|
ថៃ្ងទី០៥ ខែកញ្ញា ឆ្នាំ២០០៨
ការអនុវត្តន៍គម្រោងអេកូសន ដែលផ្តល់ថវិការ
ដោយមូលនិធិសភាពអឺរ៉ុប
គម្រោងការស្តារឡើងវិញ លើវិស័យសេដ្ឋកិច្ច និង សង្គមកិច្ច
នៅបណ្តាខេត្តភាគពាយ័ព្យនៃ
ប្រទេសកម្ពុជា
ដែលហៅ កាត់ថា
គម្រោងអេកូសន
បានចាប់ផ្តើមដំណើរការក្នុងឆ្នាំ២០០៦
ក្រោមការ ជួយឧបត្ថម្ភមូលនិធីពិធី
សហភាពអឺរ៉ុប
ក្នុង គោលដៅកាត់បន្ថយឱ្យបានជាអតិបរមា នូវភាពក្រីក្រក្នុងខេត្តចំនួន ៣
គឺ
សៀមរាប បាត់ដំបង
និង
បន្ទាយមានជ័យ
។ ដោយ ឡែក
ខេត្តសៀមរាប
គឺ
គម្រោងអេកូសន
ត្រូវបានអនុវត្តនៅស្រុកចំនួន ៥ រួមមាន
ស្រុកស្រទ្រនិគម ស្រុកជីក្រែង ស្រុកអង្គរធំ ស្រុកក្រឡាញ់
និង
ស្រុកស្រីស្នំ
។
ជាការឆ្លើយតបទៅនឹងសំណើររបស់
រាជរដ្ឋាភិបាលកម្ពុជា
សហភាពអឺរ៉ុប
(EU)
បានឧបត្ថម្ភនូវជំនួយឥតសំណងជាទឹកប្រាក់ ចំនួន ២៥ លានអឺរ៉ូ
ត្រូវជា ៣៩ លានដុល្លារអាមេរិក
ដើមី្បគាំទ្រដល់សកម្មភាពអភិវឌ្ឍន៍សម្រាប់រយៈពេលយូរអង្វែង
សំដៅកាត់បន្ថយភាពក្រីក្រ នៅក្នុងបណ្តាខេត្តភាគពាយ័ព្យ
ទាំងបីក្នុងនោះ
រាជរដ្ឋាភិបាលកម្ពុជា
ក៏បានរួមចំណែកផងដែរ
នូវ ទឹកប្រាក់ចំនួន ១ លានអឺរ៉ូ គឺប្រមាណ ១,៥
លានដុលា្លអាមេរិក ។
គម្រោងអេកូសន
ដែលកំពុងអនុវត្តនៅខេត្តទាំង ៣ នោះ
បានធ្វើការដោះស្រាយនូវបញ្ហាជាច្រើន លើផ្នែកសង្គមកិច្ច និង
សេដ្ឋកិច្ចតាមវិធី ដែលនឹងជួយលើកកំពស់ការអភិវឌ្ឍន៍
ដោយចីរភាពសម្រាប់ប្រជាពលរដ្ឋនៅជនបទ ។
គម្រោងអេកូសន
គឺជាគម្រោងដែលអនុវត្តដោយ
រាជរដ្ឋាភិបាលកម្ពុជា
ក្រោមការដឹកនាំរបស់
រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រ មាញ់ និង នេសាទ
ដោយមានកិច្ចសហការពី
ក្រសួងធនធានទឹក និង
ឧតុនិយម ក្រសួងកិច្ចការនារី
និង
ក្រសួងរៀបចំដែនដីនគរូ បនីយកម្ម និង សំណង់
ក៏ដូចជាអាជ្ញាធរមូលដ្ឋានផងដែរ ។
តាមការឱ្យដឹងពីប្រតិភូ
គណៈកម្មការសហគមន៍អឺរ៉ុបប្រចាំកម្ពុជា
គឺលទ្ធផលដែលទទួលបានពី
គម្រោងអេកូសន
រួមមានប្រជា ពលរដ្ឋជាង ១០០០ គ្រួសារ បានទទួលទឹកស្អាត
ប្រឡាយទឹក និង សេវាអនាម័យ ។ ប្រជាពលរដ្ឋ ១៥០ ភូមិ មានផ្លូវ
ថ្នល់ល្អជាងមុន សម្រាប់ការធ្វើដំណើរ និង
ដឹកជញ្ជូនផលិតផលកសិកម្ម ។ បណ្តាញធារាសាស្រ្តចំនួន ៩
កំពុងសាងសង់ សម្រាប់ស្រោចស្រពលើផ្ទៃដីស្រែទំហំជាង ៣០០០
ហិកតា របស់កសិករប្រមាណ ៦៥០០ គ្រួសារ ។ ទន្ទឹមនោះ យុវជន
រាប់រយនាក់បានចូលរួមរៀនសូត្រនូវជំនាញថ្មី
ដើមី្បរកប្រាក់ចំណូលសម្រាប់ទ្រទ្រង់ការរស់នៅរបស់ខ្លួន
រួមជាមួយនឹង ផ្ទៃដីប្រមាណ ២០ ហិកតា នៅក្នុងស្រុកចំនួន ៩
ដែលមានប្រជាពលរដ្ឋរស់នៅប្រមាណ ១៨០០ គ្រួសារ ត្រូវបានសំអាត
គ្រាប់មីន ។ ចំណែកប័ណ្ណកម្មសិទ្ធិដីចំនួនជាង ៤០០០ ច្បាប់
ក៏ត្រូវបានផ្តល់ជូនប្រជាពលរដ្ឋប្រមាណ ១៣០០០ គ្រួសារផង ដែរ
។
ឯកឧត្តម ច័ន្ទ សុផល
អភិបាលរងខេត្តសៀមរាប
បានឱ្យដឹងថា
គម្រោងអេកូសន
គឺជាគម្រោងមួយ ដែលកើតឡើង ក្រោម
កិច្ចសហប្រតិបត្តិការយ៉ាងល្អ
រវាងរាជរដ្ឋាភិបាលកម្ពុជា
និង
សហគមន៍អឺរ៉ុប
ដើមី្បចូលរួមចំណែកដល់ការអភិវឌ្ឍន៍វិស័យ សេដ្ឋកិច្ច
សង្គមកិច្ច ស្របតាមយុទ្ធសាស្រ្តចតុកោណរបស់
រាជរដ្ឋាភិបាលកម្ពុជា
ដែលផ្តោតទៅលើតម្រូវការនៃការអភិវឌ្ឍ ន៍ប្រទេសជាតិ
ប្រកបដោយនិរន្តភាព ការកាត់បន្ថយភាពក្រីក្រ និង
ការធ្វើឱ្យប្រសើរឡើង នូវជីវភាពរស់នៅរបស់ប្រជា
ពលរដ្ឋកម្ពុជា ហើយលោកគាំទ្រទាំងស្រុង
នូវគម្រោងដ៏មានសារសំខាន់នេះ ។ ឯកឧត្តមបានបញ្ជាក់ថា
គម្រោងអេកូសន
នេះ គឺមានរយៈពេល ៥ ឆ្នាំ គិតចាប់ពីខែធ្នូ ឆ្នាំ២០០៥ និង
ចំណាយទឹកប្រាក់ប្រមាណ ២៦ លានអឺរ៉ូ ស្មើនឹង ៤០,៥ លាន
ដុល្លារអាមេរិក ដែលគិតមកដល់ពេលនេះ មានរយៈពេលជិត ៣ ឆ្នាំហើយ
ហើយយើងទទួលបានលទ្ធផលគួរជាទីមោទន ភាពបំផុត ។
|