|
ថៃ្ងទី១៣ ខែសីហា ឆ្នាំ២០០៨
ជំនួបពិភាក្សារវាងឯកឧត្តមឧបនាយករដ្ឋមន្រ្តី សុខ អាន
ជាមួយលោកជំទាវឯកអគ្គរដ្ឋទូតអូស្រ្តាលី
កាលថ្ងៃទី១២
ខែសីហា ឆ្នាំ២០០៨ នៅ
ទីស្តីការគណៈរដ្ឋមន្រ្តី
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សុខ អាន
រដ្ឋមន្រ្តីទទួលបន្ទុកទីស្តី ការ
គណៈរដ្ឋមន្រ្តី
បានអនុញ្ញាតិឱ្យលោកជំទាវ
ម៉ាក់ការ៉ែត អាដាម
ជាឯកអគ្គរដ្ឋទូតនៃប្រទេស
អូស្ត្រាលី
ប្រចាំនៅ
ព្រះរាជណា
ចក្រកម្ពុជា
ចូលជួបដើមី្បពិភាក្សាអំពីបញ្ហាមួយចំនួន ។
ក្នុងកិច្ចពិភាក្សានោះ គឺមានបញ្ហាការអភិរក្ស
ប្រាសាទអង្គរវត្ត
បញ្ហា ទូទៅពាក់ព័ន្ធនឹងការបោះឆ្នោត
ហើយនឹងបញ្ហានៃការចរចាររវាង
កម្ពុជា
និង ក្រុមហ៊ុន ស្តីពីបញ្ហាពាណិជ្ជកម្មលើផ្លូវរថ
ភ្លើងនៅក្នុង
ប្រទេសកម្ពុជា
។ ដូច្នេះនៅក្នុងបញ្ហាអភិរក្សជួសជុល
ប្រាសាទអង្គរវត្ត
ប្រទេស
អូស្ត្រាលី
បានបញ្ជាក់ជាថ្មី ឡើងវិញម្តងទៀត នៅការគាំទ្រយ៉ាងពេញទំហឹង
ក្នុងកិច្ចអភិរក្ស
ប្រាសាទអង្គរវត្ត
នៅក្នុងក្របខ័ណ្ឌនៃគំរោងការអភិរក្ស
ប្រាសាទអង្គរវត្ត
របស់
អូស្ត្រាលី
។ ហើយនៅក្នុងគំរោងនេះ នឹងមានការចុះហត្ថលេខាទៅលើបញ្ហាជំនួយ
ដែលជាបញ្ហា មួយពាក់ព័ន្ធទៅនឹងប្រទេស
កម្ពុជា
ប្រទេស
អូស្រ្តាលី
និង
UNESCO។
បន្ទាប់មកទៀត ក៏មានការពិភាក្សាអំពីការបោះឆ្នោត ទូទៅ ។
តាមប្រសាសន៍របស់
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សុខ អាន
ប្រាសាទអង្គរវត្ត បានត្រូវចុះបញ្ជីបេតិកភណ្ឌពិភពលោក តាំងពី ឆ្នាំ១៩៩២ ហើយយើងកំពុងតែរៀបចំគំរោងគ្រប់គ្រង
ប្រាសាទអង្គរវត្ត
ឱ្យបានពេញលេញជាស្ថាពរ ហើយនៅក្នុង នោះទៀត
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សុខ អាន
មានការអប់រំនៅក្នុងចិត្តយ៉ាងខ្លាំង ដែលប្រទេស
អូស្ត្រាលី
បានបញ្ជាក់ជា ថ្មីម្តងទៀត នៅចំណុចគាំទ្ររបស់ប្រទេស
អូស្ត្រាលី
ចំពោះការអភិរក្ស
ប្រាសាទអង្គរវត្ត
ជាបន្តទៅទៀត ។ ហើយ
ឯកឧត្តម
ឧបនាយករដ្ឋមន្រ្តី សុខ អាន
សង្ឃឹមថា និងមានការចុះហត្ថលេខាខាងមុខនេះ ។
ចំពោះបញ្ហាបោះឆ្នោតទូទៅ ដែលគឺជាការបោះឆ្នោតជាតិ
ដើមី្បរើសសមាជិកសភានៅ
ព្រះរាជាណាចក្រកម្ពុជា
កាលពីថ្ងៃទី ២៧
ខែកក្កដា ឆ្នាំ២០០៨ កន្លងទៅនេះ
ខាងប្រទេស
អូស្ត្រាលី
មានអ្នកសង្កេតការណ៍ចេញមកពីសភាប្រទេស
អូស្ត្រាលី
ហើយស្ថានទូត
អូស្ត្រាលី
នៅប្រទេស
កម្ពុជា
ខ្លួនឯង
ក៏បានបញ្ជូនក្រុមអ្នកសង្កេតការណ៍ចំនួន ១០ ក្រុម
ឱ្យទៅសង្កេតការ ណ៍នៅក្នុងប្រទេសកម្ពុជា
មានចំនួនអ្នកសង្កេតការណ៍បានទៅសង្កេតការណ៍នៅក្នុងទីក្រុង
ភ្នំពេញ
ខេត្ត
បាត់ដំបង
និង នៅ តាមបណ្តារខេត្តផ្សេងៗទៀត ។
ការសង្កេតទាំងនោះ និង ការចាប់អារម្មណ៍ទូទៅ
ខាង
អូស្ត្រាលី
បានបញ្ជាក់ថា ការបោះ ឆ្នោតសភាអាណត្តិទី ៤ នេះ
មានប្រសិទ្ធភាពច្រើនជាងការបោះឆ្នោតសភាអាណត្តិមុនៗ
គឺប្រសិទ្ធភាពនៃការងារគណៈកម្មា ធិការជាតិរៀបចំការបោះឆ្នោត
និង ប្រសិទ្ធភាពនៃដំនើរកររៀបចំការបោះឆ្នោត ។
ហើយនៅថ្ងៃបោះឆ្នោតនេះទៀត
ដំណើរ ប្រព្រឹត្តទៅមានដំណើរការណ៍ល្អប្រពៃជាងពេលមុន ។
ចំពោះបញ្ហាបោះឆ្នោត
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សុខ អាន
បានជម្រាបថា ប្រទេស
កម្ពុជា
នឹងខិតខំធ្វើឱ្យកិច្ចការបោះ ឆ្នោតនេះ
ឱ្យកាន់តែប្រសើរឡើងពីមួយឆ្នាំទៅមួយអាណត្តិទៅមួយអាណតិ្ត
ហើយឯកឧត្តមក៏បានបញ្ជាក់ផងដែរថា ប្រជា
ពលរដ្ឋខែ្មរកាន់តែមានការចេះដឹងជ្រៅជ្រះ
ហើយកាន់តែមានការចេះដឹង ក្នុងប្រើសិទ្ធរបស់ខ្លួន
ក្នុងការបោះឆ្នោតនេះ បញ្ជាក់ថា ក្នុងសម័យកាលដែលដឹកនាំដោយ
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
ជានាយករដ្ឋមន្រ្តី
ព្រះរាជាណា
ចក្រកម្ពុជា
ដោយប្រទេស
កម្ពុជា
ទទួលបាននូវស្ថិរភាពនយោបាយ មានសន្តិសុខក្នុងសង្គម
ដូច្នេះហើយទើបប្រជាពល រដ្ឋ
ខ្មែរមានលទ្ធភាពទទួលនូវការចេះដឹង
អំពីវប្បធម៌សម័យថ្មីនៃសង្គមមនុស្ស
ហើយក៏ចេះប្រើសិទ្ធរបស់ខ្លួន ក្នុងការ បោះឆ្នោត
ហើយបញ្ជាក់ផងដែរថា
លិទ្ធប្រជាធិបតេយ្យបាននឹងកំពុងចាក់ឫសយ៉ាងខ្លាំងក្នុងទឹកដី
កម្ពុជា
។
បន្ទាប់មកទៀត
ក៏មានការពិភាក្សាទៅលើបញ្ហាពាណិជ្ជកម្ម
ពាក់ព័ន្ធទៅនិងរថភ្លើងនៅក្នុងប្រទេស
កម្ពុជា
។ ក្នុងនោះភាគី ខាងប្រទេស
កម្ពុជា
និង ក្រុមហ៊ុនរបស់ប្រទេសអូស្ត្រាលីកំពុងតែធ្វើការចរចារ
គឺជាការចរចារ ដែលមិនមែនស្ថិតនៅ
ក្រោមការគ្របដណ្តប់របស់រាជរដ្ឋាភិបាលប្រទេស
អូស្ត្រាលី
ទេ ក៏ប៉ុន្តែជាការចរចារមួយ ដែលជាការចរចារជាលក្ខណៈពា
ណិជ្ជកម្ម រវាងរដ្ឋាភិបាល ក្រុមហ៊ុន (Tolls)
ជាមួយនឹងក្រុមហ៊ុននៃប្រទេសកម្ពុជា
ដែលជាក្រុមហ៊ុនរថភ្លើងរបស់រដ្ឋ ។
នៅក្នុងនោះទៀត
ក៏មានការពិភាក្សាពីតុលាការខ្មែរក្រហម
លោកជំទាវឯកអគ្គររដ្ឋទូតនៃប្រទេស
អូស្ត្រាលី
បានបង្ហាញពីការ គាំទ្រយ៉ាងខ្លាំង
ចំពោះដំណើរការនៃតុលាការកាត់ក្តីខ្មែរក្រហម
ក្នុងនោះលោកស្រីឯកអគ្គរដ្ឋទូតបានទទួលស្គាល់ថា តុលា ការនេះ
មានដំណើរការប្រព្រឹត្តទៅក្នុងលក្ខណៈល្អប្រពៃ
ប្រកបដោយប្រសិទ្ធិភាព ។
ចំពោះការអភិរក្ស
ប្រាសាទអង្គរវត្ត
ឯកឧត្តម
ប៉ែន ងឿន
ទីប្រឹក្សាអម
ទីស្តីការគណៈរដ្ឋមន្រ្តី
មានប្រសាសន៍បន្ទាប់ពីចប់ ជំនួបពិភាក្សាដូច្នេះថា
។
|