|
ថៃ្ងទី១៣ ខែសីហា ឆ្នាំ២០០៨
ប្រាសាទតាមាន់ធំ
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និង
សហប្រតិបត្ដិការអន្ដរជាតិ ដែលបានថ្លែងប្រកាស ៤ ចំ នុច
ក្នុងន័យបង្ហាញពីជំហររបស់កម្ពុជាជុំវិញបញ្ហា
ប្រាសាទតាមាន់
ដែលមាន
ប្រាសាទតាមាន់តូច
ប្រាសាទតាមាន់ធំ
ដោយ បានអះអាងថា
ប្រាសាទដែលស្ថិតនៅលើជួរភ្នំដងរែកមានទីតាំងក្នុងដែនដី
កម្ពុជា
។
ជាការពិតណាស់
ការសំអាងនេះ គឺត្រូវបានយោងទៅតាមកំណត់ហេតុ
នៃការបោះបង្គោលសីមាលេខ ២២ លើតំបន់ ៤ នៃ
គណៈកម្មាការខណ្ឌសីមាព្រំដែនរវាង
ឥណ្ឌូចិន
និង សៀម
ដែលមានចំនងជើងថា ផ្លូវលំឈ្មោះ
ប្រាសាទតាមាន់
ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ១៩០៨ និង
ផែនគំនូសបង្ហាញនូវឋានលេខា
ប្រាសាទតាមាន់ធំ
និង
ប្រាសាទតាមាន់តូច
ស្ថិតនៅក្នុងដែនដីប្រទេស
កម្ពុជា
ទោះបីជាបង្គោលព្រំដែនលេខ ២៣ ដែលកំណត់សីមាព្រំដែន
នៅតំបន់នោះត្រូវបានបាត់បង់ទៅហើយក្ដី ។ ចុះស្ថាន ការណ៏នៅ
ប្រាសាទតាមាន់ធំ
នោះយ៉ាងណាទៅ ?
បើតាមសេចក្ដីរាយការណ៏ពីខាងតំបន់
ប្រាសាទតាមាន់ធំ
គេសង្កេតឃើញថា នៅវេលាម៉ោង ៧ ព្រឹក ថ្ងៃទី១២ ខែសីហា កងទ័ព
កម្ពុជា
កងពលលេខ ៤២ ដែលមានកំលាំងកងល្បាតការពារព្រំដែនគោកលេខ ៤០២
បានរំកិលចូលពីចំណុចឈរ ជើងពីមុខ ដែលនៅចំងាយ ៣០០
ម៉ែត្រចូលទៅបោះទីតាំងនៅជាប់របង ដែលក្រុមទាហាន
សៀម
បានធ្វើរបងក្នុងការរា រាំងមិនឱ្យខាង
កម្ពុជា
ចូលទៅកាន់
ប្រាសាទតាមាន់ធំ
នោះបាន ដែលចំនុចពីខឿនប្រាសាទមកដល់របងចាក់សោររបស់ទា ហាន
សៀម
នេះមានចំងាយប្រមាណ ៤០ ម៉ែត្រ ។
ទោះបីជាដឹងហើយថា
ប្រាសាទតាមាន់ធំ
មានទីតាំងនៅក្នុងភូមិសាស្ដ្រក្នុង
ព្រះរាជាណាចក្រកម្ពុជា
យ៉ាងណាក្ដីក៏ទាហាន
សៀម
បានចាប់ផ្ដើមធ្វើរបងហ៊ុមព័ទ្ឋយកដោយគ្មានការអៀនខ្មាស
ដោយសំអាងលើលែសថាពួកគេបានកាន់កាប់លើប្រា សាទនេះយូរមកហើយ ។
អ្វីដែលរឹតតែគួរឱ្យកត់សំគាល់ទៅទៀតនោះគឺ
ក្នុងខណៈពេលដែលមានប្រតិកម្មដំបូងពីសំណាក់ ភាគីកម្ពុជា ឬ
ទោះបីជាមានការព្រមព្រៀងគ្នា នៅអូរស្មាច់កាលពីថ្ងៃទី៥
ខែសីហា យ៉ាងណាក្ដី ក៏គេនៅតែកត់សំគាល់ ឃើញថា សភាពការណ៏នៅឯ
ប្រាសាទតាមាន់ធំ
នៅតែមិនមានការផ្លាស់ប្ដូរឡើយ ដោយខាងភាគីទាហានឈុតខ្មៅ
សៀម
បានតម្រូវឱ្យទាហាន
កម្ពុជា
ចូលទៅខាងក្នុងបាន លុះណាតែពួកគេប្ដូរសំលៀកបំពាក់ជាជនស៊ីវិល
ហើយចូលម្ដងបាន ត្រឹមតែពីពីរទៅ ៣ នាក់ប៉ុណ្ណោះ ។
ដោយអ្វីដែលពួកគេបានធ្វើឡើងនេះ
បានបង្ហាញនូវចេតនានៃការរារាំងរបស់ទាហាន
សៀម
និង ចាត់ទុកថាប្រាសាទនេះជាប្រាសាទរបស់ខ្លួនទៅវិញ ។
ចុះតាមព័ត៌មានដែលទទួលបានមកគឺឮថា មានក្រុមជន ជាតិ
ថៃ
មកធ្វើពិធីលើ
ប្រាសាទតាមាន់ធំ
របស់ខ្មែរនោះយ៉ាងណាវិញដែរ ?
តាមព័ត៌មានដែលខ្ញុំបាទទទួលបានពីប្រភពមន្ដ្រីយោធាម្នាក់បានអោយដឹងថា
ជនជាតិ សៀម
បានរៀបចំពិធីមួយនៅលើ
ប្រាសាទតាមាន់ធំ
របស់ខ្មែរ ដោយមានគ្នាប្រមាណជា ១០០ ទៅ ១៥០ នាក់
ស្លៀកពាក់ស៊ីវិល ហើយក្នុងនោះ ក៏មានពួកទា ហាន
សៀម
ស្លៀកពាក់ជាជនស៊ីវិលផងដែរ ។ ជាចំងល់ផងដែរ
យើងមិនដឹងថាពិធីនោះត្រូវបានប្រព្រឹត្ដទៅនៅក្នុង
គោលបំណងអ្វីនោះទេ។
មិនថ្វីទេ
ទោះជាមានការស្រែករំពង ឬ ក៏បង្កបរិយាកាសពីសំណាក់ជនជាតិ
សៀម
ដើម្បីឱ្យមានការយល់ច្រលំថា
ប្រាសាទ
តាមាន់ធំ
តាមាន់តូច
ដែលស្ថិតនៅលើទឹកដី
កម្ពុជា
ជារបស់ខ្លួនយ៉ាងណាក្ដី
ក៏មិនអាចបំភ្លៃប្រវត្ដិសាស្ដ្រនោះបានឡើយ ។ យ៉ាងណាមិញ ជាមួយ
កម្មវិធីមាតុភូមិយើង
ឯកឧត្ដម ជុច
ភឿន
រដ្ឋលេខាធិការក្រសួងវប្បធម៌ និង វិចិត្រ សិល្បៈ បាន
ផ្ដល់នូវបទសម្ភាសន៏ស្ដីអំពីអះអាងរបស់កម្ពុជាចំពោះ
ប្រាសាទតាមាន់តូច
និង
តាមាន់ធំ
នៅក្នុងដែនដីខ្មែរ ជាស្ថាបត្យកម្ម ខ្មែរ
មានសិលាចារឹកជារបស់ខ្មែរ ។
កម្ពុជា
មិនមែនចេះតែលើកឡើង ឬ អះអាងទៅតាមការរវើរវាយនោះទេ តែ
កម្ពុជា
មានភ័ស្ដុតាងយ៉ាងពិតប្រាកដ ដែលអាចអះអាងបានដោយសមហេតុសមផល
និង ការជឿទុកចិត្ដលើខ្ល្លួនឯង ដោយ ឯកឧត្ដមបានលើកឡើងថាៈ
។
ជាមួយគ្នានោះដែរឯកឧត្ដមក៏បានសង្កត់ធ្ងន់បន្ថែមទៀតថា
។
|