|
ថៃ្ងទី០៤ ខែកញ្ញា ឆ្នាំ២០០៨
ស្ថានភាពបច្ចុប្បន្ននៅឯទីក្រុងបាងកក
តាមបណ្ដាញសារព័ត៌មាននៃប្រទេសថៃដែលបានចុះផ្សាយនាថ្ងៃទី៤
ខែកញ្ញា ឆ្នាំ២០០៨ នេះ បានឱ្យដឹងថា ឯកឧត្ដម
សាម៉ាក់
ស៊ុនដារ៉ាវេដ
នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រថៃ
នឹងមិនលាលែងចេញពីតំណែងឡើយ ហើយក៏មិនមានការរំ
លាយរដ្ឋសភាណាមួយកើតមាននោះដែរ ។ លោកបានបញ្ជាក់ ឱ្យដឹងផងដែរថា
លោកនឹងនៅតែបន្ដទៅទៀត ដើម្បីការពារ
លទ្ឋិប្រជាធិបតេយ្យរបស់ប្រទេសថៃ ។
នៅក្នុងថ្ងៃដដែលនេះផងដែរ លោក
សាម៉ាក់
បានប្រជុំគណៈរដ្ឋមន្ដ្រីពិសេសមួយ នៅឯអគ្កលេខាធិការដ្ឋាន
ឧត្ដមបញ្ជា ការ នៅក្នុងកិច្ចប្រឹងប្រែងមួយ
ដើម្បីស្វែងរកមធ្យោបាយដោះស្រាយវិបត្ដិនយោបាយ
ហើយកិច្ចប្រជុំគណៈរដ្ឋមន្ដ្រីបាន ឯកភាពឱ្យធ្វើប្រជាមតិសាធារណៈមួយ
។ រដ្ឋមន្ដ្រីក្រសួងវប្បធម៌ លោក
សុំ សក្ដិ
បានថ្លែងប្រាប់អ្នកសារព័ត៌មានឱ្យដឹង
ផងដែរថា ការិយាល័យក្រុមប្រឹក្សារដ្ឋ
នៃប្រទេសថៃនឹងពិចារណាច្បាប់ទាក់ទងនឹងការធ្វើប្រជាមតិនេះ ។
ដោយឡែកនៅថ្ងៃនេះដែរ លោក
តេក ប៊ុនណាក
រដ្ឋមន្ដ្រីនៃក្រសួងការបរទេសថៃ បានធ្វើលិខិតផ្ញើជូនលោក
សាម៉ាក់
ស៊ុនដារ៉ាវេដ
ដោយបានថ្លែងបញ្ជាក់ថា មានភាគីជាច្រើនបានដាក់សំពាធ
ឱ្យលោកលាលែងចេញពីតំណែងរដ្ឋមន្ដ្រីការ
បរទេសនេះ ។ ហើយលោក
សាម៉ាក់
ក៏បានថ្លែងអំណរគុណដល់លោក
តេក
ដែលបានជួយធ្វើការងាររដ្ឋាភិបាលរបស់ លោកហើយថា
លោកមិនមានជំលោះជាមួយលោក
តេក
នោះឡើយ។
|