|
ថៃ្ងទី០៤ ខែកញ្ញា ឆ្នាំ២០០៨
រៀបចំប្រារព្វទិវាទឹកស្អាត និង
អនាម័យខ្លួនប្រាណលើកដំបូងនៅប្រទេសកម្ពុជា
កាលពីថ្ងៃទី៣
ខែកញ្ញា ឆ្នាំ២០០៨
ស្ថានទូតសហរដ្ឋអាមេរិក បានប្រកាសឱ្យដឹងថា
កម្មវិធីសហប្រតិបត្ដិការបរិស្ថាន-អាស៊ី (Eco-Asia)
របស់ទីភ្នាក់ងារសហរដ្ឋអាមេរិក ដើម្បីអភិវឌ្ឍន៏អន្ដរជាតិ
USAID និង
សាលាក្រុងភ្នំពេញ
នឹងធ្វើពិធី អបអរសាទរទិវារទឹកសា្អត អនាម័យ និង
អនាម័យខ្លួនប្រាណលើកដំបូងនៅ
រាជធានីភ្នំពេញ
។
យើងបានដឹងរួចមកហើយថា
រាជធានីភ្នំពេញ
បានធ្វើឱ្យប្រសើរឡើង
នូវប្រព័ន្ធទឹកតាមរយៈអាជ្ញាធរផ្គត់ផ្គង់ទឹក
រាជធានីភ្នំ ពេញ
ហើយកំពុងធ្វើការងារបន្ថែមទៀត
ដើម្បីដោះស្រាយបញ្ហគ្រប់គ្រងទឹកកខ្វក់ និង
សុខភាពសាធារណៈដូចជា សេវា
កម្មអនាម័យមិនគ្រប់គ្រាន់នៅតាមតំបន់ជាយក្រុង ។
ហើយម្យ៉ាងវិញទៀត
ទិវាទឹកស្អាតអនាម័យ និង
អនាម័យខ្លួនប្រាណជាលើកដំបូងនៅរាជធានីភ្នំពេញ និង
មានការដង្ហែ ក្បួនរបស់សិស្សានុសិស្សនៅខណ្ឌឬស្សីកែវ
ហើយនិងថ្លែងសុន្ទរកថា ដោយលោកស្រី
ឃេត ក្រាហ័រ
ប្រធានការិយាល័យ សុខភាពសាធារណៈ និង អប់រំរបស់ UDAID
ប្រចាំនៅ
ប្រទេសកម្ពុជា
។
សកម្មភាពនៅទិវានេះ រួមមានការធ្វើបង្ហាញពីពិធីលាងដៃ
ការលាងដៃរបស់សហគមន៏ ដែលបង្ហាញដោយសិស្សានុ សិស្ស និង
ការចែកឯកសារអប់រំ ស្ដីពីទំលាប់អនាម័យល្អ និង ភាពស្អាត ។
ហើយសកម្មភាពទាំងនេះ នឹងត្រូវបានយក ទៅអនុវត្ដពេញទីក្រុង និង
ទូទាំងប្រទេសកម្ពុជា ។
ទិវាទឹកស្អាតអនាម័យ និង អនាម័យខ្លួនប្រាណនឹងកើតមានឡើង
បន្ទាប់ពីមានការរៀបចំជាច្រើនខែមកហើយ ។ ដោយ មានការគាំទ្រពី
(Eco-Asia) ។ គណៈកម្មាធិការអភិវឌ្ឍន៏
ក្រុងភ្នំពេញ
បានធ្វើការអង្កេតផ្នែកសុខភាព ស្ដីពីទឹកកខ្វក់ ទឹកលូ
ស្ថានភាពសុខភាព និង ផែនការអនាម័យ នៅក្នុងខ័ណ្ឌ
ឬស្សីកែវ
រាជធានីភ្នំពេញ
។ បន្ទាប់មក
សាលាក្រុងភ្នំពេញ
បានរៀប ចំឯកសារ សំរាប់ធ្វើការអប់រំស្ដីពីអនាម័យ និង
អនាម័យខ្លួនប្រាណ ។ ទិវានេះ និង ផ្ដោតលើការពន្លឿន និង
បង្កើនការ វិនិយោគ នៅក្នុងការកែលំអរអនាម័យ ដោយកត់សំគាល់ថា
ការបាត់បង់ផ្នែកសេដ្ឋកិច្ច ដែលបណ្ដាលមកពីកង្វះអនាម័យ
បង្ហាញ ឱ្យឃើញហេតុផលសមស្រប នៃការវិនិយោគលើបង្គន់
ឧបករណ៏សំអាត និង យុទ្ធនាការសំអាតដៃ ។
ហើយកម្មវិធី
(Eco-Asia) របស់ UDAID និង
លើកស្ទួយដល់កិច្ចសហប្រតិបត្ដិការបរិស្ថានក្នុងតំបន់
តាមរយៈការបង្ហាញ ពីការអនុវត្ដន៏ល្អៗ និង ការពង្រឹងស្ថាប័ន
និង បណ្ដេញថ្នាក់តំបន់ទូទាំងអាស៊ីអាគ្នេយ៏ និង
អាស៊ីខាងត្បូង ។
នេះឆ្លុះបញ្ជាំងឱ្យឃើញថា រាជរដ្ឋាភិបាល
កម្ពុជា
ដែលដឹកនាំ
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
នាយករដ្ឋមន្ដ្រីនៃ ព្រះរាជាណាចក្រកម្ពុជា
បានយកចិត្ដទុកដាក់ខ្ពស់លើសុខមាលភាពប្រជាពលរដ្ឋខ្មែរ ។
ដូចដែលបានគូសបញ្ជាក់
នៅក្នុងផែនការយុទ្ធនាការយុទ្ធសាស្ដ្រវិស័យសុខាភិបាល
បើកទូលាយសំរាប់ឆ្នាំ២០០៣-២០០៧ រាជរដ្ឋាភិបាល និង
បង្កើនការប្រើប្រាស់ធនធានសាធារណៈ និង ជំនួយអន្ដរជាតិ
ព្រមទាំងបន្ដលើកទឹកចិត្ដដល់ ផ្នែកឯកជន
ដើម្បីបង្កើនការវិនិយោគក្នុងវិស័យសុខាភិបាល
សំដៅលើកកំពស់សុខភាពរបស់ប្រជាពលរដ្ឋ ។
អាទិភាពនិងត្រូវបានបន្ដផ្ដល់ទៅលើការកសាងមន្ទីពេទ្យបង្អែក
និង មណ្ឌលសុខភាពនៅទូទាំងប្រទេស ដែលអាចផ្គត់ផ្គង់
សេវាសុខាភិបាលមូលដ្ឋាន ប្រកបដោយប្រសិទ្ធភាព សមធម៍ និង
និរន្ដរភាព ជូនដល់ប្រជាពលរដ្ឋគ្រប់រូប ជាពិសេស ជនក្រីក្រ
និង ក្រុមជនរងគ្រោះ ។ រាជរដ្ឋាភិបាល និង
បន្ដផ្ដោតការយកចិត្ដទុកដាក់ លើការអនុវត្ដន៍កម្មវិធីបង្ការ
និង ព្យា បាលជម្ងឺឆ្លងនានា ការគាំពារមាតា និង ទារក
ដើម្បីកាត់បន្ថយអត្រាមរណភាពមាតា និង ទារក
ការសង្ក្រោះបន្ទាន់ ព្រម ទាំងការអប់រំ
និងផ្សព្វផ្សាយពត៍មានសុខាបាល និង អនាម័យឱ្យបានទូលំទូលាយ
ជាពិសេសដល់ជនបទ ។ ប្រជាពលរដ្ឋ
ក្រីក្រត្រូវទទួលបាននូវការពិនិត្យ
ដោយឥតគិតថ្លៃនៅតាមមន្ទីរពេទ្យបង្អែក និង មណ្ឌលសុខភាព ។
រាជរដ្ឋាភិបាលប្ដូរផ្ដាច់ជម្រុញការរៀបចំ និង
អនុវត្ដន៍ច្បាប់ និង បទបញ្ញាត្ដិនានា
ពាក់ព័ន្ធនិងវិស័យសុខាភិបាល ឱ្យមាន ប្រសិទ្ធភាព
ដើម្បីធានាស្ដង់ដាគុណភាពខ្ពស់មួយក្នុងការផ្គត់ផ្គង់សេវាសុខភាព
និង បន្ដអនុវត្ដន៍គោលនយោបាយ លើក
ទឹកចិត្ដការប្រើប្រាស់ឧសថបូរាណគួបផ្សំនឹងឧសថសម័យ
ដោយមានការផ្ដល់ពត៍មាន និង ការត្រួតពិនិត្យត្រឹមត្រូវ ។
|