|
ថៃ្ងទី០២ ខែកញ្ញា ឆ្នាំ២០០៨
ព្រឹត្ដការណ៏សំខាន់ៗទាក់ទងនឹងស្ថានភាពនៅប្រទេសថៃ
ទាក់ទងនឹងព្រឹត្ដការណ៏សំខាន់ៗទាក់ទងនឹងស្ថានភាពនាពេលបច្ចុប្បន្ននេះលោកនាយក
រដ្ឋមន្ដ្រីថៃ
សាម៉ាក់
ស៊ុនដារ៉ាវេ ច
បានប្រកាសភាពអាសន្ននៅទីក្រុងបាងកក កាលពីព្រឹកមិញនៅវេលាម៉ោង
៧:០០
ព្រឹក ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០០៨
បន្ទាប់ពីមានការប៉ះទង្កិចគ្នា
រវាងក្រុមអ្នកគាំទ្ររដ្ឋាភិបាល និង
ក្រុមប្រឆាំងនិងរដ្ឋាភិបាលកាលពីម៉ោង ២:០០
ព្រឹក ថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ២០០៨ ។
ដោយឡែកចំពោះក្រុមសម្ព័ន្ឋប្រជាជន
ដើម្បីលទ្ឋិប្រជាធិបតេយ្យបានប្ដេជ្ញាថា
នឹងនៅតែបន្ដធ្វើការទាមទារនៅក្នុងវិមាន រាជរដ្ឋាភិបាលថៃ ។
ជុំវិញសាច់រឿងនេះដែរ មានមេដឹកនាំ លោក
ចាំឡុង ស្រ៉ីមឿង
បាននិយាយទៅកាន់ពួកបាតុករថា ពួក យើងទាំងអស់គ្នា
នៅតែបន្ដធ្វើការទាមទារជាបន្ដទៅទៀត ។
អ្វីដែលរដ្ឋាភិបាលអាចធ្វើនោះ គឺចាប់ខ្លួនពួកមេដឹកនាំសំ
ខាន់ៗរបស់គណបក្សសម្ព័ន្ឋប្រជាជនដើម្បីលទ្ឋិប្រជាធិបតេយ្យ
រដ្ឋាភិបាលគ្មានគុកគ្រប់គ្រាន់សំរាប់ដាក់ពួកយើងទេ ។
លោកថែមទាំងបន្ថែមទៀតថា
គណបក្សទាំងអស់បានធ្វើការប្រមានរដ្ឋាភិបាល
ហើយថាបើសិនចែងច្បាប់យ៉ាងនេះ ពួក
គេនឹងមិនឱ្យរដ្ឋាភិបាលកាន់កាប់អំណាចទៀតទេ ។
ឯកឧត្ដម
សាម៉ាក់
ស៊ុនដារ៉ាវេច
បានបញ្ជាឱ្យឧត្ដមសេនីយិ៍
អានុភុង ផៅចិន្ដា
ទទួលខុសត្រូវលើបញ្ហានេះ ។ គាត់ឥឡូវនេះ មានអំណាចដូចជា ៖
-ចាប់ឃាត់ខ្លួន
និង បំបែកហ្វូងប្រជាជន
-ធ្វើការពង្រាយទ័ព
-ហាមឃាត់មិនឱ្យប្រជាជនប្រមូលផ្ដុំមនុស្សលើសពី ០៥ នាក់
-អ្នកដឹកនាំសម្ព័ន្ឋប្រជាជនដើម្បីលទ្ឋិប្រជាធិបតេយ្យ
បានប្រាប់ឱ្យអ្នកគាំទ្ររបស់របស់ខ្លួន នៅភាគខាងត្បូងឱ្យបិទព្រ លានយន្ដហោះនៅ
ហាត់យៃ
និង
ភូកេត
។
ជាមួយគ្នានេះដែរ
ទាហានក៏បានធ្វើអន្ដរាគមន៍កាលពីព្រឹកព្រលឹមថ្ងៃអង្គារ
បន្ទាប់ពីពួកក្រុមគាំទ្ររដ្ឋាភិបាលវាយប្រហារ លើពួកក្រុមប្រឆាំងដែលកាន់កាប់វិមានរដ្ឋាភិបាល
និង មានក្រុមប្រឆាំងស្លាប់យ៉ាងតិច ១ នាក់ និង
មានមនុស្សចំនួន ២១ នាក់ រងរបួស ។ លោក
សាធិ វង្សនុងតើយ
សមាជិកសភាមកពីគណបក្សប្រជាធិបតេយ្យ បាននិយាយថា សេចក្ដីប្រ
កាសភាពអាសន្ននោះ ធ្វើឱ្យលោក
សាម៉ាក់
អាចក្ដោបស្ថានការណ៏បាន ។
បន្ទាប់ពីមានការប៉ះទង្កិចគ្នា រវាងក្រុមអ្នកគាំទ្ររដ្ឋាភិបាល
និង ក្រុមអ្នកប្រឆាំងរដ្ឋាភិបាលថៃ
កងទ័ពចំនួន ៤០០ នាក់ ត្រូវ បានបញ្ជាឱ្យចូលទៅកាន់កន្លែងកើតហេតុ ដើម្បីជួយស្ដារនូវសន្ដិភាពឡើងវិញ ហើយបនា្ទប់ភ្លាមមកនោះ គូបដិបក្ស ទាំងពីរបានដកខ្លួនចេញ ចំនែកឯកឧត្ដមសេនីយ៏
ប៊ូនសាង នាមប្រាឌីត
អគ្កបញ្ជាការកងទ័ពថៃបានថ្លែងថា ស្ថានភាពនៃការ ប្រកាសអាសន្ននៅក្រុង
បាងកក ថ្ងៃនេះ អាចដោះស្រាយបញ្ហាមួយចំនែក ។ ចំនែកឯលោក
ពាន យុងនុ
មេដឹកនាំ សហជីពកម្មករ អាជ្ញាធរអគ្កីសនីរាជធានីបាងកក
បានអំពាវនាវដល់ឧត្ដមសេនីយ៏
អនុភុង
ផៅចិន្ដា
ដោយដាក់លក្ខខណ្ឌ ៣ យ៉ាង ដើម្បីដោះស្រាយជំលោះនេះ ទីមួយស្នើឱ្យលោក
សាម៉ាក់ ចុះចេញពីអំណាច ទីពីរគឺឱ្យរំលាយរដ្ឋសភា
ទីបីគឺតំរូវឱ្យ មាន រដ្ឋាភិបាលយោធា ។
ហើយលោក
ពាន ដដែលនេះបានគំរាមថា ប្រសិនបើសហជីពពុំបានទទួលចំលើយនោះទេ
ខ្លួន នឹងកាត់ ផ្ដាច់អគ្កីសនីនៅក្រសួងការពារជាតិនៅថ្ងៃស្អែក ។
|