| ត្រឡប់ទៅដើម | បេសកកម្ម | កម្មវិធីសំរាប់ស្ដាប់ | ទំនាក់ទំនង |

       

ព័ត៌មានប្រចាំថ្ងៃ

ព័ត៌មានកន្លងមក

បទវិចារណកថា

បទសម្ភាសន៍

បទយកការណ៍

ក្រមសីលធម៌

កម្រងបទចម្រៀងព្រះវិហារ

 

ថៃ្ងទី១៤ ខែសីហា ឆ្នាំ២០០៨

 

ឯកឧត្ដមឧបនាយករដ្ឋមន្ដ្រី សុខ អាន បានអនុញ្ញាតឱ្យឯកឧត្តម ដេវីត វីដឌ័រ ឯកអគ្គរាជទូតចក្រភពអង់គ្លេស ចូលជួបដើម្បីសំដែងការគួរសម និង ជំរាបលា

 

នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០០៨ នេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សុខ អាន រដ្ឋមន្រ្តីទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្រ្តី បានអនុញ្ញាតឱ្យឯកឧត្តម ដេវីត វីដឌ័រ ជាឯកអគ្គរាជទូត ចក្រភពអង់គ្លេស ចូលជួបដើម្បីសំដែងការគួរសម ជំរាបលាក្នុង ឱកាសដែលឯកឧត្តមបានបញ្ចប់នូវបេសកកម្មនៅក្នុង ព្រះរាជាណាចក្រកម្ពុជា និង មានការពិភាក្សាទៅលើបញ្ហាមួយចំនួន ដែលបញ្ហាមានសារៈសំខាន់នៅក្នុងពេលបច្ចុប្បន្ន ព្រះរាជាណាចក្រកម្ពុជា ដែលក្នុងនោះរួមមាន៖

 ១-បញ្ហកំណែរទំរង់រដ្ឋាបាល

 ២-បញ្ហាព្រំដែន

 ៣-បញ្ហាតុលាការខ្មែរក្រហម

នៅក្នុងឱកាសនៃជំនួបនោះ គឺឯកឧត្តមឯកអគ្គរាជទូតបានមានប្រសាសន៏ថា លោកមានការចំណាប់អារម្មរណ៏ខ្លាំង ចំ ពោះដំណើរការនៃការវិវត្តន៏ក្នុងការកែទំរង់ផ្នែករដ្ឋាបាលសាធារណៈ ហើយឯកឧត្តមក៏៑បានរៀបរាប់ផងដែរថា ក្នុងខណៈពេ លដែលឯកឧត្តមបាននៅជាប់ជាមួយនឹង ព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមសង្កេតឃើញថា ការធ្វើកំណែរទំរង់រដ្ឋបាលសា ធារណៈនេះ បានទទួលនូវលទ្ឋផលលើការអភិវឌ្ឍន៏សង្គមជាតិយ៉ាងល្អប្រសើរ ជាពិសេសនោះគឺឯកឧត្តមក៏បានបញ្ចាក់ ឱ្យដឹងផងដែរ អំពីជំនឿចិត្តរបស់ឯកឧត្តមចំពោះទស្សនវិស័យ នៃការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ ដែលបាននាំសង្គមជាតិឆ្ពោះទៅកាន់វឌ្ឍនភាព និង សន្តិភាព ។ លើសពីនេះ ទៅទៀតនោះ ឯកឧត្តមក៏បានលើកឡើងផងដែរ អំពីជោគជ័យនៃការកែទំរង់រដ្ឋបាលសាធារណៈ លើវិស័យមួយចំនួនដូច ជា៖ វិស័យរដ្ឋបាលសធារណៈ វិស័យហិរញ្ញវត្ថុ ស្ថិរភាព សន្តិសុខ និង សុខមាលភាពសង្គម ។ ចំពោះបញ្ហាកែរទំរង់រដ្ឋ បាលសាធារណៈ នេះឯកឧត្ដម ប៉ែន ងឿន ទីប្រឹក្សាអប ទីស្ដីការគណៈរដ្ឋមន្ដ្រី បានមានប្រសាសន៏យ៉ាងដូច្នេះថា

ឯកឧត្តម ប៉ែន ងឿន ទីប្រឹក្សាអម ទីស្តីការគណៈរដ្ឋមន្រ្តី ក៏បានឱ្យដឹងផងដែរថា ឯកឧត្តមឯកអគ្គរាជទូត អង់គ្លេស រូបនេះ បានលើកឡើងផងដែរថា ប្រទេសខ្លួនមានទំនាក់ទំនងជិតស្និតជាមួយនឹងធនាគារពិភពលោក ហេតុដូចនេះជាមួយនឹង រចនាសម្ព័ន្ឋល្អ ទំនាក់ទំនងល្អ នៃបេសកកម្មរបស់លោកនាពេលនេះ នឹងយកទៅផ្សព្វផ្សាយ និងជួយទាក់ទាញឱ្យប្រ ទេសជាសមាជិកដទៃទៀត មានការចាប់អារម្មណ៏ លើការវិនិយោគនៅក្នុង ព្រះរាជាណាចក្រកម្ពុជា ដូចរូបលោកដែរ ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សុខ អាន បានសង្កត់ធ្ងន់ឱ្យដឹងផងដែរថា កម្ពុជាមានតំរូវការចាំបាច់លើការអប់រំ មិនត្រឹមតែចំ ពោះអ្នកផ្តល់សេវាសុខភាពប៉ុណ្ណោះទេ គឺត្រូវការពង្រឹងបន្ថែមឱ្យមានប្រសិទ្ធិភាពខ្ពស់លើភ្នាក់ងារប្រតិបត្តិការពិសេស ដោយឯកឧត្តមឯកអគ្គរាជទូតបានធ្វើឆ្លើយតបវិញថា លើគំរោងនេះ ខាងរាជរដ្ឋាភិបាល អង់គ្លេស មានគំរោងលើទឹកប្រាក់ ៥,៥០០០,០០០ ដុល្លាសហរដ្ឋអាមេរិក ហេតុដូចនេះ តាមរយៈការងាររបស់ឯកឧត្តមនៅ ព្រះរាជាណាចក្រកម្ពុជា នឹងជួយ សំរួលឱ្យមានការគិតគូរថា នឹងធ្វើ ឬ ជួយយ៉ាងណាចំពោះបញ្ហានេះ ។ ក្នុងឱកាសនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សុខ អាន ក៏បានលើកឡើងនូវចំណុចសំខាន់មួយនៃការកែរទំរង់សំរាប់ជាឧទាហរណ័ ជូនដល់ឯកឧត្តមឯកអគ្គរាជទូតក្នុងនោះ ឯកឧត្ដម ប៉ែន ងឿន ទីប្រឹក្សាអបទីស្ដីការគណៈរដ្ឋមន្ដ្រី បានបញ្ចាក់យ៉ាងដូច្នេះថា

អំពីចំនុចបញ្ហាព្រំដែន ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សុខ អាន រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី ក៏បានជំរាបឯកឧត្តម ឯកអគ្គរាជទូត ចំពោះដំណើរការជោគជ័យ នៃការដាក់បញ្ចូល ប្រាសាទព្រះវិហារ នៅឯទីក្រុង កេបិច ប្រទេស កាណាដា ដោយបានឆ្លងកាត់នូវដំណើរការចុះបញ្ចី ប្រាសាទព្រះវិហារ ជាបេតិកភ័ណ្ឌពិភពលោក ។ ឯកឧត្ដម ប៉ែន ងឿន ទីប្រឹក្សាអបទី ស្ដីការគណៈរដ្ឋមន្ដ្រី បានបញ្ចាក់យ៉ាងដូច្នេះថា

ទាក់ទងនឹងបញ្ហាជំលោះប្រាសាទព្រះវិហារនោះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សុខ អាន បានបញ្ជាក់ថា ភាគីកម្ពុជាយើងសំ អាងលើខ្សែក្រវ៉ាត់ទាំង៦ គឺ៖
១-អនុសញ្ញាឆ្នាំ្១៩០៤ និងសន្ឋិសញ្ញាឆ្នាំ១៩០៧
២- សេចក្តីសំរេចរបស់ក្រុងឡាអេ១៥ មិថុនា ១៩៦២
៣- MOT ២០០០
៤- TOR ២០០៣
៥- សេចក្តីសំរេច លើកទី ៣១ COM នៅទីក្រុងក្រៃឈឹ ប្រទេសញូហ្សេឡែន ឆ្នាំ២០០៧
៦- សេចក្តីសំរេច ក្នុងការដាក់ ប្រាសាទព្រះវិហារ ជាបញ្ជីបេតិកភ័ណ្ឌពិភពលោក ក្នុងកិច្ចប្រជុំលើកទី ៣២ COM នៅទីក្រុង កេប៊ិច ប្រទេស កាណាដា

ជុំវិញបញ្ហាតុលាការខែ្មរក្រហមវិញ ឯកឧត្តម ដេវីត វីដឌ័រ ឯកអគ្គរាជទូត ចក្រភពអង់គ្លេស ក៏បានព្រមព្រៀង និង ទទួល ស្គាល់ដូចគ្នាទៅនឹង ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សុខ អាន ដែរថា តុលាការខ្មែរក្រហមរបស់ កម្ពុជា បានប្រព្រឹត្តទៅប្រកប ដោយភាពជោគជ័យក្នុងប្រសិទ្ឋភាព ដែលអាចប្រមូលផ្តុំអ្នកច្បាប់ធំៗ មកធ្វើការជាមួយគ្នានៅក្នុង ព្រះរាជាណាចក្រកម្ពុជា ហើយជាតុលាការគំរូតែមួយគត់ថ្មី ដែលនៅក្នុងនោះ មានចៅក្រមខ្មែររួមគ្នាជាមួយនឹងចៅក្រមអន្តរជាតិ ធ្វើការកាត់ក្តី យ៉ាងធំទៅលើការសំលាប់រង្កាល ដែលធ្លាប់មានកើតនៅក្នុង ព្រះរាជាណាចក្រកម្ពុជា កាលពីពេលកន្លងទៅនេះ ។

 


 

©  2008, រក្សាសិទ្ធគ្រប់យ៉ាងដោយ កម្មវិធីមាតុភូមិយើង

Power by IDS Cambodia