|
ថៃ្ងទី១៤ ខែសីហា ឆ្នាំ២០០៨
សម្តេចនាយករដ្ឋមន្រ្តីទទួលជួបអនុរដ្ឋមន្រ្តីក្រសួងការបរទសកូរ៉េខាងត្បូង
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
នាយករដ្ឋមន្ត្រីនៃ
ព្រះរាជាណាចក្រកម្ពុជា
បានអនុញ្ញាតឱ្យលោក KWON
JONG RAK
អនុរដ្ឋមន្ត្រីក្រសួងការបរទេស
និង ពាណិជ្ជកម្ម នៃ
សាធារណរដ្ឋកូរ៉េ
ចូលជួយសំដែងការគួរសមនារសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០០៨
នៅទីស្តីការក្រសួងការបរទេស ក្នុងខណៈដែលលោកអញ្ចើញមកបំពេញទស្សនកិច្ចនៅ
កម្ពុជា
។
លោក
អ៊ាង
សុផល្លែត
ជំនួយការ
សម្តេចអគ្គមហាសេនាបតីតេជោ បានប្រាប់អ្នកយកព័ត៍មានក្រោយជំនួបនោះថា លោក RAK
បានពាំនាំនូវការផ្តាំផ្ញើរសួរសុខទុក្ខពីសំណាក់ឯកឧត្តមប្រធានាធិបតី
កូរ៉េខាងត្បូង ជូន
សម្តេចនាយករដ្ឋមន្រ្តី ហើយក៏ បានសំដែងនូវការអបអរសាទរយ៉ាងជ្រាលជ្រៅចំពោះជោគជ័យភ្លូកទកភ្លូកដីនៃការបោះឆ្នោតនាពេលកន្លងមកនេះ។
លោកមានប្រសាសន៏ថា
ជោគជ័យនេះ គឺបានឆ្លុះបញ្ចាំងនូវជំនឿទុកចិត្តរបស់ប្រជាជន នៅលើការដឹកនាំរបស់
សម្តេចនា យករដ្ឋមន្រ្តី
ពិសេសបន្ទាប់ពីបានទទួលជោគជ័យយ៉ាងត្រចះត្រចង់ លើគ្រប់វិស័យសេដ្ឋកិច្ច និង
ការអភិវឌ្ឍន៏សង្គមនៅ
កម្ពុជា
លោកបានផ្តោតក្តីសង្ឃឹមថា រដ្ឋាភិបាលថ្មីរបស់
កម្ពុជា
នឹងជំរុញកម្ពុជាឱ្យទទួលេបានជោគជ័យលើគ្រប់វិស័យទាំង អស់
ព្រមទាំងជំរុញ
កម្ពុជា
ឱ្យមានកិតិ្តស័ព្ទល្បីល្បាញក្នុងឆាកអន្តរជាតិ លោកបន្តថា
ប្រទេស
កូរ៉េ
មានការរីករាយយ៉ាង ខ្លាំងចំពោះទំនាក់ទំនងរវាង
កម្ពុជា
និង
កូរ៉េខាងត្បូង
កន្លងមក ដែលក្នុងរយៈពេលតែក្នុង ១ ទស្សវត្យប៉ុណ្ណោះ
ទំនាក់ទំនង រវាងប្រទេសទាំងពីរ
បានកើតឡើងហើយបានទទួលជោគជ័យជាបន្តបន្ទាប់ ពិសេសវិស័យការទូត
និង ការវិនិយោគផង ដែរ ។
លោក RAK
ក៏បានអញ្ចើញ
សម្តេចតេជោ
នាយករដ្ឋមន្រ្តី
ដើម្បីចូលរួមនៅក្នុងការប្រារព្ឋខួបទី ២៥ នៃទំនាក់ទំនង
កូរ៉េ
និង
អាស៊ាន
ដែលប្រព្រឹត្តនៅប្រទេស
កូរ៉េ
ខាងមុខនេះ ។
ជាការឆ្លើយតប
សម្តេចតេជោ
បានថ្លែងអំណរគុណចំពោះការផ្តាំផ្ញើរសាកសួរសុខទុក្ខ និង អបអរសាទររបស់លោក
RAK សម្តេចមានប្រសាសន៏ថា សម្តេចមានមោទនភាពយ៉ាងខ្លាំង
ចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេសក្នុងរយៈ ពេលដ៏ខ្លីបំផុត
ទំនាក់ទំនងរវាងប្រទេសទំាងពីរបានឈានដល់កំរិតមួយ ដែលគួរឱ្យកត់សំគាល់ ហើយមិនត្រឹមតែប៉ុណ្ណោះ ទេ នៅពេលនេះទៀត
កូរ៉េ កំពុងតែនាំមុខទៅលើវិស័យចំនួន ៨
នៅប្រទេសកម្ពុជា ។ ពាក់ព័ន្ឋនឹងបញ្ហានេះ
សម្តេចតេជោ បានស្មើសុំឱ្យ
កូរ៉េ
ធ្វើការដឹកនាំលើវិស័យទាំង ៨ នេះបន្តទៀត
និង ពិនិត្យមើលសក្តានុពលទាំងឡាយណា ដែល
កូរ៉េ
អាចធ្វើទៅបានលើវិស័យផេ្សងៗនៅប្រទេស
កម្ពុជា
។
សម្តេចនាយករដ្ឋមន្រ្តី
ក៏បានស្នើឱ្យប្រទេស
កូរ៉េ
ពិនិត្យ ជួយដល់ ប្រទេស
កម្ពុជា
បន្តទៀត ដូចជាការសាងសងអាងចំរុះទឹកនៅខេត្ត
សៀមរាប
អាងស្តុបទឹកនៅខេត្ត
បាត់ដំបង
ផ្លូវជាតិ លេខ ៣៣ នៅខេត្ត
កំពត
ព្រមទាំងស្ពានទាំងឡាយនៅតាមផ្លូវជាតិនានា នៅប្រទេស
កម្ពុជា
ដើម្បីធ្វើយ៉ាងណាជំរុញ
កម្ពុជា
ឱ្យឆ្ពោះទៅកាន់ការអភិវឌ្ឍន៏ ។
សម្តេចនាយករដ្ឋមន្រ្តី
ក៏បានទទួលយកនូវការអញ្ចើញទៅចូលរួមក្នុងការប្រារព្ឋខួប
លើកទី២៥ នៃទំនាក់ទំនង
កូរ៉េ
និង អាស៊ាន
ដែលប្រព្រឹត្តទៅប្រទេស
កូរ៉េ
ផងដែរ ។
លោក
KWON
JONG RAK
បានមានប្រសាសន៏បន្ថែមទៀតថា លោកនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ធ្វើយ៉ាងណា
ឱ្យសំណើរកម្ពុជាទាំងប៉ុន្មានទទួលបានជោគជ័យ
ដើម្បីជាកត្តាចំណងមិត្តភាពរវាងប្រទេសទាំងពីរផងដែរ ។
|