|
ថៃ្ងទី១២ ខែសីហា ឆ្នាំ២០០៨
ប្រវិត្តរបស់បូជនីយដ្ឋានតាមាន់ប្រាសាទធំ
លោក លោស្រី
អ្នកនាងកញ្ញា ជាទីមេត្រី
លោកអ្នកធ្លាប់បានទទួលសន្តាប់រួចមកហើយ
អំពីប្រវិត្តដើមរបស់បូជនីយដ្ឋាន
ប្រាសាទតាមាន់ធំ
ដែលជាស្នាដៃដ៏ល្អឯករបស់បុព្វបុរសខ្មែរពិតៗ
សំរាប់វេលានេះផ្ទាល់កម្មវិធីសូមធ្វើការលើកយកនូវប្រ
វិត្តដើមរបស់
ប្រាសាទតាមាន់តូច
ដែលជាស្នាដៃដ៏ពិសិដ្ឋរបស់បុព្វបុរសបានបន្សល់មក ។
ប្រាសាទតាមាន់តូច
គឺជាមន្ទីរពេទ្យ ឬ គេអាចហៅបានថា
ជាអរោគ្យសាលាដែលស្ថិតក្នុងរចនាបថបាយ័នស្ថាបនាឡើង
ដោយព្រះមហាវីវក្សត្រខ្មែរដ៏ខ្លាំងពូកែបំផុតគឺ
ព្រះបាទជ័យវរ្ម័នទី ៧ នៅចុងសតវត្សទី ១២ និង ដើមសតវត្សទី ១៣
នៃ គ្រឹស្ថសករាជ ។ ប្លង់នៃមន្ទីរពេទ្យនេះ
ក៏ដូចជាសំណង់ស្ថាបត្យកម្មខ្មែរបុរាណដទៃៗទៀត
ដែលស្ថិតក្នុងរជ្ជកាលរបស់ព្រះ អង្គដែរ
គឺកើតចេញពីប្លង់មេតែមួយ ។ អ្វីដែលគួរឱ្យកត់សំគាល់នោះ
គឺស្ថិតនៅលើស្ថានភាពរបស់ធនធាន និង ភូមិសា ស្រ្តតែប៉ុណ្ណោះ
បើទីតាំងណាមានប្រជាជនច្រើនដូចករណី នៃ
ប្រាសាទតាមាន់តូច
នេះជាដើម សំណង់នៅទីនោះ ក៏មានទ្រង់ ទ្រាយធំ និង
មាំជាងគេតែប៉ុណ្ណោះ ។
ប្រាសាទតាមាន់តូច
ស្ថិតនៅក្នុងភូមិ
ព្រៃវែង
ឃុំ គោកមន
ស្រុក
បន្ទាយអំពិល
ខេត្ត
ឧត្តរមានជ័យ
។ បណ្ឌិត
មីសែល ត្រាណេ
បានបញ្ជាក់ឱ្យដឹងថាប្រាសាទ
នេះធ្វើអំពីថ្មភក់ខុសពីប្រាសាទមួយចំនួនដទៃទៀត
ដែលធ្វើអំពីថ្មបាយក្រៀម ។
បា្រសាទតា មាន់តូច
មានបណ្តោយប្រមាណជា ៦០ ម៉ែត្រ និង ទទឹង ៥០ ម៉ែត្រ
ហើយហ៊ុមព័ទ្ធទៅដោយកំពែងធ្វើអំពីថ្មបាយក្រៀម យ៉ាងក្រាស់
ដោយមានទ្វារច្រកចូល ឬ គោបុរៈថ្មទាំង ៤ ទិសគឺ ទិសខាងត្បូង
ជើង លិច និង កើត ។
ដើមី្បចូលទៅកាន់ប្រាង្គប្រាសាទនៅចំកណ្តាល
ដែលជាទីគោរពសក្ការៈ នូវព្រះពោធិសត្វភៃសជ្យគុរុ
(គ្រូពេទ្យថ្នាំទិព្វ) គេ ត្រូវឆ្លងគោបុរៈខាងកើត
ដែលបែរមុខទៅរកប្រាសាទថ្មបាយក្រៀមមួយ ដែលជាផ្ទះសំណាក់ ឬ
ធម្មសាលា ។
នៅជុំវិញប្រាង្គទោលនេះដែល ស្ថិតនៅចំកណ្តាលយើងឃើញថា
មានសំណង់តូចធំជាច្រើនរួមទាំងបណ្ណាល័យផង តែ
ស្ថិតក្នុងសភាពទ្រុឌទ្រោមគួរឱ្យសង្វេគណាស់ ។
ដូចមន្ទីរពេទ្យផ្សេងៗទៀត
នៅក្នុងតំបន់ដែរកំពូលនៃប្រាង្គកណ្តាលមាន រាងជា ‹ក្រពុំឈូក›
ដែលតំណាងឱ្យភាពបរិសុទ្ធ និង
ស័ក្តសិទ្ធិក្នុងលទ្ធិព្រះពុទ្ធសាសនាមហាយាន ។
លោកបណ្ឌិត
បានសម្តែងនូវការសោកស្តាយចំពោះអ្វី ដែលត្រូវបាត់បង់
ព្រោះថាគ្មានអ្វីដែលតូ្រវបាត់បង់ ព្រោះថា គ្មានអ្វី
ជាក្បាច់ក្បូរចម្លាក់ដែលនៅសេសសល់ទេ នៅក្នុងប្រាសាទនេះ ។
អ្វីដែលនៅមានសល់បន្តិចបន្តួចក្នុងប្រាសាទនៅ ត្រូវ
បានក្រុមបុរាណវិទ្យាថៃដឹកយកទៅរក្សាទុកនៅសារមន្ទីរខេត្ត
សុវិន្ទ
ហើយនិងទុកនៅសារមន្ទីរ
នគររាជសីមា
ស្រុក ភិមាយ
អស់ទៅហើយ ។
តាមលទ្ធផលនៃការស្រាវជ្រាវ ដែលបានបោះពុម្ពផ្សាយពីមុនមក
លោកបណ្ឌិតបានលើកឡើងថា គីក្នុង
ប្រាសាទតាមាន់តូច
នេះហើយ ដែលនាសម័យវប្បធម៌ ‹បាយ័ន›
មានការគោរពបូជាព្រះកំចាយ ដែលជាព្រះពោធិសត្វមានពោះ ‹កំបាំង›
តំណាងឱ្យសុខភាពអាយុយឺនយូរនៃជីវិតមនុស្ស និង
ទ្រព្យសម្បត្តិក្នុងលទ្ធិមហាយានចិន។ ប្រការនេះហើយ
ដែលធ្វើឱ្យ អ្នកស្រុកទាំង
ឡាវ ថៃ
និង ខ្មែរ
សញ្ជាតិ ថៃ
ក្នុងភូមិភាគឥសានសព្វថ្ងៃ នៅតែពេញនិយមព្រះកំចាយនេះរហូតដល់
បច្ចុប្បន្ន ។
ទាក់ទងទៅនឹងសារសំខាន់
ប្រាសាទតាមាន់តូច
លោក មីសែល
ត្រណេ
បានមកស្រាយថា ប្រជានុរាស្ត្រដែលរស់នៅក្នុងតំ
បន់នៅតែចាត់ទុកថា ជាកន្លែងស័ក្តិសិទ្ធិម្ល៉ោះហើយ
ពួកគេរមែងតែងតែមកធ្វើពិធីបុណ្យទាន ឬ លាបំណន់នៅទីនេះ ពី
ព្រោះគាត់ជឿថា
បារមីនៅទីនោះពិតជាមកជួយយកអាសារពួកគាត់ពុំខានឡើយ
ពេលមានអាសន្នម្តងម្កាល ។ នេះជាសក្ខី កម្មបង្ហាញថា
ការគោរពបូជាទីតាំងនេះ ពុំបានដាច់រយៈឡើយតាំងពីសម័យអង្គរមក ។
និយាយម្យ៉ាងទៀត
លោកបានឱ្យដឹងថា
ប្រាសាទតាមាន់តូចនេះ
ដែលឡោមព័ទ្ធទៅដោយព្រៃភ្នំ ក៏ជាកន្លែងដែលព្រះភិក្ខុ
សង្ឃភាវនាវធម៌ដែរ
ជាពិសេសនៅរដូវចូលវស្សាតាមតំនៀមទម្លាប់នាសម័យបុរាណ ។
ចំពោះអ្នកបួសទាំងនោះវិញ ការ និមន្តទៅកាន់ទីនោះ
គឺពិតជានាំមកនូវផលប្រយោជន៍ខាងផ្លូវចិត្ត និង
គំនិតយ៉ាងប្រាកដ ព្រោះមានតែការអប់រំចិត្តនេះទេ
ដែលជាគ្រឹះដ៏រឹងមាំក្នុងការអភិវឌ្ឍន៍សង្គមជាតិ
ជាពិសេសខាងសីលធម៌ ។
ជារួមលោកបណ្ឌិតបានសង្ខេបថា
ទោះបីជាស្ថិតក្នុងស្ថានភាពណាក៏ដោយ
ប្រាសាទតាមាន់តូច
នេះ មិនអាចលុបបំបាត់នូវ
ស្ថាកស្នាមវប្បធម៌ប្រវិត្តសាស្រ្តដូនតាខ្មែរ ឬ
ជនជាតិខ្មែរបានឡើយ ។ មានន័យថា ក្រៅពីទេពកោសល្យក្នុងការកសាង
មន្ទីរពេទ្យព្យាលបាលរោគ ប្រាសាទថ្មគួរស្ញប់ស្ញែងនោះ
វាក៏បានឆ្លុះបញ្ចាំងនូវព្រះករុណា
មេត្តាធម៌របស់ព្រះរាជាខ្មែរ
ចំពោះប្រជានុរាស្ត្រតាមរយៈវិស័យសុខាភិបាលផងដែរ ។
|