|
ថៃ្ងទី០៤ ខែកញ្ញា ឆ្នាំ២០០៨
សហគមន៏អឺរ៉ុបនាំអ្នកសារព័ត៌មានទៅមើលគម្រោងអភិវឌន៏របស់ខ្លួននៅខេត្ដសៀមរាប
ប្រតិភូ
សហគមន៏អឺរ៉ុប
ប្រចាំ
កម្ពុជា
មួយក្រុម ដឹកនាំដោយលោក
រ៉ាហ្វាអែល
ដូចៅម៉ូរេណូ
ដែលជាភារធារី
សហគមន៏អឺរ៉ុប
ប្រចាំ
កម្ពុជា
កាលពីចុងសប្ដាហ៏កន្លងមកនេះ បាននាំអ្នកសារព័ត៌មានចំនួន ១០
រូប ចុះពិនិត្យមើលសកម្មភាពជាច្រើន នៃ គម្រោងស្ដារឡើងវិញ
លើវិស័យសេដ្ឋកិច្ច និង សង្ គមកិច្ចនៅខេត្ដនៃតំបន់ភាគពាយ័ព្យ
កម្ពុជា
ហៅកាត់ថា
អេកូសន ។
គំរោង
អេកូសន
នេះ ជាគំរោងធំមួយរបស់
សហគមន៏អឺរ៉ុប
ដែលចំណាយទឹកប្រាក់ចំនួន ២៥ លានអឺរ៉ូ និង ថវិការបដិភាគ
របស់រាជរដ្ឋាភិបាល
កម្ពុជា
មួយលានអឺរ៉ូក្នុងរយៈពេល ៥ ឆ្នាំ ដោយចាប់ផ្ដើមពីដើមឆ្នាំ
២០០៦ ដល់ឆ្នាំ ២០១០ ដើម្បី ប្រើប្រាស់
លើការអភិវឌ្ឍន៏ភូមិភាគពាយ័ព្យ នៃប្រទេស
កម្ពុជា
ដែលខេ្ទចខ្ទាំ
ដោយសារសង្ក្រាម និង ការរាយប៉ាយនៃ គ្រាប់មីន និង
គ្រាប់មីនមិនទាន់ផ្ទុះច្រើនជាងគេ នៅក្នុងដីនៃប្រទេស
កម្ពុជា
។ ខេត្ដដែលទទួលបានការអភិវឌ្ឍន៏ នៃគំរោង នេះរួមមានខេត្ដ
សៀមរាប
បាត់ដំបង
និង ខេត្ដ
បន្ទាយមានជ័យ
។
លោក
ចាន់ សារុទ្ឋ
នាយកគម្រោង
អេកូសន
ថ្នាក់ជាតិបានមានប្រសាសន៏ឱ្យដឹងថា
គំរោងនេះ មានការសហការចូលរួមពី ក្រសួងចំនួន ៦
នៃរាជរដ្ឋាភិបាល
កម្ពុជា
រួមមានក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ
ក្រសួងអភិវឌ្ឍន៏ជនបទ ក្រសួង ធនធានទឹក និងឧតុនិយម
ក្រសួងមហាផៃ្ទ
ក្រសួងកិច្ចការនារី និង ក្រសួងដែនដីនគររូបនីយកម្ម និងសំណង់
។ លោកបាន បន្ដទៀតថា គោលដៅនៃគំរោងនេះ
គឺចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ
តាមរយៈការបង្កើនផលិតកសិកម្ម និង បង្កើន
អំណាចដល់សហគមន៏មូលដ្ឋាន ។
គំរោងនេះក៏ផ្ដោតផងដែរ ចំពោះការអភិវឌ្ឍន៏វិស័យសេដ្ឋកិច្ច
និង សង្កមកិច្ច ដល់កសិករជាលក្ខណៈខ្នាតតូច និង គ្រួសារ
របស់គេ ដែលរស់នៅក្នុងតំបន់គោលដៅរបស់គម្រោង
ដើម្បីធានាសមធម៌រវាងបុរស និង នារី ។ លោក
ចាន់ សារុទ្ឋ
ក៏
បានបន្ដទៀតថា លទ្ឋផលរំពឹងទុកចំនួន ៥
ត្រូវបានដាក់ចេញរួមមានទី ១ ធ្វើប្រពលវប្បកម្មពិពិធកម្ម និង
បង្កើនផលិតកម្ម កសិកម្មបសុសត្វ និង ជលផលទី ២
បង្កើនកាលានុវត្ដន៏ភាពសេដ្ឋកិច្ច និងឱកាសការងារ ទី ៣
ផ្ដល់អំណាចដល់សហគមន៏ មូលដ្ឋាន ទី ៤ ធ្វើឱ្យប្រសើរឡើង
នូវលទ្ឋភាពប្រើប្រាស់សេវាសង្គមជារូបវ័ន្ដទីផ្សារ និង
ទឹកស្អាត ទី ៥ គឺការប្រើប្រាស់ ដីធ្លីសម្រាប់ដាំដុះ និង
ហេដ្ឋារចនាសម្ព័ន្ឋសង្គម ប្រកបដោយសុវត្ថិភាព និង
ជាអចិន្ដ្រៃយ៏ ។
យោងតាមរបាយការណ៏
នៃគំរោង
អេកូសន
បានបង្ហាញថា ការអនុវត្ដន៏គម្រោងនេះ ធ្វើឡើងក្នុងស្រុកចំនួន
១៤ ឃុំចំនួន ៤០ និង ភូមិចំនួន ៩០ ក្នុងខេត្ដទាំងបី។
លទ្ឋផលសំខាន់ៗ ដែលចាប់ផ្ដើមពីខែធ្នូ ឆ្នាំ២០០៥ មកទល់ពេលនេះ
គឺប្រជាជន ប្រមាណ ១៥០ ភូមិ
មានផ្លូវថ្នល់ល្អជាងមុនសំរាប់ការធ្វើដំនើរ និង
ដឹកជញ្ជូនកសិផលផលិតកម្ម បណា្ដញធារាសាស្ដ្រ ចំនួន ៥
កំពុងសាងសង់សំរាប់ស្រោចស្រពផ្ទៃដីស្រែប្រាំងប្រមាណ ៣០០០
ហិកតា របស់កសិករប្រមាណ ៦៥០០ គ្រួ សារ ។
របាយការណ៏ដដែលបានបង្ហាញថា
គំរោងនេះក៏ផ្ដល់ការងារឱ្យយុវជនជាច្រើនរយនាក់បានទទួលនូវជំនាញថ្មីៗ
សំរាប់រក ប្រាក់ចំនូលជួយទ្រទ្រង់ការរស់នៅរបស់ខ្លួន
ផ្ទៃដីជាង ២០ ហិកតា នៅក្នុងស្រុកចំនួន ៩ មានប្រជាជនជាង
១៨០០ គ្រួ សារ រស់នៅត្រូវបានសម្អាតគ្រាប់មីន
ស្រុកទាំងនោះរួមមាន
ស្រុកគាល់ក្រឡ
មោងឬស្សី រតនមណ្ឌល បង្វិល
ស្វាយចេក អង្គរធំ ជីក្រែង និង
ស្រុកសូទ្រនិគម
។ ផ្ទៃដីដែលនិងត្រូវសម្អាតមីនមានជាង ៤០០ ហិកតា ។
ផ្ដល់ប័ណ្ឌកម្មសិទ្ធដីចំនួនជាង ៤០.០០០
ច្បាប់នឹងត្រូវផ្ដល់ជូនប្រជាជនប្រមាណ ១៣.០០០
គ្រួសាររស់នៅក្នុង
ស្រុកបង្វិល
មោងឬស្សី ព្រះនេត្រព្រះ ថ្មពួក ជីក្រែង សូទ្រនិគម
និង
ស្រុកឡ្រាញ់
។
ដោយផ្ដោតលើនិរន្ដរភាពនៃជំនួយរបស់ខ្លួន លោក
ចាន់ សារុទ្ធ
បានមានប្រសាសន៏ឱ្យដឹងថា គំរោង
អេកូសន
និង ផ្ទេរភារ កិច្ចទទួលខុសត្រូវដល់
កម្ពុជា
ខ្លួនឯង តាមរយៈយន្ដការសំខាន់ៗចំនួន ៥ ចំនុច រួមមាន ទី១
ដើម្បីផ្ដល់នូវភាពជាម្ចាស់ និង និរន្ដរភាព
ការងារដល់មន្ដ្រីក្នុងស្រុក ទី ២
លក្ខខណ្ឌការងាររបស់បុគ្គលិកក្នុងស្រុក
ត្រូវបានរៀបចំកែសម្រួលទៅតាមរចនា សម្ព័ន្ធថ្មី ទី ៣
ផ្ទេរការទទួលខុសត្រូវពីអ្នកជំនាញបរទេសមកបុគ្គលិកក្នុងស្រុក
ចាប់អនុវត្ដន៍ពីខែកញ្ញាឆ្នាំ ២០០៨ នេះតទៅ ទី ៤
អ្នកជំនាញបរទេសដែលមិនទាន់ចប់អាណត្ដិការងារ
ជាអ្នកជួយពង្រឹងសមត្ថភាពជាបណ្ដើរៗ តាមរយៈការអនុវត្ដន៍
ជាក់ស្ដែង លើការងាររហូតដល់ចប់អាណាត្ដិដើមឆ្នាំ២០០៩ និង ទី
៥ បុគ្គលិកក្នុងស្រុកនិងមានសមត្ថភាពបន្ដការងារបាន
បន្ទាប់ពីបញ្ចប់អាណត្ដិការងាររបស់អ្នកជំនាញការបរទេស ។
កាលពីចុងសបា្ដហ៍កន្លងមកនេះ
ក្រុមអ្នកសារព័ត៍មានបានទស្សនាសកម្មភាពដោះមីននៅភូមិ
ខ្វាវ
ស្រុក
ជីក្រែង
ទស្សនា អណ្ដូងទឹកស្អាតនៅភូមិ
បែកកាំភ្លើង
ស្រុក
សូទ្រនិគម
និង ទស្សនាប្រព័ន្ធស្រោចស្រពនៅក្នុងស្រុក
ក្រឡាញ់
។
លោក Rafael
Dochao Moreno បានមានប្រសាសន៍បន្ទាប់ពីចុះទស្សនកិច្ចគម្រោង
អេកូសន
ថា បេសកម្មចុះមកកាន់ ខេត្ដ
សៀមរាប
ដោយប្រតិភូសហគមន៍អ៊ឺរ៉ុប និង អ្នកសារព័ត៍មាន
ពិតជាមានសារសំខាន់ណាស់ ដើម្បីពិនិត្យមើលគំរោង
អភិវឌ្ឍន៍របស់ខ្លួន
ក្នុងការចូលរួមចំណែកពង្រឹងសមត្ថភាពមន្ដ្រី និង
អ្នកពាក់ព័ន្ធ សំដៅធ្វើយ៉ាងណា ចូលរួមកាត់បន្ថយ
ភាពក្រីក្ររបស់ប្រជាជន
កម្ពុជា
។ លោកបន្ដថា មុនគម្រោងនេះចាប់អនុវត្ដ
តាមរយៈការសហការជាមួយរាជរដ្ឋាភិបាល កម្ពុជា
យើងបានធ្វើការចុះស្រាវជ្រាវ និង
អង្កេតតាំងពីបីទៅបួនឆ្នាំមុនគម្រោងបានចាប់ផ្ដើម ។
លោកបន្ដថា អ្វីដែល យើងចុះអង្កេត និង ស្រាវជ្រាវ
គឺដើម្បីពិនិត្យមើលពីតម្រូវការរបស់ប្រជាពលរដ្ឋ និង
ស្ថានភាពទីតាំងអនុវត្ដគំរោង ដើម្បី
ឆ្លើយតបនិងការចង់បានរបស់ប្រជាពលរដ្ឋ
ហើយគម្រោងត្រូវបានអនុវត្ដ ដោយអ្នកជំនាញរវាងភាគីទាំងពីរ ។
លោក បន្ថែមថា យើងមានរឿងកំប្លែងមួយ ដែលលោក
ចាន់ សារុទ្ធ
បានលើកឡើងថា គម្រោងនេះជាប់ឯកទគ្គកម្ម
ដោយសារ ចាប់តាំងពីរចាប់ផ្ដើម
យើងបានធ្វើសវនកម្មជាប់ជាប្រចាំ
ដើម្បីពិនិត្យលើការប្រើប្រាស់ថវិការជំនួយនេះ ព្រោះប្រជាជន
នៅអឺរុបពួកគេចង់ដឹងណាស់អំពីរប្រាក់ ដែលគេបង់ពន្ធថា
ចាយវាយដោយរបៀបណា ។
លើកឡើងពីការចាកចេញរបស់អ្នកជំនាញការបរទេសនាពេលឆាប់ៗខាងមុខ
ដោយប្រគល់ការងារនេះ ឱ្យជំនាញការ
កម្ពុជា
ទទួលខុសត្រូវអាចនឹងមានហានិភ័យនៃការចាយវាយថវិកានេះ លោក
Rafael Dochao Moreno បានគូសបញ្ជាក់ ថា ខ្ញុំគិតថា
វាមិនឆាប់ពេកទេ ដែលជំនាញការបរទេសបានចាកចេញ
ព្រោះកិច្ចការនេះត្រូវបានគិតតាំងពីចាប់ផ្ដើម ដោយ
ធ្វើយ៉ាងណាបង្កើតឱ្យមន្ដ្រីពាក់ព័ន្ធធ្វើភាពជាម្ចាស់
នៃគម្រោងផ្ទេរការទទួលខុសត្រូវ ១០០ ភាគរយ នៃគម្រោងនេះដល់
មន្ដ្រីថា្នក់ជាតិ និង អ្នកពាក់ព័ន្ធទាំងឡាយ ។
ដោយទទួលស្គាល់ថា
ការងារនេះមានលក្ខណៈស្មុគស្មាញច្រើន ប៉ុន្ដែលោក Rafael
Dochao Moreno បានមានប្រសាស ន៍ថា
វាជានិមិត្ដរូបមួយរបស់ក្រសួងកសិកម្ម
ដែលដឹកនាំគម្រោងបានល្អបែបនេះ ហើយវាប្រៀបបាននឹងវង់ភ្លេងមួយ
ដែលមានឧបករណ៍ច្រើន ប៉ុន្ដែមានការប្រគុំយ៉ាងល្អ
និង ប៉ិនប្រសព្វ ដោយលោក
ចាន់ សារុទ្ធ
ដើម្បីជាការបន្លឺសំឡេង ភ្លេងនេះ ដល់រដ្ឋាភិបាលក៏ដូចជា
ម្ចាស់ជំនួយផ្សេងៗទៀត យកគំរូតាមអ្វី ដែលយើងបានកំពុងអនុវត្ដ
។
ឯកឧត្ដម
ច័ន្ទ សុផល
អភិបាលរងខេត្ដ
សៀមរាប
បានមានប្រសាសន៏ថា គម្រោង
អេកូសន
ជាគម្រោងមួយដែលកើត ឡើង
ក្រោមកិច្ចសហប្រតិបត្ដិការយ៉ាងណាល្អរវាងរាជរដ្ឋាភិបាល
កម្ពុជា
និង
សហគមន៍អឺរុប
ដើម្បីរួមចំណែកដល់ការអភិ វឌ្ឍន៍ដល់ភូមិភាគពាយ័ព្យនៃប្រទេស
កម្ពុជា
។ ការអនុវត្ដគម្រោង
អេកូសន
រហូតមកដល់ពេលនេះ នៅតាមបណ្ដាស្រុក គោលដៅទាំង ៥ របស់ខេត្ដ
សៀមរាប
បាននិងកំពុងទទួលការចូលរួមពីគ្រប់ស្ថាប័ន និង
អង្គភាពពាក់ព័ន្ធនានា ដែលមកពី ស្ថាប័នរដ្ឋសង្គមស៊ីវិល និង
ផ្នែកឯកជនព្រមទាំងប្រជាពលរដ្ឋក្នុងតំបន់គោលដៅរបស់គម្រោង
លើការអនុវត្ដកម្មវិធី អភិវឌ្ឍន៍ជនបទចម្រុះ
ដោយទទួលបានផ្លែផ្កាគួរជាទីមោទនៈ ។
លោកបន្ដដោយគូសបញ្ចាក់ថាគម្រោង
អេកូសន
ដែលបាននិងកំពុងអនុវត្ដគឺស្របតាមយុទ្ធសាស្ដ្រចតុកោណរបស់រាជរដ្ឋា
ភិបាលកម្ពុជា ដែលផ្ដោតទៅលើតម្រូវការ
នៃការអភិវឌ្ឍន៍ប្រទេសជាតិ ប្រកបដោយនិរន្ដភាព
កាត់បន្ថយភាពក្រីក្រ និងធ្វើ ឱ្យប្រសើរឡើង
នូវជីវភាពរស់នៅរបស់ប្រជាជន
កម្ពុជា
។
|