| ត្រឡប់ទៅដើម | បេសកកម្ម | កម្មវិធីសំរាប់ស្ដាប់ | ទំនាក់ទំនង |

       

ព័ត៌មានប្រចាំថ្ងៃ

ព័ត៌មានកន្លងមក

បទវិចារណកថា

បទសម្ភាសន៍

បទយកការណ៍

ក្រមសីលធម៌

កម្រងបទចម្រៀងព្រះវិហារ

 

ថៃ្ងទី០៥ ខែកញ្ញា ឆ្នាំ២០០៨

សភាពការណ៍នៅប្រទេសថៃ

កាលពីម្សិលមិញនេះ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០០៨ នេះ គណៈរដ្ឋមន្ដ្រីថៃបានអនុម័តឱ្យមានការបោះឆ្នោតប្រជាមតិមួយ ដើម្បីជាផ្លូវក្នុងការរកច្រកចេញ ពីការជាប់គាំងផ្នែកនយោបាយ រវាងរដ្ឋាភិបាល និង សម្ព័ន្ឋប្រជាជន ដើម្បីលទ្ឋិប្រជាធិប តេយ្យ ។ លោក សាក់ធិទ ជាសមាជិករបស់គណក្សប្រជាធិបតេយ្យ ដែលជាគណបក្សប្រឆាំងនៃប្រទេស ថៃ បានថ្លែងថា លោកមានមនិលសង្ស័យថា តើការធ្វើប្រជាមតិមួយអាចបញ្ចប់វិបត្ដិនយោបាយបានដែរឬយ៉ាងណា? ហើយថាការធ្វើប្រ ជាមតិនេះ នឹងអាចផ្ដល់នូវលទ្ឋផលមួយមិនមានភាពយុត្ដិធម៌ ។ លោក វិឆាន ឈុត អ្នកនាំពាក្យរាជរដ្ឋាភិបាលបានថ្លែងថា កាលបរិច្ឆេទធ្វើប្រជាមតិគិតថា នឹងធ្វើទៅនៅខែក្រោយបនាប់ពីរដ្ឋសភាអនុម័តសេចក្ដីព្រាងច្បាប់ប្រជាមតិនេះ។

គណៈកម្មាធិការបោះឆ្នោតជាតិនៃប្រទេស ថៃ បានថ្លែងឱ្យដឹងថា ការបោះឆ្នោតប្រជាមតិនេះ នឹងចំណាយពេលវេលាយ៉ាង តិចណាស់ពី ៦ ទៅ ៧ ខែ ដើម្បីឱ្យរាជរដ្ឋាភិបាលមានភាពជោគជ័យ ក្នុងការបញ្ចប់វិបត្ដិនយោបាយដោយហេតុថា នីតិវិធី នៃការធ្វើប្រជាមតិនេះ មានភាពស្មុគស្មាញ ។ លោក ប្រាក់ ប៉ាន សមាជិកនៃគណៈកម្មាធិការបោះឆ្នោតជាតិ នៃប្រទេស ថៃ បានថ្លែងឱ្យដឹងផងដែរថា គេត្រូវការពេលវេលាយ៉ាងហោចណាស់ពី ៩០ ទៅ ១២០ ក្នុងការអនុម័តលើសេចក្ដីព្រាង ច្បាប់ ។ សាធារណជនត្រូវការរយៈពេល ៣០ ថ្ងៃដែរ ដើម្បីពិភាក្សាប្រធានបទ និង បញ្ហកាមុននឹងការធ្វើប្រជាមតិនោះត្រូវ ធ្វើឡើង ។


 

©  2008, រក្សាសិទ្ធគ្រប់យ៉ាងដោយ កម្មវិធីមាតុភូមិយើង

Power by IDS Cambodia