| ត្រឡប់ទៅដើម | បេសកកម្ម | កម្មវិធីសំរាប់ស្ដាប់ | ទំនាក់ទំនង |

       

ព័ត៌មានប្រចាំថ្ងៃ

ព័ត៌មានកន្លងមក

បទវិចារណកថា

បទសម្ភាសន៍

បទយកការណ៍

ក្រមសីលធម៌

កម្រងបទចម្រៀងព្រះវិហារ

 

ថៃ្ងទី០៥ ខែកញ្ញា ឆ្នាំ២០០៨

សេចក្តីថ្លែងការណ៍

សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ដែលជាអង្គការសារព័ត៌មាន មានសាខាគ្រប់ ២៤ ខេត្ត-ក្រុង ក្នុងទូទាំងប្រទេស ដែលបានបំរើ ការងារលើវិស័យសារព័ត៌មាននៅ កម្ពុជា ដ៏យូរណាស់មកហើយនោះ និង ធ្លាប់បានចូលរួមសង្កេតការណ៍គ្រប់លើក ក្នុង ការបោះឆ្នោត ទាំងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ក៏ដូចជាការបោះឆ្នោតដោយអសកល ក្នុងការជ្រើស រើសសមាជិកព្រឹទ្ធសភា ហើយកាលពីពេលថ្មីៗនេះ គឺក្នុងឱកាសបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី ៤ ដែល បានប្រព្រឹត្តទៅកាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០០៨ ទាំងអំឡុងពេលយុទ្ធនាការឃោសនា ក៏ដូចជាថ្ងៃបោះឆ្នោត និង រាប់ សន្លឹកឆ្នោត គឺបានតាមដានយ៉ាងយកចិត្តទុកដាក់បំផុត ។

ឆ្លងតាមសកម្មភាពសង្កេតការណ៍យ៉ាងខ្ជាប់ខ្ជួនរបស់ខ្លួននេះ សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា សូមវាយតំលៃខ្ពស់ ក្នុងស្មារតី ទទួលខុសត្រូវថា ការបោះឆ្នោតជាតិថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០០៨ កន្លងទៅនេះ បានប្រព្រឹត្តទៅក្នុងបរិយាកាសល្អ ប្រកប ដោយតម្លាភាព សេរី យុត្តិធម៌ និង ស្របតាមដំណើរការលទ្ធិប្រជាធិបតេយ្យនៅ កម្ពុជា ដែលទាំងអស់នេះ ក៏ត្រូវបាន ទទួលស្គាល់ និង វាយតំលៃ ដោយមជ្ឈដា្ឋនអ្នកសង្កេតការណ៍ជាតិ និង អន្តរជាតិយ៉ាងច្រើនផងដែរ ។ សម្ព័ន្ធអ្នកសារព័ត៌ មានកម្ពុជា ក៏សូមអំពាវនាវផងដែរ ដល់ គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សបានទទួលការគាំទ្រយ៉ាងលើសលប់បំ ផុត ពីប្រជារាស្រ្តក្នុងការបោះឆ្នោតពេលថ្មីៗនេះ ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បេក្ខភាពនាយករដ្ឋ មន្រ្តី សូមមេត្តាបង្កើតរាជរដ្ឋាភិបាលឱ្យបានឆាប់បំផុត ប្រយោជន៍បន្តដឹកនាំប្រទេសជាតិ ឆ្ពោះទៅរកការអភិវន្ឍន៍ និង រីក ចំរើនលើគ្រប់វិស័យ ។

ជាមួយគ្នានេះដែរ សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ចាត់ទុកការប្រកាសមិនទទួលស្គាល់លទ្ធផល នៃការបោះឆ្នោតរបស់ គណបក្សចាញ់ឆ្នោតខ្លះនោះគឺ ជាការក្បត់ឆន្ទៈរាស្រ្ត ដែលជាម្ចាស់យ៉ាងពិតប្រាកដ ហើយយល់ឃើញថា ការធ្វើរបៀបនេះ គឺជាទំលាប់ដ៏អាក្រក់បំផុត សំរាប់គណបក្សចាញ់ឆ្នោតខ្លះ ហើយវាស្ទើរតែជាប្រពៃណីរបស់គេទៅហើយ ក្នុងការឡាំប៉ាទាម ទារអំណាចសំរាប់បក្សខ្លួន យ៉ាងឥតអៀនខ្មាស ដោយភ្លេចគិតពីឧត្តមប្រយោជន៍ជាតិទាំងមូលនេះ ។

                                                                                               ធ្វើនៅភ្នំពេញ ថៃ្ងទី០៤ ខែកញ្ញា ឆ្នាំ២០០៨

                                                                                                                           ប្រធាន

                                                                                                                        ជុំ កាណាល់


 

©  2008, រក្សាសិទ្ធគ្រប់យ៉ាងដោយ កម្មវិធីមាតុភូមិយើង

Power by IDS Cambodia