| ត្រឡប់ទៅដើម | បេសកកម្ម | កម្មវិធីសំរាប់ស្ដាប់ | ទំនាក់ទំនង |

       

ព័ត៌មានប្រចាំថ្ងៃ

ព័ត៌មានកន្លងមក

បទវិចារណកថា

បទសម្ភាសន៍

បទយកការណ៍

ក្រមសីលធម៌

កម្រងបទចម្រៀងព្រះវិហារ

 

ថៃ្ងទី១៣ ខែសីហា ឆ្នាំ២០០៨

 

ប្រាសាទព្រះវិហារ

 

ថ្លែងពីស្ថានការណ៏នៅឯ ប្រាសាទព្រះវិហារ ឯណោះវិញ តាមសេចក្ដីរាយការណ៏មកបានឱ្យដឹងថា នៅតំបន់ ប្រាសាទព្រះ វិហារ គឺមានសភាពធម្មតាទេ ដែលគួរឱ្យកត់សំគាល់នោះគឺស្ថាប័នចំនួន ៣ បាននាំជំនួយទៅដល់តំបន់នោះតែម្ដង ។ មាន ស្ថាប័នណាខ្លះ ?
 

គឺមានក្រសួងកសិកម្មរុក្ខាប្រមាញ់ និង នេសាទ ដែលដឹកនាំដោយរដ្ឋលេខាធិការ ឯកឧត្ដម អ៊ុក សុខុន ទីពីរគឺក្រសួងព័ត៌ មាន ក្រោមការដឹកនាំដោយលោកជំទាវ ទេព រង្ស៊ី ខៀវកាញារីទ្ឋិ ដោយមានការអមដំណើរដោយឯកឧត្ដម កឹម គុណវឌ្ឍ អគ្កនាយកទទក និង ទីបីនោះគឺក្រសួងទេសចរណ៏ ដឹកនាំដោយឯកឧត្ដមរដ្ឋមន្ដ្រី ថោង ខុន ។ ហើយខ្ញុំក៏សូមជំរាបជូនផង ដែរថា ជំនួយឧបត្ថម្ភដែលបានដឹកនាំទៅនោះរួមមានគ្រឿងឧបភោគ បរិភោគ មានមី ត្រីងៀត ត្រីឆ្អើរ កៅស៊ូភ្លៀង តង់ អង្រឹង នំប៉័ង និង ថវិការមួយចំនួនទៀត ។

 

បើតាមព័ត៌មានដែលខ្ញុំបានទទួលនោះ គឺរដ្ឋមន្ដ្រីក្រសួងទេសចរណ៏ ឯកឧត្ដម ថោង ខុន បានធ្វើសន្និសីទ្ឋសារព័ត៌មាននៅ ក្នុងបរិវេណវត្ដទៀតផង ។ តើមានអ្វីជាពិសេស ដើម្បីជំរាបជូនប្រិយមិត្ដដែរទេ ? គឺមានចំនុចមួយដែលសំខាន់គួរឱ្យកត់ សំគាល់ផងដែរ ដោយឯកឧត្ដមបានលើកឡើងថា បញ្ហាជំលោះព្រំដែននៅតំបន់ ប្រាសាទព្រះវិហារ មិនមានផលប៉ះពាល់ ធ្ងន់ធ្ងរណាស់ណានោះទេ ដល់វិស័យទេសចរណ៏គឺមានតែបន្ដិចបន្ដួចតែប៉ុណ្ណោះ បន្ទាប់ពីច្រកទ្វារព្រំដែនត្រូវបានបិទ ។ តែ ទោះជាយ៉ាងណាក្ដីក៏ឯកឧត្ដមបានថ្លែងជំរុញឱ្យមានការជឿជាក់ ទៅលើគតិបណ្ឌិតដោះស្រាយរបស់ សម្ដេចអគ្កមហាសេនា បតីតេជោ ហ៊ុន សែន ថាបញ្ហានេះ នឹងត្រូវបញ្ចប់នៅពេលខាងមុខដ៏ឆាប់ៗនេះ។ លើសពីនេះទៅទៀតនោះឯកឧត្ដមរដ្ឋមន្ដ្រី ក៏បានបង្ហាញនូវសក្ដានុពលនៃតំបន់ទេសចរណ៏ប្រវត្ដិសាស្ដ្រដូចជា ប្រាសាទព្រះវិហារ នេះដែល ត្រូវតែមានការអភិវឌ្ឍន៏ផ្លូវ ដើម្បីសំរេចដល់គោលដៅដ៏ប្រសើរមួយ ។ ឯកឧត្ដមក៏បានគូសបញ្ជាក់ឱ្យដឹងផងដែរ អំពីផ្លូវ ៣ ខ្សែ ដែលនឹងត្រូវសាង សង់មកកាន់ ប្រាសាទព្រះវិហារ នេះ រួមមានផ្លូវទីមួយគឺចេញពី សៀមរាប ឆ្លងកាត់ អន្លង់វែង ទៅកាន់ ប្រាសាទព្រះវិហារ ។ ផ្លូវទី ២ គឺចេញពីស្រុក ស្វាយលើ កាត់ ប្រាសាទកោះកេរ ក៏អាចទៅដល់ ប្រាសាទព្រះវិហារ ផងដែរ និង ទី ៣ នោះ គឺចេញពីទី រួមខេត្ដ កំពង់ធំ កាត់សំបូរព្រៃគុហ៏មកកាន់ ប្រាសាទព្រះវិហារ ។ ដោយឡែកនោះផ្លូវក្នុងតំបន់ប្រាសាទ ២ ថ្មីទៀត ក៏នឹងត្រូវ សាងសង់ដែរគឺ ផ្លូវដែលឯកឧត្ដម ជា សុផារ៉ា បានធ្វើខ្លះៗកន្លងមកឡើងមកប្រាសាទ និង ផ្លូវច្រកខាងកើតភ្ជាប់ពីតំបន់ អក្សរតេតាមជណ្ដើរបុរាណក៏ត្រូវធ្វើដែរ ។

 

ចំនែកការរស់នៅរបស់ប្រជាពលរដ្ឋនៅតំបន់នោះ យ៉ាងណាវិញដែរ ?

 

ភូមិប្រជាពលរដ្ឋខ្មែរ ដែលធ្លាប់រស់នៅក្បែរក្លោងទ្វារប្រាសាទតែ ២០ ម៉ែត្រ បានចូលទៅរស់នៅ និង លក់ដូរឡើងវិញ ៣០ ភាគរយហើយ ។ មុននេះប្រជាពលរដ្ឋហាក់មានការភ័យខ្លាច បាននាំគ្នាចាកចេញពីភូមិទៅរស់នៅប្រាសាទទី ២ ។

 


 

©  2008, រក្សាសិទ្ធគ្រប់យ៉ាងដោយ កម្មវិធីមាតុភូមិយើង

Power by IDS Cambodia