| ត្រឡប់ទៅដើម | បេសកកម្ម | កម្មវិធីសំរាប់ស្ដាប់ | ទំនាក់ទំនង |

       

ព័ត៌មានប្រចាំថ្ងៃ

ព័ត៌មានកន្លងមក

បទវិចារណកថា

បទសម្ភាសន៍

បទយកការណ៍

ក្រមសីលធម៌

កម្រងបទចម្រៀងព្រះវិហារ

 

ថៃ្ងទី០២ ខែកញ្ញា ឆ្នាំ២០០៨

ករណីបណ្ដឹងតវ៉ារបស់ប្រជាជននៅប្លុកបឹងកក់

កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០០៨ នេះ មានប្រជាជនប្រមាណជាង ១០០ នាក់ ដែលរស់នៅក្នុងតំបន់បឹងកក់បានជួប ប្រជុំគ្នានៅខាងមុខ សាលាក្រុងភ្នំពេញ ដើម្បីប្ដឹងតវ៉ាស្នើឱ្យមានការធ្វើអន្ដរាគមន៏សុំឱ្យក្រុមហ៊ុន សូកាគូអ៊ីន ផ្អាកការបូម ខ្សាច់ជាបណ្ដោះអាសន្ន និង ដោះស្រាយថ្លៃផៃ្ទដីតាមតម្លៃទីផ្សារ។

ក្រោយពីបានប្រគល់ពាក្យតវ៉ាហើយនោះ ក្រុមអ្នកតវ៉ាទាំងអស់បានសំរេចចិត្ដត្រលប់ទៅវិញ ដោយរង់ចាំទទួលដំណឹងនូវ ដំណោះស្រាយមួយដ៏សមស្របរបស់ សាលាក្រុងភ្នំពេញ ។ ទាក់ទងនឹងសាច់រឿងនេះដែរ ឯកឧត្ដម ម៉ាន់ ឈឿន អភិ បាលរង ក្រុងភ្នំពេញ បានមានប្រសាសន៏ឱ្យដឹងថា ការប្ដឹងការតវ៉ាជាសិទ្ឋិរបស់បងប្អួនប្រជាពលរដ្ឋ ហើយឯកឧត្ដមក៏ សូមកោតសសើរចំពោះក្រុមអ្នកតវ៉ាទាំងអស់ ដែលបានប្រព្រឹត្ដទង្វើប្រកបដោយចរិតស្លួតបូត និង អហិង្សា ។

ឯកឧត្ដមក៏បានគូសបញ្ជាក់ឱ្យដឹងផងដែរថា ជុំវិញបញ្ហាប្រជាជននៅតំបន់ បឹងកក់ នេះគឺ សាលាក្រុង មានជំរើសបីយ៉ាង ទី មួយគឺការស្ម័គ្រចិត្ដយកផះ ជាមួយនឹងទឹកប្រាក់ពីរលានរៀល ជំរើសទីពីរស្ម័គ្រចិត្ដយកប្រាក់ ៨ ពាន់ដុល្លា និង ២ លាន រៀល និង ជំរើសចុងក្រោយគឺស្ម័គ្រចិត្ដនៅទីតាំងដដែល ។

រហូតមកទល់ពេលនេះ ចំនួនប្រជាពលរដ្ឋ ដែលសំរេចជ្រើសរើសយកជំរើសទីមួយ និង ជំរើសទីពីរនោះ បានកើនឡើង ដល់ជាង ៧០០ គ្រួសារ ហើយដែលបាននាំប្ដីប្រពន្ឋ និង កូន មានអាយុ ១៨ ឆ្នាំ មកចុះឈ្មោះព្រមព្រៀង ។

ឯកឧត្ដមក៏បានបន្ថែមឱ្យដឹងទៀតថា ចំពោះដំណើរការនៃបណ្ដឹងតវ៉ារបស់ប្រជាពលរដ្ឋនោះ ខាង សាលាក្រុងភ្នំពេញ មិន អាចឆ្លើយតបឱ្យបានភ្លាមៗនោះទេ តែសាលាក្រុងនឹងទទួលយកបណ្ដឹងនោះ ដើម្បីស្វែងរកដំណោះស្រាយមួយដ៏សម ស្រប ។


 

©  2008, រក្សាសិទ្ធគ្រប់យ៉ាងដោយ កម្មវិធីមាតុភូមិយើង

Power by IDS Cambodia