនេះ
គឺដោយសារតែការប្ដេជ្ញាចិត្ដ របស់រាជរដ្ឋាភិបាល
កម្ពុជា
ដែលមានហើយ សមាមាត្រស្ដ្រី ដែលមាន
សម្ដេចអគ្កមហាសេនាបតីតេជោ ហ៊ុន សែន
ជាប្រ មុខ និងមានកិច្ចសហការពីដៃគូអភិវឌ្ឍន៏នានា
ដែលជានិច្ចជាកាលតែងតែយកចិត្ដទុកដាក់
ក្នុងការកាត់បន្ថយភាពក្រីក្រ និង លើកកម្ពស់សមភាពយេនឌ័រ
និងស្ថានភាពស្ដ្រី និងកុមារ។ ឯកឧត្តម
វង្ស សូត្រ
រដ្ឋមន្ដ្រីក្រសួងការងារ និងបណ្ដុះបណ្ដាល
វិជ្ជាជីវៈបានថ្លែងបើកសិក្ខាសាលាក្នុងឱកាសនោះថា
សិក្ខាសាលាស្ដីពីការផ្សព្វផ្សាយផែនការយុទ្ឋសាស្ដ្របញ្ជ្រាបយេនឌ័រ
ក្នុងវិស័យការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ ២០០៨-២០១០
និង សិក្សានូវបទពិសោធន៏ល្អៗរបស់គម្រោងពង្រីកឱកា
សការងារស្ដ្រី
ដែលរៀបចំឡើងដោយក្រុមការងារយេនឌ័រនៃក្រសួងការងារ និង
បណ្ដុះបណ្ដាលវិជ្ជាជីវៈ សហការ ជា មួយក្រសួងកិច្ចការនារី
អង្គការ ILO
និង UNDP
ក្នុងគោលបំណងបង្កើនការយល់ដឹងពីការបព្ច្រោបយេនឌ័រ ក្នុងគោល
នយោបាយ និង
កម្មវិធីនៃក្រសួងការងារតាមរយៈផែនការជាយុទសាស្ដ្រ
GMAP
និង ឆ្ពោះទៅការ បញ្ច្រោបយេនឌ័រ និង
ការចែករំលែកបទពិសោធន៍នៃកាអនុវត្ដន៍ល្អៗ
ពីគំរោងពង្រីកឱកាសការងារសំរាប់ស្ដ្រី និង
ការប្រើប្រាស់យុទ្ធសាស្ដ្រ បញ្ច្រាបយេនឌ័ររបស់
ILO
។
ឯកឧត្ដម
វង្ស សូត្រ
ក៏បានថ្លែងបន្ដថា ការគ្រប់គ្រងសេដ្ឋកិច្ចដ៍ល្អប្រសើរ
គួបផ្សំបរិយាកាសដ៍អំណោយផល ដល់ការធ្វើ ធុរកិច្ច
បានជួយឱ្យផ្នែកឯកជន
ពិសេសវិនិយោគិនបរទេសកាន់តែមានទំនុកចិត្ដ និង
កាន់តែមានភាពងាយស្រួលក្នុងការ
ពង្រីកអាជីវកម្មលើវិស័យផ្សេងៗ
ពិសេសវិស័យវាយនភណ្ឌកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និង
វិស័យទេសចរណ៍ ដែលបានរួមចំណែកយ៉ាងសំខាន់
ដល់ការជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ
ឱ្យមានសន្ទុះលូតលាស់ក្នុងតំបន់។ វិនិយោគក្នុង
ស្រុកបានពង្រីកទុនវិនិយោគលើផ្នែកផ្សេងទៀតដូចជា សុខាភិបាល
អប់រំ ពាណិជ្ជកម្ម សំណង់ និង កសិកម្ម ដែលសុទ្ធតែ
បានបង្កើតការងារជូនប្រជាពលរដ្ឋ
ក្នុងការកាត់បន្ថយភាពក្រីក្រ ។ មួយផ្នែកទៀត
រាជរដ្ឋាភិបាលផ្ដោតការយកចិត្ដទុកដាក់ពី ស្ដ្រី ដោយចាត់ទុក
(ស្ដ្រីជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចនិងសង្គមជាតិ) ។ លោក
វង្ស សូត្រ
ថ្លែងទៀតថា ទាក់ទង និង ការចូលរួម លើកកម្ពស់ជីវភាព
សម្រាប់កម្មករនិយោជិត
ក្រសួងដឹកនាំគណៈកម្មាធិការប្រឹក្សាការងារ
បន្ទាប់ពីបានទទួលអនុសាសន៍ដ៏ ខ្ពង់ខ្ពស់របស់
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
ដែលតែងគិតគូរពីជីវភាពរបស់ប្រជាពលរដ្ឋ បានប្រជុំឯកភាពគ្នា
ផ្ដល់ប្រាក់ឧបត្ថម្ភបន្ថែមដល់កម្មករនិយោជិតទាំងអស់
ដែលធ្វើការនៅរោងចក្រសហគ្រាស ក្នុងម្នាក់ៗ ៦ ដុល្លារអាមេរិច
ក្នុងមួយខែលើប្រាក់ខែគោល ។
|