|
ថៃ្ងទី០៣ ខែកញ្ញា ឆ្នាំ២០០៨
សភាពការណ៏ក្រោយពីការប្រកាសអាសន្ន នៃប្រទេសថៃនៅថ្ងៃទី
០២-០៩-០៨
ស្ថានការណ៏នយោបាយនៅក្នុងប្រទេសថៃសំរាប់ថ្ងៃនេះ បានបង្ហាញឱ្យឃើញថា
នឹងមិនមានការធ្វើរដ្ឋប្រហារដោយយោ ធាទេ ហើយថា
បញ្ហាស្ថានការណ៏នយោបាយនេះ ត្រូវតែដោះស្រាយតាមរយៈសភាជាតិ
ដែលសភានោះត្រូវតែទទួលខុស ត្រូវឱ្យបានច្រើនថែមទៀត
នេះបើតាមការដកស្រង់សំដីរបស់លោក
អនុភុង ប៉ៅចិន្ដា
អគ្ដបញ្ជាការកងទ័ពថៃ ។
ចំពោះសម្ព័ន្ឋប្រជាជនដើម្បីលទ្ឋិប្រជាធិបតេយ្យរបស់ប្រទេសថៃ
មកទល់ថ្ងៃនេះគឺថ្ងៃទី០៣ ខែកញ្ញា គឺមិនមានផែនការ
ចចារជាមួយនរណាម្នាក់ រាប់ទាំងឧត្ដមសេនីយ៏
អនុភុង ប៉ៅចិន្ដា
លើកលែងទាំងឯកឧត្ដម
សាម៉ាក់
លាលែងចេញពីតំណែង
នាយករដ្ឋមន្ដ្រី ។ រីឯលោក
ស៊ុនឌី
ដែលជាមេដឹកនាំស្នួលនៃសម្ព័ន្ឋប្រជាជនដើម្បីលទ្ឋិប្រជាធិបតេយ្យនេះ
ដែលបាន
និយាយឱ្យគេដឹងជាលើកដំបូងទាក់ទងនឹងការសំរបសំរួលគ្នាបួនចំនុច
១.
មិនធ្វើការកែប្រែរដ្ឋធម្មនុញ្ញ
២.
ត្រូវអនុវត្ដតាមសេចក្ដីសំរេចរបស់តុលាការធម្មនុញ្ញទាក់ទងទៅនឹងប្រាសាទព្រះ
វិហារ
៣. ត្រូវព្យួរ
ឬផ្អាកគំរោងអភិវឌ្ឍន៏ធំៗ
៤.
ត្រូវប្ដេជ្ញាធ្វើកំណែទំរង់នយោបាយ និង
ការចូលរួមជាសាធារណៈអោយបាន ច្រើននៅក្នុងនយោបាយ
ដោយឡែកនាថ្ងៃនេះដែរ សហជីពកម្មករ
អាជ្ញាធរអគ្ដីសនីរាជធានីបាងកក
បន្ដធ្វើការប្រឆាំងតវ៉ារាជរដ្ឋាភិបាល ហើយថា
នឹងកាត់ផ្ដាច់ការផ្កត់ផ្កង់ភ្លើងដល់ក្រសួងការពារជាតិនៃប្រទេសថៃ
ប្រសិនជាលក្ខខណ្ឌទាមទាររបស់ពួកគេមិនត្រូវបាន ឆ្លើយតប ។
|