|
ថៃ្ងទី០៣ ខែកញ្ញា ឆ្នាំ២០០៨
ជំនួបរវាងឯកឧត្ដមឧបនាយករដ្ឋមន្ដ្រី
សុខ អាន ជួបជាមួយលោក
Navin Shenoy
អនុប្រធាន កុ្រមហ៊ុន
Intel
ស្តីពីការបណ្តុះបណ្តាលលើវិស័យកុំព្យូទ័រ
កាលពីថ្ងៃទី០២
ខែកញ្ញា ឆ្នាំ២០០៨ នៅវេលាម៉ោង ៦:00
ល្ងាច
ឯកឧត្ដមឧបនាយករដ្ឋមន្ដ្រី
សុខ អាន
រដ្ឋមន្ដ្រីទទួលបន្ទុក ទីស្ដីការគណរដ្ឋមន្ដ្រី
បានអនុញ្ញាត្ដិឱ្យលោក
Navin Shenoy
អនុប្រធាន និង ជាអ្នកគ្រប់គ្រងក្រុមហ៊ុន
Intel
ប្រចាំនៅ អាស៊ី ចូលជួបដើម្បីពិគ្រោះការងារមួយចំនួន
ដែលពាក់ព័ន្ធទៅនិងការបំពាក់ប្រព័ន្ធកំព្យូទ័រ ក្នុងប្រទេសកម្ពុជា ។
នៅក្នុងនោះលោក
Navin Shenoy
បានលើកឡើងនូវវិស័យចំនួន ៤ ដែលលោកយល់ឃើញថា ជាវិស័យជួយប្រ ទេសកម្ពុជា
ដើម្បីឱ្យពលរដ្ឋកម្ពុជាទាំងអស់ ទទួលបាននូវចំនេះដឹង
ខាងផ្នែកកំព្យូទ័រឱ្យកាន់តែខ្ពស់ឡើង ។ ក្នុងវិស័យ ទាំងបួននោះ
មានិវស័យដូចជា ៖
ទី១ ៖
វិស័យវិនិយោគទៅលើការអប់រំ ដែលក្នុងនោះលោក
Shenoy
បានលើកឡើងអំពីការចាំបាច់ ដើម្បីធ្វើឱ្យការហ្វឹក ហ្វឺនដល់គ្រូបង្រៀន
ដើម្បីឱ្យគ្រូបង្រៀនទាំងនោះ មានចំនេះដឹងខាងកំព្យូទ័រ និង
អាចយកចំនេះដឹងនេះ ទៅបង្រៀន និង ប្រើប្រាស់នៅក្នុងថា្នក់រៀន ។
ហើយម្ប៉ាងទៀត ក៏មានការធ្វើសមារហណកម្មទៅលើវិជ្ជាខាងផ្នែក
Internet Technolo- gy
ក្នុងសាលារៀន ។
កាលណាគ្រូបង្រៀនទទួលបានចំណេះដឹងខាង
Internet
អាចបំពាក់ការសិក្សា ដោយប្រព័ន្ធកុំព្យូទ័រ
ជាពិសេសមុខវិជ្ជានៃការប្រើប្រាស់ប្រព័ន្ធកំព្យូទ័រ ។
នេះបញ្ជាក់ឱ្យឃើញថា វិនិយោគនៃការអប់រំមានវិសាលភាពធំធេង ណាស់ ដែលខាង
Intel
អាចនិងចូលមកវិនិយោគនៅក្នុងប្រទេសកម្ពុជា ។
ទី២ ៖
ការអភិវឌ្ឍន៏ខាងផ្នែកហេដ្ឋារចនាសម្ព័ន ជាពិសេសហេដ្ឋារចនាសម្ព័ន្ឋ
គាំទ្រប្រព័ន្ធ
Internet
ដែលហៅថា
Broadband Infrastructure
។
Broadband Infrastructure
មានន័យថាហេដ្ឋារចនាសម្ព័ន
Broadband
បានដែល សំរាប់គាំទ្រ
Internet
មានតំលៃថោក ក៏អាចជាការលើកទឹកចិត្ដ ឱ្យមានការប្រើប្រាស់់ប្រព័ន្ធ
Internet
កាន់តែច្រើនឡើង ផងដែរ ។ ដូច្នេះក្រុមហ៊ុន
Intel
អាចមកវិនិយោគនៅកម្ពុជា និងរៀបចំផ្ដល់យ៉ាងណា
ដើម្បីឱ្យហេដ្ឋារចនាសម្ព័ន្ធ
Broadband
បានសំរាប់គាំទ្រ
Internet
ចុះថោក
ដើម្បីអោយកាន់តែមានមនុស្សប្រើច្រើន ។
ទី៣
៖ គឺនៅក្នុងបញ្ហនោះ លុះត្រាតែអ្នកប្រើ
Internet
មានកំព្យូទ័រខ្លួនឯង ដូច្នេះបើកំព្យូទ័រនោះវាថ្លៃពេក ពិបាកនិងធ្វើ
ឱ្យមនុស្សគ្មានលិទ្ធិភាពនិងការប្រើប្រាស់កំព្យូទ័រ ហើយ
Intel
កំពុងតែធ្វើការផលិតនូវកំព្យូទ័រ ដែលប្រើប្រាស់
Chip
។
Chip
គឺជាសសៃគ្រឿងក្នុងរបស់កំព្យូទ័រ ដែលអាចធ្វើឱ្យកំព្យូទ័រដំណើរការបាន
ហើយមានតំលៃថោក ទោះបីជាការប្រើ ប្រាស់កំព្យូទ័រ
Laptop
រឺ កំព្យូទ័រ
Desktop
ហើយបើកាលណាប្រើ
Chip
ដែលបង្កើតឡើងដោយក្រុមហ៊ុន
Intel
នេះ គឺកុំព្យូទ័រមានតំលៃតែ ២០០ ដុល្លាប៉ុណ្ណោះ
ដែលអាចឱ្យប្រជាជនភាគច្រើនទទួលយកបាន ។
ទី៤
៖ គឺការអភិវឌ្ឍន៏ រឺ ធ្វើឱ្យមានការរីកចំរើនវិស័យឧស្សាហកម្មកំព្យូទ័រ
ក្នុងផ្ទៃប្រទេស ។
ចំនុចទាំងបួននេះហើយ
ដែលលោក
Navin Shenoy
បានលើកឡើងក្នុងកិច្ចពិគ្រោះការងារជាមួយ
ឯកឧត្ដមឧបនាយក រដ្ឋមន្ដ្រី
សុខ អាន
រដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណរដ្ឋមន្ដ្រី ឯកឧត្តមក៏បានសាកសួរ
ដើម្បីស្វែងរកឱ្យដឹង អំពីផលប្រ យោជន៏ នៃការប្រើប្រាស់
Internet
នៅតាមបឋមសិក្សា និងមធ្សមសិក្សា ។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី
ក៏បានលើកសំនួរ សាកសួរលោក
Shenoy
តើធ្វើយ៉ាងណាដើម្បីការប្រើប្រាស់
Internet
នៅតាមបឋមសិក្សា និង នៅមធ្សមសិក្សា បាន
ទទួលផលប្រយោជន៏ ហើយទទួលបាននូវការយកចិត្ដទុកដាក់
ពីគ្រូនៅតាមបឋមសិក្សា និង មធ្សមសិក្សានោះ ?
ខាងក្រុមហ៊ុន
Intel
បានជំរាបឆ្លើយទៅ
ឯកឧត្ដមឧបនាយករដ្ឋមន្ដ្រី
ថាបើសិនជាកិច្ចការទាំង ៤ ដែលគេលើកឡើងព្រមៗ គ្នា
នោះដំណើរការនៃការសិក្សា Internet
នៅកម្ពុជានឹងអាចចំរើនបាន
ចាប់ពីបឋមសិក្សា និង មធ្យមសិក្សាឡើងទៅ ។
ហើយដើម្បីជួយជំរុញឱ្យលោកគ្រូ-អ្នកគ្រូ មានចេតនាចង់ចេះ ចង់ដឹង និង
យកចំណេះដឹងនេះ មកប្រើប្រាស់នៅក្នុងសា លាផងនោះ គឺនៅថ្ងៃស្អែកនេះ
ក្រុមហ៊ុន
Intel
នឹង
ធ្វើកិច្ចពិភាក្សាជាមួយក្រសួងយុវជន និង កីឡា ហើយក្រុមហ៊ុននឹង
ចេញសេចក្តីប្រកាស ដើម្បីជំរុញឱ្យលោកគ្រូ និង អ្នកគ្រូ
ទទួលបាននូវវិក្រិត្យការ ដើម្បីឱ្យមានការចាប់អារម្មរណ៏ និង ចង់
ប្រើកុំព្យូទ័រ ។
ហើយខាងក្រុមហ៊ុន
Intel
ចាប់អារម្មណ៏យ៉ាងខ្លាំង ដោយឃើញប្រទេសកម្ពុជា យកចិត្ដទុកដាក់
លើបញ្ហយុវជន ដែល បានចេញពីការសិក្សានៅមធ្សមសិក្សា
ហើយមិនបានបន្ដចូលឧត្ដមសិក្សា តែដោយចង់ស្វែងរកការងារ
ធ្វើអ្នកទាំងនោះ និង ទទួលបាននូវការបន្ដុះបណ្ដាលពីរាជរដ្ឋាភិបាល
ដើម្បីឱ្យកា្លយជាប្រភពធនធានមនុស្ស អាចបំរើកិច្ចការឧស្សាហកម្ម
ដែលត្រូវការ ។
ឯកឧត្ដមឧបនាយករដ្ឋមន្ដ្រី សុខ អាន
រដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណរដ្ឋមន្ដ្រី
ក៏បានលើកឡើងអំពីការងាររបស់រាជរដ្ឋាភិ បាល
ដើម្បីធ្វើយ៉ាងណាឱ្យមានតុល្យភាព រវាងតំរូវការពលកម្មជាប្រភពធនធាន
ដែលមានការចេះដឹងខ្ពស់ ក៏ដូចគ្នា និង ផ្ដល់នូវធនធានទាំងនោះ
សំរាប់ឧស្សាហកម្ម ក៏ដូចជាវិស័យផ្សេងៗ
ទៀតក្នុងការអភិវឌ្ឍន៏ប្រទេសជាតិ ។
នៅក្នុងការពិភាក្សាទាំងនេះ ខាងក្រុមហ៊ុន
Intel
មានជំនឿ និង មានទំនុកចិត្ដ ចំពោះការអភិវឌ្ឍន៏ និង
គំរោងរបស់រាជរដ្ឋា ភិបាល ដែលបានមើលចំពោះបញ្ហ ហើយបានត្រៀមខ្លួន
ដើម្បីធ្វើឱ្យការអភិវឌ្ឍន៏ទាំងនោះ ទទួលបានជោគជ័យ ។ ឆ្លៀត
ក្នុងឱកាសនោះ លោក Navin Shenoy
បានសសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលទើបតែបានឆ្លងកាត់ការរៀបចំ
ការបោះឆ្នោត ដែលបានប្រព្រឹត្ដទៅដោយមានលក្ខណៈយុត្ដិធម៍ មានសេរីភាព
ហើយក៏ជាជោគជ័យមួយ ក្នុងការបណ្ដុះ
បណ្ដាលលិទ្ធិប្រជាធិតេយ្យនៅក្នុងប្រទេសកម្ពុជា ។
ដោយសារប្រទេសកម្ពុជាមានស្ថេរភាពនយោបាយ សន្ដិសុខសង្គម
និងដំនើរឈានទៅមុខ ក្នុងវិស័យអបរំ នៅក្នុងប្រទេសកម្ពុជា
ទើបធ្វើឱ្យក្រុមហ៊ុន
Intel
មានចំណាប់អារម្មណ៏ និង ទុក ចិត្ដខ្ពស់ ហើយជាការផ្ដល់ក្ដីសង្ឃឹម
ចំពោះអ្នកវិនិយោគ ក៏ដូចជាផ្ដល់ក្ដីសង្ឃឹមក្នុងការអភិវឌ្ឍន៏ជាតិ
ក្រោមការដឹកនាំដ៏ ឈ្លាសវៃរបស់
សម្ដេចអគ្គមហាសេនាបតិតេជោ ហ៊ុន សែន
នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ។
|