| ត្រឡប់ទៅដើម | បេសកកម្ម | កម្មវិធីសំរាប់ស្ដាប់ | ទំនាក់ទំនង |

       

ព័ត៌មានប្រចាំថ្ងៃ

ព័ត៌មានកន្លងមក

បទវិចារណកថា

បទសម្ភាសន៍

បទយកការណ៍

ក្រមសីលធម៌

កម្រងបទចម្រៀងព្រះវិហារ

 

ថៃ្ងទី១៨ ខែសីហា ឆ្នាំ២០០៨

 

កិច្ចប្រជុំលើកទី ២ របស់រដ្ឋមន្ដ្រីការបរទេសកម្ពុជា និង ថៃ នៅឯតំបន់មាត់សមុទ្រហួហ៊ីន

 

ក្រោយពីមានការទន្រានទឹកដី និង បោះទីតាំងដោយខុសច្បាប់របស់ក្រុមទាហានលើទឹកដី ព្រះរាជាណាចក្រកម្ពុជា នោះ នា ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០០៨ នេះនឹងមានកិច្ចប្រជុំលើកទី ២ របស់រដ្ឋមន្ដ្រីការបរទេស កម្ពុជា និង ថៃ នៅឯតំបន់មាត់ សមុទ្រ ហួហ៊ីន ដែលត្រូវបានគេដឹងថា នឹងគ្រោងធ្វើដល់ថ្ងៃទី១៩ ខែសីហា នោះ ។ គួររំលឹកផងដែរថា កិច្ចប្រជុំដែលនឹង ប្រព្រឹត្ដទៅនេះ គឺជាកិច្ចប្រជុំមួយបន្ដាប់ពីមានការប្រជុំកាលពីថ្ងៃទី១៣ ខែសីហា រវាងគណៈប្រតិភូរបស់ ព្រះរាជាណាចក្រ កម្ពុជា ដែលដឹកនាំដោយនាយឧត្ដមសេនីយ៏ នាង ផាត រដ្ឋលេខាធិការក្រសួងការពារជាតិ និង ក្រុមយោធា ថៃ នៅខេត្ដ សុ រិន ប្រទេស ថៃ ។ ជាលទ្ឋផលនៃការប្រជុំនោះ បានញ៉ាំងឱ្យមានការដកទ័ព កម្ពុជា និង សៀម ដោយរក្សាកម្លាំងរៀងៗខ្លួន ១០ នាក់ ឱ្យបន្ដឈរជើងនៅក្នុងបរិវេណវត្ដ ។ ដោយក្នុងឱកាសនោះយើងឃើញថា ក្នុងថ្ងៃកាត់បន្ថយកំលាំងទ័ពនោះដែរ ក៏មានការថតរូបរួមគ្នា និង ចាប់ដៃលាគ្នាក្រោយពីពួកគេត្រូវបាន បញ្ជូនឱ្យមកឈរជើងនៅក្នុងទីអារាមនេះ ប្រមាណជាមួ យខែកន្លងមក ។

 

ចំពោះស្ថានភាពបច្ចុប្បន្ននៅឯតំបន់ ប្រាសាទព្រះវិហារ សំរាប់ថ្ងៃទី១៨ ខែសីហា នេះ ភ្នាក់ងារសារព័ត៌មាន មាតុភូមិយើង ប្រចាំការនៅឯតំបន់ ប្រាសាទព្រះវិហារ បានរាយការណ៏មកឱ្យដឹងថា មកទល់នឹងថ្ងៃនេះ ប្រជាពលរដ្ឋបានចូលមករស់នៅ ក្នុងភូមិបានប្រមាណជា ៧០ ភាគរយ ហើយដោយបានប្រកបនូវរបររកស៊ីដូចធម្មតា ។ ថ្លែងពីការដកកំលាំងទ័ពវិញ គឺ ខាងកម្ពុជារក្សាទុក ១០ នាក់ និង កងទ័ព សៀម ទុកចំនួន ១០ នាក់ស្មើគ្នានៅក្នុងបរិវេណវត្ដ កែវសិក្ខាគិរីស្វារៈ ហៅវត្ដ ប្រា សាទព្រះវិហារ ដោយសរុបចំនួនកងទ័ព សៀម ប្រមាណជាបីរយនាក់នោះបានចុះចេញពីក្នុងវត្ដ ។

 

តាមប្រភពដដែលនេះក៏បានឱ្យដឹងផងដែរថា ចំនួនកងទ័ព សៀម ប្រមាណជា ៣០០ នាក់ ដែលបានដកចេញពីវត្ដនោះបាន មកឈរជើងនៅមុខច្រកទ្វារចេញចូលវិញ ។

 


 

©  2008, រក្សាសិទ្ធគ្រប់យ៉ាងដោយ កម្មវិធីមាតុភូមិយើង

Power by IDS Cambodia