ទំព័រដើម | បេសកកម្ម | គ្របដណ្ដប់ការផ្សាយ | ទំនាក់ទំនង

 

កម្មវិធីមាតុភូមិយើង គឺជាកម្មវិធីផ្សព្វផ្សាយមួយ នៅក្រៅប្រព័ន្ធរដ្ឋ មានតួនាទី នឹងកាតព្វកិច្ច "ផ្ដល់រាល់ព័ត៌មានតុល្យភាព សម្រាប់ការចូលរួមក្នុងកិច្ចការពារ បន្ដការ កសាង និងអភិវឌ្ឍន៍ មាតុភូមិ "  "ផ្ដល់ឱកាសឱ្យមានការពិភាក្សា ដើម្បីបង្កើនគុណភាពយល់គ្នា ទៅវិញ ទៅមកឱ្យកាន់តែប្រសើរ " "ផ្ដល់ឱកាសឱ្យមានពិភាក្សា ដើម្បីផ្លាស់ប្ដូរមតិយោបល់ កាត់បន្ថយ និង បំបាត់ការយល់ច្រឡំ លើព័ត៌មានអវិជ្ជមាន"

Meato Phum Yoeng...

 

ព័ត៌មានប្រចាំថ្ងៃ

ពិធី​ប្រគល់ និង​ទទួល​ឯកសារ​គោលនយោបាយ​ និង​យុទ្ធ​សាស្ត្រ​របស់ក្រសួង​អភិវឌ្ឍន៍​ជន​បទ

Friday, 16 October 2009 

ដោយៈ សេង សុផាត

ក្រសួង​អភិវឌ្ឍន៍​ជន​បទ​កាលពី​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ២០០៩​នេះ បានប្រារព្ធ​ពិធី​ប្រគល់ និង​ទទួល​ឯកសារ​គោល​នយោ បាយ​ និង​យុទ្ធ​សាស្ត្ររបស់​​ក្រសួង​អភិវឌ្ឍន៍​ជន​បទ ដែល​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​សំណាក់​ឯកឧត្តមឧបនាយករដ្ឋ មន្ត្រី យឹម ឆៃលី ប្រធាន​ក្រុម​ប្រឹក្សា​ស្តារ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម និង​ជន​បទ, ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​អភិ វឌ្ឍន៍​ជន​បទ, ឯកឧត្តម Lee Kyung-so ឯកអគ្គ​រដ្ឋ​ទូត​នៃ​សាធារណៈ​រដ្ឋកូរ៉េ​ប្រចាំ​នៅកម្ពុជា, លោក KIM Byung Gwan ប្រធាន KOICA ប្រចាំកម្ពុជា និង​លោក​ជំទាវ លោក លោកស្រីតំណាង​ក្រសួង​ពាក់​ព័ន្ធ​ជា​ច្រើន​រូប​ទៀត។

នៅក្នុង​ពិធី​ប្រគល់​ និង​ទទួល​ឯកសារ​គោល​នយោបាយ និង​យុទ្ធ​សាស្ត្រ​របស់​ក្រសួង​អភិវឌ្ឍន៍​ជន​បទ ឯកឧត្តម​ឧបនា យករដ្ឋមន្ត្រី​ យឹម ឆៃលី ប្រធាន​ក្រុម​ប្រឹក្សា​​ស្តារ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម និង​ជន​បទ បាន​ថ្លែង​ឲ្យ​ដឹង​ថា រាជរដ្ឋាភិបាល បាន​ចាត់​ទុក​ថា ឯក​សារ​គោល​នយោបាយ​ និង​យុទ្ធ​សាស្ត្រ​របស់​ក្រសួង​អភិវឌ្ឍន៍​ជន​បទ​នៅ​ពេល​នេះ គឺ​ជា​ឯកសារ​ដ៏​ មាន​សារៈសំខាន់​របស់​ក្រសួង​អភិវឌ្ឍន៍​ជន​បទ ក្នុង​ការ​ចង្អុល​ទិស​សម្រាប់​ក្រសួង​នេះ ត្រូវ​អនុវត្តន៍​លើ​ការងារ​អភិវឌ្ឍន៍ ជន​បទ ដែល​ជា​វិស័យ​អាទិភាព​មួយ​ក្នុង​ចំណោម​វិស័យ​អាទិភាព​នានា​មួយ​ចំនួន​ទៀត របស់​រាជ​រដ្ឋាភិបាល ក្នុង​ការ​ប្រ យុទ្ទ​ប្រឆាំង​នឹង​ភាព​ក្រីក្រ។ ឯកឧត្តម​បាន​បន្ត​ទៀត​ថា រាជ​រដ្ឋាភិបាល​កម្ពុជា នៃ​នីតិកាល​ទី៤ នៃ​រដ្ឋសភា ដែល​មាន​ សម្តេច​អគ្គ​មហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ មានភារកិច្ច​ដ៏ឧត្តុងឧត្តម​ដើម្បី​បន្ត​បេសកកម្ម​ពី​រាជ​រដ្ឋាភិបាល អាណត្តិទី៣ ក្នុងការ​ឆ្លើយ​តប​ និង​អនុវត្ត​យុទ្ធ​សាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី១ មក​ដំណាក់កាល​ទី២ ដោយ​ការ​ប្តេជ្ញា ចិត្ត​មោះមុត ក្នុង​ការ​បន្ត​អនុវត្តវិស័យ​អភិវឌ្ឍន៍​ជន​បទ ក្នុង​គោល​ដៅ​បម្រើ​នូវ​ឧត្តម​ប្រយោជន៍ របស់​ប្រទេស​ជាតិ​មាតុ ភូមិ និង​​ឆ្លើយ​តប​ទៅនឹង​សំណូម​ពរ និង​សេចក្តី​ត្រូវការ​របស់​ប្រជា​ជន​កម្ពុជា។

ឯកឧត្តម​ យឹម ឆៃលី បាន​បញ្ជាក់​ថា ​ក្រសួង​អភិវឌ្ឍន៍​ជន​បទ គឺ​ជា​ស្ថាប័ន​មួយ​ដ៏​មាន​សារៈសំខាន់​ក្នុង​ការ​ធ្វើ​ជា​ស្ពាន​ ចម្លង​នូវ​សេចក្តី​ត្រូវការ​របស់​ប្រជា​ជន​មក​ក្រសួង​ ស្ថាប័ន​ពាក់​ព័ន្ធ នៃ​រាជ​រដ្ឋាភិបាល ដើម្បី​ឆ្លើយ​តបទៅនឹង​តម្រូវការ របស់​ប្រជា​ជន។ ក្នុង​ន័យ​នេះ ក្រសួង​អភិវឌ្ឍន៍​ជន​បទ ជា​ស្ថាប័ន​ឈាន​មុខ​គេ​នៃការ​អនុវត្ត​គោល​នយោបាយ​វិមជ្ឈការ របស់​រាជ​រដ្ឋាភិបាល។ ឯកឧត្តម បាន​បន្ត​ថា ​ការ​អភិវឌ្ឍន៍​តាម​បែប​វិមជ្ឈការ គឺ​ជាការ​ជម្រុញឲ្យ​មានការ​ប្រើ​ប្រាស់​ធន​ ធាន​ក្នុង​មូលដ្ឋាន និង​ខាង​ក្រៅ​មូល​ដ្ឋាន​ឲ្យ​ចំ​ទិស​ដៅ និង​ប្រកប​ដោយ​ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និង​មាន​អត្តន័យ​នៃការ​ពង្រឹង​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅមូលដ្ឋាន សិទ្ធិ​សេរីភាពរបស់​ប្រជា​ពលរដ្ឋ និង​ការ​កាត់​បន្ថយ​ភាព ក្រីក្រ​របស់​ប្រជា​ជន។ ឯកឧត្តម​បាន​បន្ថែម​ថា​ ដូច​នេះ​ការ​អនុវត្ត​គោល​នយោបាយ និង​យុទ្ធ​សាស្ត្រ​របស់ក្រសួង​អភិវឌ្ឍ ន៍​ជន​បទ មិនមែន​សម្រាប់​តែការ​កែលម្អរ​កម្រិត​ជីវភាព​រស់​នៅ​របស់​ប្រជា​ជន​ប៉ុណ្ណោះទេ តែមានអត្ថន័យ​ទូលំទូលាយ និង​វិសាលភាព​​ធំធេង​ដល់ការ​អនុវត្ត​គោល​នយោបាយសំខាន់ៗ​របស់​រដ្ឋាភិបាល​នៃនីតិកាល​ទី​៤​នៃ​រដ្ឋសភា។

ស្រប​ពេល​ជាមួយ​គ្នា​នេះផង​ដែរ ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​អភិវឌ្ឍន៍​ជន​បទ បាន​មាន​ប្រសាសន៍​ផង​ដែរ​ថា ក្រសួង​អភិវឌ្ឍន៍​ជន​បទ បាន​បង្កើត​ឡើង​ជាផ្លូវការ​នៅ​ក្នុងខែកញ្ញា ឆ្នាំ១៩៩៣ ក្នុង​គោល​បំណង​លើក​ស្ទួយ​កម្រិត​ជីវភា ព​រស់នៅ​របស់​ប្រជា​ពលរដ្ឋ​នៅ​ជន​បទ តាម​រយៈ​ការ​ស្តារ និង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ជន​បទ ការងារ​អភិវឌ្ឍន៍​សហ គមន៍ ការ​ផ្គត់ផ្គង់​ទឹក ការថែទាំសុខភាព និង​អនាម័យ​នៅជន​បទ ការ​លើក​កម្ពស់​ប្រាក់​ចំណូលតាម​រយៈ​ការ​បង្កើត​មុខ របរ​ជំនួញ និង​សេវាកម្ម​នានា​នៅ​ជន​បទ ការ​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ ការ​ពង្រីក​សមត្ថភាព ការ​រៀប​ចំ​ហេដ្ឋារចនាសម្ព័ន្ធ អភិវឌ្ឍន៍​ជន​បទ។

ឯកឧត្តម ជា សុផារ៉ា​ បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា ស្ថិត​នៅក្នុង​បេសកកម្ម​ដ៏មាន​សារៈសំខាន់​នេះ ក្រសួង​អភិវឌ្ឍន៍​ជន​បទ​ បាន​និង​កំពុង​រៀប​ចំផែនការយុទ្ធ​សាស្រ្ត ដើម្បី​អនុវត្ត​កម្ម​វិធី​អភិវឌ្ឍន៍​ជន​បទ​ចម្រុះ នៅ​តាម​មូលដ្ឋាន ភូមិ ឃុំ ស្រុក ខេត្ត-ក្រុង នៅទូទាំង​ប្រទេស ដំណើរ​ការ​អនុវត្ត​យុទ្ធ​សាស្ត្រ​កាត់​បន្ថយ​ភាពក្រីក្រ​នៅកម្ពុជា និង​ឈាន​ទៅ​សម្រេច​បាន នូវ​ទិស​ដៅ​អភិវឌ្ឍន៍សហស្សវត្សរ៍​កម្ពុជា​នា​ឆ្នាំ​២០១៥។ ឯកឧត្តម​បាន​ឲ្យ​ដឹង​ទៀត​ថា ការអនុវត្ត​យុទ្ធ​សាស្ត្រ​ចតុកោណ នៅដំណាក់កាលទី១ របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែលដឹកនាំ​ដោយ​សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះ​រាជាណាចក្រកម្ពុជា បាន​បញ្ចប់ដោយ​ជោគជ័យ ដោយ​ទទួល​បាន​នូវ​កំណើន​សេដ្ឋកិច្ច ១១.២% ជាមធ្យម និង​បាន​កាត់​បន្ថយភាពក្រីក្រ​របស់​ប្រជា​ពលរដ្ឋ ពី​៤៧% ក្នុង​ឆ្នាំ​១៩៩៤ នៅក្នុង​ឆ្នាំ២០០៤ និង​មានការ​ថយ​ ចុះ​ជា​វិជ្ជមាន​នៅឆ្នាំ២០០៧ ហើយ​បាន​ថយចុះ ១% ជាមធ្យម​ក្នុង​មួយ​ឆ្នាំ ស្រប​ពេល​នឹង​កំណើន​សេដ្ឋកិច្ច​សម្រេច​បាន ៧% ក្នុង​ឆ្នាំ​២០០៨។ ឯកឧត្តម​បាន​បន្ថែមថា សមិទ្ធផល​ទាំងអស់​នេះ បាន​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​នូវ​ទស្សនៈ​វិស័យ​យូរ អង្វែង របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ក្នុងការ​អភិវឌ្ឍន៍​ប្រទេសកម្ពុជា មួយ​ប្រកប​ដោយ​សន្តិភាព ការ​បង្រួប​បង្រួម​ជាតិ និង​ការ​អភិវឌ្ឍន៍។

ឯកឧត្តម ជា សុផារ៉ា បាន​បញ្ជាក់​ឲ្យ​ដឹង​ផង​ដែរ​ថា ក្រសួង​អភិវឌ្ឍន៍​ជន​បទ បាន​រៀប​ចំ​ឯកសារ​ផែនការ​យុទ្ធ​សាស្ត្រ និង​គោល​នយោបាយ​ជា​ច្រើន​ដូច​ជា ១,គោល​នយោបាយ​ផ្លូវ​ជន​បទកម្ពុជា។ ២,គោល​នយោបាយ​ជាតិ​ស្តីពី​ការ​ផ្គត់ ផ្គង់​ទឹក​ស្អាត និង​អនាម័យ។ ៣,គោល​នយោបាយ​ជាតិ ស្តីពីការ​ថែទាំ​សុខភាព​បឋម។ ៤,គោល​នយោបាយជាតិ ស្តីពី​ ការ​អភិវឌ្ឍន៍​ជន​ជាតិ​ភាគតិច។ ៥,គោល​នយោបាយ និង​យុទ្ធសាស្ត្រ​ក្នុង​វិស័យ​ឥណទាន​ជន​បទ និង​៦,ការ​រៀប​ចំ​ និង ពង្រឹង​គណៈកម្មាធិការអភិវឌ្ឍន៍ភូមិ។

សូម​គួរ​រំលឹ​ក​ផង​ដែរ​ថា ពិធីប្រគល់ និង​ទទួល​ឯកសារ​គោល​នយោបាយ និង​យុទ្ធ​សាស្ត្រ​របស់​ក្រសួង​អភិវឌ្ឍន៍​ជន​បទ នា​ពេល​នេះស្ថិត​នៅ​ក្រោម​ជំនួយ​ពី​ទីភ្នាក់​ងារ​សហប្រតិបត្តិការ​អន្តរជាតិ​សាធារណៈរដ្ឋកូរ៉េ ដែល​ហៅ​កាត់​ថា KOICA៕

   
 

Copyright © meatophumyoeung.org

All rights reserved. E-mail: info@meatophumyoeung.org, web master by IDS Cambodia WEB MAIL