|
ថៃ្ងទី១៤ ខែសីហា ឆ្នាំ២០០៨
អាល្លឺម៉ង់ផ្តល់បា្រក់ជាង
៦០,០០០,០០០ ដុល្លាដល់កម្ពុជាសំរាប់អភិវឌ្ឍន៏សង្គម
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី
ហោ ណាំហុង
រដ្ឋមន្រ្តីក្រសួងការបរទេស
និង សហប្រតិបត្តិការអន្តរជាតិ និង
លោក
ហ្វ្រាំង្ក ម៉ាកូសម៉ាន់
(Frank marcus Mann)
ឯកអគ្គរដ្ឋទូតនៃ
សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំនៅ
កម្ពុជា កាលពីព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០០៨ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ២ រវាងរដ្ឋាភិបាល
កម្ពុជា
ជាមួយនិងរដ្ឋាភិបាលនៃ
សាធារណ រដ្ឋសហព័ន្ធអាល្លឺម៉ង់ ។
ឯកឧត្តម
ហោ ណាំហុង
មានប្រសាសន៏ប្រាប់ឱ្យដឹងថា ក្នុងជំនួបនេះយើងបានចុះហត្ថលេខា
លើកិច្ចព្រមព្រៀងទី ១ ស្តីពី កិច្ចព្រមព្រៀងចំនួន ២
ជាមួយប្រទេស
អាល្លឺម៉ង់
ផ្តល់ទឹកប្រាក់មានចំនួន ១៨,០០០,០០០ អឺរ៉ូ (ប្រហែលជាង
៣០,០០០,០០០ ដុល្លារ) សំរាប់យកទៅលើគំរោងសុខភាពបន្តពូជ
(លើកទី ៣) សុខភាពសង្គម ដំឡើងបណ្តាញអគ្គិសនី នៅជនបទ (លើកទី
២) និង ការកសាងហេដ្ឋារចនាសម្ព័ន្ធជនបទ នៅខេត្ត
សៀមរាប
និង ខេត្ត
កំពង់ធំ
។
កិច្ចព្រមព្រៀងទី ២
ស្តីពីកិច្ចសហប្រតិបត្តិការបច្ចេកទេសឆ្នាំ២០០៧
អាល្លឺម៉ង់
ផ្តល់ទឹកប្រាក់ចំនួន ១៦,៦៥០,០០០ អឺរ៉ូ
(ប្រហែល ៣០,០០០,០០០ ដុល្លារ) សំរាប់យកទៅប្រើការលើគំរោងសុខភាពសង្គម ការគាំទ្រកំណែទំរង់ ការគ្រប់គ្រងដី ធ្លី
គំរោងថាមពល (ការកកើតឡើងវិញ)
គំរោងខាងអាជ្ញាធរសវនកម្មជាតិ (អូឌីត)
គំរោងកំណែរទំរង់រដ្ឋបាល និង សហវិ មជ្ឍការ (លើកទី ៣)
ជួយខាងសិទ្ធិនារី និង គំរោងជួយគ្រួសារជនក្រីក្រ (លើកទី ២) ។
ដោយមានកិច្ចសហការល្អ ប្រទេស
អាល្លឺម៉ង់
នឹងបន្តជួយដល់ប្រទេស
កម្ពុជា
ជាបន្តទៀត លុះត្រាប្រទេស
កម្ពុជា
មាន ការរីកចំរើនកាន់តែខ្លាំងឡើង។
|