|
ថៃ្ងទី១៨ ខែសីហា ឆ្នាំ២០០៨
ព្រះមហាក្សត្រនឹងយាងជាព្រះអធិបតីបើកសម័យប្រជុំសភានីតិកាលទី
៤
ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា
ព្រះករុណាសម្តេចព្រះ
នរោត្តម សីហមុនី
ព្រះអង្គនឹងដឹកនាំពិធីបើកសម័យប្រជុំ
លើកដំបូងរបស់សភាជាតិថ្មី នីតិកាលទី ៤ នាថ្ងៃទី២៤
កញ្ញាខាងមុខនេះ ។
លោក
ងួន ញ៊ិល
មន្រ្តីជាន់ខ្ពស់របស់
គណបក្សប្រជាជនកម្ពុជា
ដែលជាអ្នកឈ្នះឆ្នោតបានគូសបញ្ជាក់ថា ព្រះរាជវត្តមាន
របស់ព្រះមហាក្សត្រក្នុងសម័យប្រជុំលើកដំបូងរបស់សភាថ្មីនីតិកាលទី
៤ គឺជាមហាកិតិ្តយសមួយសំរាប់សភាជាតិ ។
គណបក្សប្រឆាំងក៏បានយល់ស្របដែរថា
ព្រះរាជវត្តមានរបស់ព្រះមហាក្សត្រនាឱកាសនោះ
គឺចាំបាច់ខ្លាំងណាស់ ។ ពួក គេអះអាងបែបនេះ
បន្ទាប់ពីបានគំរាមធ្វើពហិការ
ពុំចូលរួមក្នុងពិធីបើកសម្ភោធសភាថ្មីមក ។ លោក
គង់ គាំ
អនុប្រធាន
គណបក្សសម រង្ស៊ី
បាននិយាយថា ព្រះរាជវត្តមានរបស់ព្រះមហាក្សត្រ
ធ្វើឱ្យសភាពការណ៍ជាតិទាំងឡាយ មានស្ថិរភាពជា និច្ច និង ថា
ប្រជារាស្ត្រ
កម្ពុជា
និង គណបក្សនយោបាយទាំងឡាយគោរពជានិច្ច និង
ចង់ឱ្យមានព្រះរាជវត្តមានរបស់ព្រះ មហាក្សត្រក្នុងពិធីនោះ ។
ព្រះរាជវត្តមានរបស់ព្រះមហាក្សត្រពិតជាសំខាន់បំផុត និង
ស្ថិរភាពជាតិ ។ អ្នកវិភាគនិយាយ ថា
មិនមានបញ្ហាសំរាប់ការបើកទ្វារសភាថ្មីទេ ។
|